ព័ត៌មាន

ពុទ្ធសាសនាវៀតណាមសាមគ្គីជាមួយពុទ្ធសាសនានៃប្រទេសដទៃដើម្បីកសាង ពិភពលោកប្រកបដោយសុខសន្តិភាព

វៀតណាម ចិន កម្ពុជា ឡាវនិងថៃ មានទំនាក់ទំនងដ៏ល្អប្រសើរប្រកបដោយចីរភាពជានិច្ច ដោយ​បានរួម​កម្លាំង​គ្នា ​ស្ថាបនា​សុខសន្តិភាពក្នុងតំបន់។ ពុទ្ធសាសនាវៀតណាមនិង​ពុទ្ធសាសនានៃ បណ្ដាប្រទេសទាំងនេះ ក៏មា​នទំនាក់​ទំន​ងជិ​ត​ស្និទ្ធដោយរួមគ្នាពូនជ្រុំអោយស្មារតី មនុស្សសាស្ត្រនៃពុទ្ធសាសនាផងដែរ។
 
នារសៀលថ្ងៃទី១២ ​ខែឧសភា ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ប្រធានគណៈកម្មាធិការ​សាសនារដ្ឋាភិបាលលោក Vu Chien Thang បានទទួលជួបជាមួយ​គណៈ​ប្រតិភូពុទ្ធ​សាសនា​និង​គណៈកម្មា ធិការចលនាមហាជននៃបក្សកុម្មុយនិស្តចិន គណៈប្រតិភូពុទ្ធសាសនាកម្ពុជានិង ក្រសួងធម្ម​ការ​និងសាសនាកម្ពុជា គណៈប្រតិភូពុទ្ធសាសនាឡាវនិងគណៈកម្មា ធិការមជ្ឈឹមរណសិរ្ស​ឡាវក​សាង​ប្រទេស​ ​គណៈប្រតិភូពុទ្ធសាសនាថៃនិង តំណាងពុទ្ធ​សាសនា​ថេរវាទ ក្នុង​ឱកាស​អញ្ជើញ​មក​ចូល​រួម​មហា​ពិធីវិសាខ​បូជា​ អង្គការសហប្រជាជាតិឆ្នាំ២០១៩។
 
លោក Vu Chien Thang បានអះអាងថា វៀតណាម ចិន កម្ពុជា ឡាវនិងថៃ មានទំនាក់ទំនង​ដ៏ល្អប្រសើរ​ប្រកប​ដោយ​ចីរភាព​ជានិច្ច ដោយបានរួមកម្លាំងគ្នា ស្ថាបនាសុខសន្តិភាពក្នុងតំបន់។ ពុទ្ធសាសនា​វៀតណាម​និង​ពុទ្ធសាស​នានៃ​ បណ្ដាប្រទេសទាំងនេះ ក៏មានទំនាក់ទំនងជិតស្និទ្ធដោយរួមគ្នាពូនជ្រុំអោយស្មារតី មនុស្ស​សាស្ត្រ​នៃ​ពុទ្ធសាសនាផងដែរ។
 
ចំណែក​ឯបណ្ដាប្រធានគណៈប្រតិភូពោលខាងលើ បានវាយតម្លៃខ្ពស់ ចំពោះការ​ងារ​រៀប​ចំ​មហា​ពិធី​វិសាខ​បូជា​ឆ្នាំ​២០១៩ ហើយសម្ដែងនូវការចាប់ អារម្មណ៍ចំពោះប្រទេសវៀតណាមស្រស់ស្អាតនិងរួសរាយរាក់ទាក់។ បណ្ដា ប្រធាន​គណៈប្រតិភូបានចាត់ទុកថា ការរៀបចំមហាពិធីវិសាខបូជាអង្គការសហ ប្រជាជាតិនៅវៀត​ណាម​មិន​ត្រឹម​តែរួម​ចំណែកទៅក្នុងខឿនសន្តិភាពនៃប្រទេស មួយប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ​សន្តិភាព​និង​សាមគ្គីភាព​សម្រាប់មនុស្ស​លោក ទាំងមូល​ទៀត​ផង៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top