អាស៊ាន

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

 

នៅ​កិច្ចប្រជុំ​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និង អូស្ត្រាលី​ ប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេសអូស្ត្រាលី​  ថ្នាក់ដឹកនាំ​បណ្តា​ប្រទេសអាស៊ាន និង អូស្ត្រាលីសម្តែង​ភាព​គាប់​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ និង សមិទ្ធផល​សហប្រតិបត្តិការ​។ ដើម្បី​ចូល​រួម​ចំណែក​សហប្រតិបត្តិការ​អាស៊ាន​ និង អូស្ត្រាលី លោកនាយក​រដ្ឋមន្ត្រី ផាម​ មិញ​ជិញ​ (Pham Minh Chinh) ចូល​រួម​កិច្ច​ប្រជុំ​ និងថ្លែង​សុន្ទរកថា​ ស្នើ​របកគំហើញចំនួន៣​ បង្កើន ៣​ និងចូលរួម៣​ ក្នុងនោះ​មាន​តស៊ូបង្កើន​ទ្វេដង​តម្លៃ​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​ពេល ​១០ ឆ្នាំ​ខាង​មុខ​។​

លោកនាយករដ្ឋមន្រ្តី ផាម​ មិញជិញ​ (Pham Minh Chinh) ចូល​រួម​សម័យ​ប្រជុំ​តូច​នៃអង្គសន្និសីទ​កំពូល​ពិសេស​ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ឆ្នាំ​ ទំនាក់ទំនង​អាស៊ាន​ និង អូស្រ្តាលី​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ជា​ពិសេស​ ចាប់តាំងពីពេល​គូភាគី​បង្កើត​ភាពជាដៃគូ​យុទ្ធសាស្ត្រ ​ឆ្នាំ​២០១៤  ហើយ​បង្កើន​ឡើង​ជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់​ជ្រុង​ជ្រោយ​ឆ្នាំ​២០២១ ទំនាក់ទំនង​ទ្វេភាគី​ មាន​ជំហាន​ដើរ​ឡើងច្បាស់លាស់​​។  អូស្ត្រាលី​ជា​ដៃគូ​សន្ទនា​ដំបូង​ ហើយ​ក៏ជា​ដៃគូមួយ​ក្នុង​ចំណោម​ដៃគូ​ដំបូង​បង្អស់​ បង្កើត​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ​ចំពោះ​អាស៊ាន។​ ទំនាក់ទំនង​គូភាគី​ កំពុង​អភិវឌ្ឍយ៉ាងសកម្ម​ នៅលើ​គ្រប់វិស័យ​ដូចជា វិស័យ​នយោបាយ​ - សន្តិសុខ​ សេដ្ឋកិច្ច​ វប្បធម៌ - សង្គម​ និង​ សហប្រតិបត្តិការ​អភិវឌ្ឍ​។​

ក្នុងនោះ​ ឆ្នាំ​២០២២ តម្លៃ​ពាណិជ្ជកម្ម​ទ្វេទិស​ សម្រេច​បាន​ជាង ​១០១ ពាន់លាន​ដូល្លាអាមេរិក​ កើន​ជិត ​២០% បើប្រៀប​នឹង​ឆ្នាំ​២០២១​។​ វិនិយោគ​បរទេសផ្ទាល់​​​ មកពី​ប្រទេស​អូស្រ្តាលី​ ចូល​មក​អាស៊ាន​ សម្រេច​ជាង​២ពាន់លាន​ដូល្លាអាមេរិក​ កើន​ជិត​៦,៥ដង​ បើបៀប​នឹង​ឆ្នាំ​២០២១​ ជិត​សម្រេច​ដល់​កម្រិត​ មុន​មានជំងឺ​កូវិដ - ១៩។

ក្រុម​លោត​ឆត្រ​យោ​ង នៃ​ទ័ព​អាកាស​អូស្រ្តាលី​ ហាត់សម​យុទ្ធ​ត្រៀម​ឱ្យ​ការតាំងពិព័រណ៍​អាកាស​យានសិង្ហបូរី​ ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ រូបថត៖ Xinhua/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

សំណេះសំណាល​អំពី​ទិសដៅ​អភិវឌ្ឍ​ទំនាក់ទំនងក្នុង​ពេល​ខាងមុខ  គូភាគី​ឯកភាព​ខិតខំ​ប្រឹង​ប្រែង​បង្កើត​បម្រែបម្រួល​​ខ្លាំង ​ក្នុងកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ​តាម​រយៈ​ការ​ពង្រាយ​ប្រសិទ្ធភាព ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​ - អូស្រ្តាលី​ - New Zealand (AANZFTA) ទើប​តែបាន​លើកកម្ពស់​ និង កិច្ចព្រមព្រៀង​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP)។ ទន្ទឹមនោះ ជំរុញកិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យ​ថ្មីៗ ដូចជា​នវានុវត្តន៍​ សេដ្ឋកិច្ច​ឌីជីថល​ បង្វែបៃតង​ បង្វែ​ថាមពល​ ពាណិជ្ជកម្ម​អេឡិត្រូនិច​ តភ្ជាប់​។ល។ ក្លាយ​ជា​កម្លាំង​ចលករ​កំណើន​ថ្មី​ សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​។​

អាស៊ាន​ស្វាគមន៍​អូស្រ្តាលី​ ប្រកាស​បំពេញ​បន្ថែម​ ២២២,៥ លាន​ដូល្លា​អូស្រ្តាលី​ (១៤៥លាន​ដូល្លាអាមេរិក) សម្រាប់​កិច្ចសហប្រតិបតិ្តការ​​​ ជាមួយនឹង​ប្រទេស​នានា នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​ បង្កើត​មូលនីធិ​វិនិយោគ​តម្លៃ​២ពាន់លាន​ដូល្លាអូស្រ្តាលី​ និង គំនិត​ផ្តួច​ផ្តើម​ផ្សេងៗ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និងវិនិយោគ​ចំពោះ​ប្រទេសនានា​នៅ​អាស៊ាន​ នា​ពេល​ខាង​មុខ​។​

គូភាគី​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​នយោបាយ​ - សន្តិសុខ ការ​ពារជាតិ​ សហប្រតិបត្តិការ​សមុទ្រ សន្តិសុខ​បណ្តាញ​ បំផុត​គឺ​ក្នុង​ក្របខណ្ឌ​​យន្ត​ការ​នានា វេទិកា EAS, ARF, ADMM+។ ក៏ដូចជា​ជំរុញ​ខ្លាំង​សហប្រតិបត្តិការវិស័យ​អប់រំ​ បណ្តុះបណ្តាល​ ពលកម្ម ទេសចរណ៍ ផ្លាស់ប្តូរ​វប្បធម៌​ រួម​ប្រាស្រ័យ​នឹង​ប្រជា​ជន​ ពិសេសគឺ​រវាង​យុវជន​ និងថ្នាក់ដឹកនាំវ័យ​​ក្មេង​នៃគូភាគី​។ល។

អ្នកគាំទ្រ​វៀតណាម​ ប្រមូល​ផ្តុំគ្នា​​នៅ​អូស្រ្តាលី​ ដើម្បី​គាំទ្រ និងលើកទឹកចិត្ត​ក្រុម​បាលទាត់​នារី​វៀតណាម​ ចូល​រួម ​World Cup។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ដើម្បី​ជំរុញ​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ពេល​ខាងមុខ​ នាយករដ្ឋមន្រ្តី ផាម មិញ​ជិញ (Pham Minh Chinh) ស្នើរបកគំហើញចំនួន​៣ (សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ​។ សហប្រតិបត្តិការ​អភិវឌ្ឍ​ប្រភព​ធនធាន​មនុស្ស​។ សហប្រតិបត្តិការ​អំពីវិទ្យាសាស្រ្ត​ - បច្ចេកវិទ្យា នវានុវត្តន៍​ ក្នុងនោះ​ប្រមូល​ផ្តុំ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ បង្វែបៃតង សេដ្ឋកិច្ច​វដ្ត​ និងវិស័យ​ថ្មី​ៗ​លេច​ធ្លោ​ដូចជា​ បន្ទះ​ Chip សិប្បនិម្មិត​បញ្ញា ស្នើ​ស្រាវជ្រាវ​សមត្ថភាព​ចរចា​ កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​ អាស៊ាន​ និងអូស្រ្តាលី) បង្កើន៣​ (ទំនុក​ចិត្ត​នយោបាយ​ វប្បធម៌​សន្ទនា និងកសាង​ទំនុក​ចិត្ត​) និង ចូលរួម៣ ​ (កសាង​តំបន់​សាមគ្គី​ និងស្វ័យ​ភាព​មួយ​។ ជំរុញ​តំបន់​គោរ​ព​ច្បាប់​អន្តរជាតិ​ និង ប្រតិបត្តិការ​ផ្អែក​លើ​ច្បាប់​។ កសាង​ កំណាត់រាង​រចនាសម្ពន្ធ​តំបន់​បើក​ បរិយាបន្ន​ លើកកម្ពស់​ទ្វេភាគីនិយម ​ចំពោះ​អាស៊ាន​​មាន​តួនាទី​ជា​មជ្ឈមណ្ដល​ ជា​កក្តាស្នូល​ ជួយ​ប្រមូល​ផ្តុំ​ និងសម្រប់​ផលប្រយោជន៍​រវាង​ប្រទេសធំ​ៗ)។​

យោងតាម​អ្នក​ឯកទេស​ Greg Earl - អតីតសមាជិក​នៃ​គណៈកម្មការ​អូស្រ្តាលី - អាស៊ាន​​ និង​ជា​អតីត​អ្នកសារព័ត៌មាន​ នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ នៃ​​កាសែត​ The Australia Financial Review វៀតណាម​ជា​ដៃគូ​ទំនុកចិត្ត​ សម្រាប់​អូស្រ្តាលី ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹង​មាំជាង ជាពិសេសគឺវៀតណាម​ និងប្រទេស​នានា​នៅ​អាស៊ាន​ជា​ទូទៅ​។​

ប្រកាស​ចក្ខុវិស័យ​នៃថ្នាក់ដឹកនាំ​អាស៊ាន​​ និងអូស្រ្តាលី​ - ដៃគូ​ ដើម្បី​សន្តិភាព​ និង រុងរឿង​ និងប្រកាស ​Melbourne - ដៃគូ​ដើម្បីអនាគត​ ត្រូវបាន​អង្គសន្និសីទ​អនុម័ត​ បាន​ដាក់ចេញ​ចក្ខុវិស័យ​អំពីអនាគត​ បង្កើត​កម្លាំង​ចលករ​អភិវឌ្ឍទំនាក់ទំនង​ទ្វេភាគី​ នៅ​លើ​គ្រប់វិស័យ​ទាំង​អស់​នាពេល​ខាងមុខ​៕​

អត្ថបទ៖ កាសែតរូបភាពវៀតណាម​ សរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


top