ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ


 លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន បានអញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ទោ Thongloi Silivong  អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម (រូបថតៈ TTXVN)
 

 នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong សមាជិកការិយា ល័យ​​នយោបាយ​ អចិន្ត្រៃយ៍នៃលេ​ខាធិការដ្ឋាន បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូ​នយោបាយ​ជាន់​ខ្ពស់​នៃក​ង​ទ័ពប្រជាជនឡាវដឹកនាំដោ​យឧត្តមសេនីយ៍ទោ Thongloi Si​livong អនុរដ្ឋ​មន្ត្រីក្រសួង​ការពារ​ប្រទេស​និង​ជា​អគ្គស្នងការនយោបាយនៃកងទ័​ពប្រជាជនឡាវ ដែលកំពុងធ្វើទស្សន​កិច្ចនៅវៀតណាម។

ក្នុង​ជំនួបនេះ ឧត្តមសេនីយ៍ទោ លោក Thongloi Silivong បានអះអាងថា ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​នឹង​ធ្វើការ​ជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្ត​ប្រកប​ដោយ​ប្រ​សិទ្ធិភាព​នូវ​កិច្ច​ព្រម​ព្រៀង រវាង​ថ្នាក់​ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ។

ចំណែក​ខ្លួន​វិញ លោក Tran Quoc Vuong បានអះអាងថា វៀតណាមនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បី​រួម​ជាមួយឡាវ ថែរក្សានិងពូនជ្រុំនូវទំនាក់ទំនងពិសេសដែលកំពុងតែរីកចម្រើនរវាងវៀតណាមនិងឡាវ ឲ្យ​កាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពថែមទៀតក្នុងគ្រប់វិស័យ ដែល​រួម​ចំណែក​ដល់​ការ​ថែរ​ក្សាស​ន្តិភាព​ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

លោក ​Tran Quoc Vuong ក៏មានបំណង ចង់ឲ្យក្រសួងការពារប្រទេសទាំងពីរ បន្តជំរុញប្រពៃណី ទំនៀម​ទម្លាប់​និង​ការ​យកចិត្តទុកដាក់ដើម្បីអនុវត្តភារកិច្ចនយោ បាយ; សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​និង​អនុវត្ត​ប្រកប​ដោយ​​ប្រសិទ្ធភាពនូវពិធីសារ និងផែន ការសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ដែលក្នុង​នោះ​តម្រូវ​ឱ្យផ្តោ​តលើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានាស្ថិរភាព សន្តិសុខនយោ បាយសណ្ដាប់ ធ្នាប់​សង្គម​និង​សុវត្ថិភាពនៅក្នុងប្រទេសនីមួយ។ ទន្ទឹមជាមួយគ្នានោះ ទប់ស្កាត់​នូវ​សកម្ម​ភាព​ប្រឆាំង​នឹង​ការ​បំផ្លិច​បំផ្លាញ​របស់កងកម្លាំងអមិត្ត ជាពិសេស ជំរុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងទូទាំងកងទ័ព អំពីសារៈ​សំខាន់​ នៃ​ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top