ព័ត៌មាន

ព្រឹកថ្ងៃទី៨ ខែឧសភា វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន១៥នាក់

ក្នុងនោះ ទីក្រុងហាណូយមាន១ករណី និង ខេត្ត Bac Ninh មាន១៤ករណី។

ក្រសួងសុខាភិបាលឲ្យដឹងថា គិតចាប់ពីវេលាម៉ោង១៨ថ្ងៃទី៧ ខែឧសភា ដល់ វេលាម៉ោង៦ថ្ងៃទី៨ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លង កូវីដ ១៩ ថ្មីក្នុង សហគមន៍ចំនួន១៥ករណីបន្ថែមទៀត។ ក្នុងនោះ ទីក្រុងហាណូយមាន១ករណី និង ខេត្ត Bac Ninh មាន១៤ករណី។

ចំនួនអ្នកជម្ងឺ កូវីដ ១៩ បានជាសះស្បើយនៅវៀតណាមរហូតមកដល់ពេលនេះ មាន២៥៦០/៣១៥២ នាក់ ខណៈដែលអ្នកស្លាប់ដោយសារកូវីដ ១៩ មានចំនួន៣៥ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top