បទយកការណ៍ឯកទេស

ពីកោះធម្មជាតិមួយ រហូតដល់កម្លាយទៅជាកន្លែងរៀបចំកិច្ចប្រជុំកំពូល APEC 2027

កោះភូក្វឹក ដែលធ្លាប់ជាភូមិនេសាទក្រីក្រ ដាំម្រេច និងធ្វើទឹកត្រី ឥឡូវនេះអាចរីកចម្រើនយ៉ាងខ្លាំង រហូតដល់ក្លាយជាឋានសួគ៌ទេសចរណ៍ លំដាប់ពិភពលោក​។ 

ក្រឡេកមើលឡើងវិញនូវ​ដំណើរការអភីវឌ្ឍ​ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ មានមនុស្សតិចណាស់ ដែលអាចស្រមៃបានថា កោះភូក្វឹក ដែលធ្លាប់ជាភូមិនេសាទក្រីក្រ ដាំម្រេច និងធ្វើទឹកត្រី ឥឡូវនេះអាចរីកចម្រើនយ៉ាងខ្លាំង រហូតដល់ក្លាយជាឋានសួគ៌ទេសចរណ៍ លំដាប់ពិភពលោក​។ ការផ្លាស់ប្តូរដ៏អស្ចារ្យរបស់កោះ ភូក្វឹក (Phu Quoc) មិនមែនជាលទ្ធផលនៃភាពចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធភាពនៃចក្ខុវិស័យយុទ្ធសាស្ត្រ ការសម្រេចចិត្តដ៏ក្លាហាន និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អាជ្ញាធរ ប្រជាជន និងសាជីវកម្មសេដ្ឋកិច្ចធំៗ។

«កម្លាំងចលករ» មានលក្ខណៈប្រវត្តិសាស្ត្រ ពីសេចក្តីសម្រេចលេខ ១៧៨

ពិធីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទី 20.000.000 នៅអាកាសយានដ្ឋាន ភូគ្វឹក មាន​ការចូលរួមរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជន​ខេត្ត អានយ៉ាង (An Giang) ថ្នាក់ដឹក​នាំមន្ទីរ ស្ថាប័ន​របស់ខេត្តនេះ។ រូបថត៖ កុង​ដាត / VNP

និយាយអំពីការផ្លាស់ប្តូរនៅកោះភូក្វឹក (Phu Quoc) ផ្អែកទៅលើមូលដ្ឋាន​ជាច្បាប់ និងភាពសំខាន់បំផុតដែលត្រូវលើកឡើងនូវសេចក្តីសម្រេច​លេខ ១៧៨ នាឆ្នាំ ២០០៤ ត្រូវ​បាន​អតីតនាយករដ្ឋមន្ត្រី ផាន​វ៉ាន់ខាយ (Phan Van Khai) ចុះហត្ថលេខា និងអនុម័តលើផែនការមេអភិវឌ្ឍន៍នៃកោះ ភូក្វឹក នៃខេត្តកៀនយ៉ាង (Kien Giang) រហូតដល់ឆ្នាំ ២០១០ និងចក្ខុវិស័យដល់ឆ្នាំ ២០២០។

មុនពេលវេលានោះ កោះភូក្វឹក ស្ទើរតែដាច់ ដោយឡែកទាំងស្រុងពីដីគោក។ លោក  ង៉​ ថាញ់ភឿក (Ngo Thanh Phuoc) អតីតលេខាគណៈ កម្មាធិការបក្សស្រុក ភូក្វឹក បានរំលឹកឡើងវិញនូវទិដ្ឋភាពដែលប្រជាជន នាពេលនោះ ត្រូវធ្វើដំណើរតាមនាវានេសាទ ឬនាវាដឹកទំនិញចំណាយ​ពេលជិតពេញមួយថ្ងៃ ទើបអាចទៅដល់ទីក្រុងរ៉ាចយ៉ា (Rach Gia)។ ជីវភាពខាងសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើការនេសាទតាមបែប​ប្រពៃណី ការដាំម្រេច និងការធ្វើទឹកត្រី។ ប្រព័ន្ធដឹកជញ្ជូននៅលើកោះ មានភាពលំបាកយ៉ាងខ្លាំង ដោយសារផ្លូវដីក្រហម បែកភក់ជ្រាំ ក្នុងរដូវភ្លៀង និងរដូវប្រាំងមានហុយធូលីជាច្រើន​។

លោក ង្វៀន​ យុយខាញ់ (Nguyen Duy Khanh) គ្រូបង្រៀននៅវិទ្យាល័យអានថយ (An Thoi) ដែលជាអ្នកបានតាមឪពុកម្តាយមក និង​រស់នៅទីនេះ តាំងពីឆ្នាំ ១៩៨៩ នៅតែមានអារម្មណ៍រំភើបចិត្ត នៅពេលរំលឹកដល់អនុស្សាវរីយ៍​កាលពីកុមារភាព៖ «ការបានទៅកាន់ទីប្រជុំជន យឿងដុង (Duong Dong) សម្រាប់ខ្ញុំ កាលពេលនោះ មិនខុសពីការទៅកាន់ពិភពលោកផ្សេងទៀតនោះទេ។ ពេលត្រឡប់មកវិញ ខ្ញុំគ្រាន់តែចង់ឲ្យតំបន់ អានថយ (An Thoi) របស់ខ្ញុំ បានអភិវឌ្ឍដូចអញ្ចឹង​។ ក្តីប្រាថ្នាដ៏សាមញ្ញនោះ មិន​នរណា​ស្មានថា ឥឡូវនេះក្លាយជាការពិត និងថែមទាំងវារីកចម្រើនហួសពីការរំពឹង​ទុកទៅទៀត»។

សេចក្តីសម្រេចលេខ ១៧៨ គឺជាកូនសោប្រវត្តិសាស្ត្រ ដែលបើកទ្វារដាស់សក្ដានុពលដ៏ធំធេងរបស់កោះនេះ។ ចាប់ពីពេលនេះតទៅ យន្តការ និង គោលនយោបាយអនុគ្រោះផ្សេងៗ ត្រូវបានបង្កើត​​ឡើងជាបន្តបន្ទាប់ ការផ្លាស់ប្តូរតំបន់ដីធម្មជាតិ​មួយ ឲ្យក្លាយជា “បេះដូង”នៃការទាក់ទាញ វិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមលោកបណ្ឌិត ត្រឹន​ ហ៊ឹវ​ហៀប (Chan Huu Hiep) អនុប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តាទន្លេ គីវឡុង (Cuu Long) កោះភូក្វឹកមិនមែនផ្លាស់ប្តូរមុខមាត់ ដោយសារតែសេចក្តីសម្រេចតែមួយ ឬគម្រោងតែមួយនោះទេ ប៉ុន្តែវាជាការរួមផ្សំគ្នានៃ «កម្លាំងចលករ ៣ ស្រទាប់ តភ្ជាប់គ្នា៖ គោលនយោបាយ - ហេដ្ឋារចនាសម្ព័ន្ធ - ទីផ្សារ»។

នាឆ្នាំ ២០១៣ នាយករដ្ឋមន្ត្រីបានបន្តចេញសេចក្តីសម្រេចលេខ ៨០ ស្តីពីយន្តការ និងគោលនយោបាយពិសេស សម្រាប់ការអភិវឌ្ឍកោះ ភូក្វឹក រួមមាន ការអនុគ្រោះការវិនិយោគ ការលើកលែងទិដ្ឋាការ និងការគាំទ្រដល់សំណង់សំខាន់​ៗ​។ នេះត្រូវបានប្រៀបប្រដូចទៅនឹង «ផ្លូវរត់គោលនយោបាយ» ដើម្បីឲ្យកោះមួយនេះអភិវឌ្ឍ។

អាកាសយានដ្ឋាន​អន្តរជាតិ ភូក្វឹក បាន​រចនា តាម​បែបទំនើប ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែល​ជានិមិត្តរូបឲ្យ​ច្រកផ្លូវអាកាស បានកំពុង​ឈាន​ទៅ​រក​ឱកាស​ថ្មីៗ ឆ្ពោះទៅ​កាន់​កិច្ចប្រជុំ​កំពូល APEC 2027។ រូបថត៖ កុង​ដាត / VNP

ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយគ្រាន់​តែបង្កើតឱកាសប៉ុណ្ណោះ។ ដោយកិច្ចខិតខំប្រឹងប្រែងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលកម្លាយឱកាស​ទៅជាសមត្ថភាពអភិវឌ្ឍន៍​ជាក់ស្តែង​។ របត់ធំមួយបានកើតឡើង នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលបណ្តាញអគ្គិសនីជាតិ រួមមានខ្សែកាបក្រោមបាតសមុទ្រប្រវែងជិត ៦០ គីឡូម៉ែត្រ ឆ្លងកាត់សមុទ្រ ហាទៀន (Ha Tien) - ភូក្វឹក (Phu Quoc) ត្រូវបានបញ្ចប់ជាផ្លូវការ រួមផ្សំជាមួយខ្សែកាបអុបទិក និងព្រឹត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិភូក្វឹក ទទួលជើងហោះហើរអន្តរជាតិ​ដំបូងគេ មកពីប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍នេះបានលុបបំបាត់គម្លាតនៃ​ការដាច់ដោយឡែក​ ថែកទាំងនាំកោះភូក្វឹក សមាហរណកម្មក្នុងចរន្តនៃការតភ្ជាប់ជាសកល។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនធំៗជាច្រើនបានសម្រុក​វិនិយោគនៅទីនេះ។ ក្រុមហ៊ុន Vingroup គ្រុប ជាមួយរមណីយដ្ឋានកម្សាន្ត​ Vinpearl ដែល​ស្ថិតនៅតំបន់ខាងជើងនៃកោះនេះ បន្ទាប់មកគឺក្រុមហ៊ុន Sun Group គ្រុប ជាមួយប្រព័ន្ធអេកូឡូស៊ី resort លំដាប់ជាន់ខ្ពស់ ស្ថិតនៅតំបន់ខាងត្បូងនៃកោះនេះ។ ការសង្ស័យដំបូងៗរបស់ប្រជាជន បានជំនួសដោយក្តីមោទនភាពជាបណ្តើរៗ នៅពេលដែលស្រុក​កំណើតរបស់ពួកគេបានផ្លាស់ប្តូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយ​ថ្ងៃ។

APEC 2027៖ ការជំរុញដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍

ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតអាចមើលឃើញ នៅក្នុងតំបន់ខាងត្បូងនៃកោះនេះ។ ពីភូមិនេសាទក្រីក្រ ឥឡូវនេះវាបានក្លាយជារមណីយដ្ឋានសម្រាកលំហែកាយ និងកម្សាន្តលំដាប់អន្តរជាតិ​។

សំណង់​ធំៗ និងនិមិត្តរូបនៃស្ថាបត្យកម្មប្លែកៗ ជាច្រើន បានលេចចេញជារូបរាងឡើង៖ កន្ត្រាកខ្សែកាបបីខ្សែដ៏វែងបំផុត របស់ពិភពលោក ដែលតភ្ជាប់ទីប្រជុំជន អាន​ថើយ (An Thoi) ជាមួយកោះ ហនថើម (Hon Thom) ឧទ្យានធម្មជាតិ Sun World ហនថើម (Hon Thom) តំបន់បុរី Sun Premier Village Primavera ទីប្រជុំ​ជន អស្តង្គត (Sunset Town) ស្ពាន ថើបគ្នា (Kissing) និងកម្មវិធីសិល្បៈកំពូល Kiss The Stars ដ៏អស្ចារ្យ។

ការបាញ់កាំជ្រួចដ៏អស្ចារ្យ ដែលបានរៀបចំជារៀងរាល់យប់នៅក្នុងទីប្រជុំជន ទីប្រជុំជន អស្តង្គត (Sunset Town) នៃកោះភូកុក បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ។ ។ រូបថត៖ ទ្រឿង ភូកុក

លោក ង្វៀន​ យុយ​ខាញ់ (Nguyen Duy Khanh) បាន​ចែករំលែកនូវមោទនភាពរបស់លោក ខណៈដែលប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរបានប្រមូលផ្តុំគ្នាទៅកាន់តំបន់​ខាង​ត្បួងនៃកោះជារៀងរាល់យប់ ដើម្បីគយគន់ការបាញ់កាំជ្រួចដ៏អស្ចារ្យដែលប្រារព្ធឡើងពេញមួយឆ្នាំ។ ពីតំបន់ក្រីក្រ ឥឡូវនេះ តំបន់​ខាងត្បូងនៃកោះ បានក្លាយជាឋានសួគ៌ទេសចរណ៍ឈានមុខគេក្នុង​អាស៊ី។

ប្រសិនបើដំណាក់កាលមុន គឺជាដំណើរឆ្ពោះទៅរកការក្លាយជាគោលដៅទេសចរណ៍ ព្រឹត្តិការណ៍ដ៏សំខាន់ នាពេលខាងមុខ កំពុងបើកជំពូកថ្មីមួយសម្រាប់កោះភូក្វឹក នៅលើផែនទីនយោបាយ និងសេដ្ឋកិច្ចពិភពលោក។

លោក ត្រឹន មិញខ័រ (Tran Minh Khoa) ប្រធានគណៈកម្មាធិការប្រជាជនតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក បានមានប្រសាសន៍ថា តំបន់នេះកំពុង
អនុវត្ត​គម្រោងសំខាន់ៗ ចំនួន ២១ ក្នុងពេលដំណាលគ្នា និងជាបន្ទាន់ ដើម្បីត្រៀមរៀបចំសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC 2027)។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ទ្រង់ទ្រាយធំនេះ នាំមកនូវ «ឱកាសមាស» ដើម្បីលើកកម្ពស់រូបភាពប្រទេស ទាក់ទាញដើមទុនវិនិយោគជាយុទ្ធសាស្ត្រ និងបញ្ជាក់ពីជំហររបស់វៀតណាម នៅលើឆាកអន្តរជាតិ។

គម្រោងទ្រង់ទ្រាយធំ ដូចជា មជ្ឈមណ្ឌលសន្និបាត APEC 2027 និងតំបន់ចំនួនបួន ត្រូវបានគេចាក់ដី​លុបសមុទ្រ ដែលមានផ្ទៃដីសរុបជាង ១៦១ ហិកតា កំពុងត្រូវបានបង្កើតឡើងទាំងយប់ទាំងថ្ងៃ ដោយបើកកន្លែងអភិវឌ្ឍន៍ថ្មី សម្រាប់តំបន់សេដ្ឋកិច្ចពិសេស។ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន ឌីញធៀន (Tran Dinh Thien) អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម​ បានសរសើរយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏​ម៉ឺងម៉ាត់​ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ក៏ដូចជាតួនាទីជាអ្នកឈាន​មុខគេរបស់សាជីវកម្មឯកជនដូចជា Sun Group ក្នុងការអនុវត្តការងារដ៏ធំសម្បើមនេះ។

ការសម្តែង​សិល្បៈមួយ រៀបចំដោយក្រុមហ៊ុន Sun Groupគ្រុប នៅកោះភូក្វឹក ។ រូបថត៖ ទ្រឿង​ ភូក្វឹក

 ដោយសម្លឹងមើលទៅអនាគត លោកវេជ្ជបណ្ឌិត ត្រឹន ហ៊ឹវហៀប (Tran Huu Hiep) បានសង្កត់ធ្ងន់ថា បន្ទាប់ពី APEC 2027 កត្តាសំខាន់បន្ទាប់គឺអភិបាលកិច្ចល្អ ដើម្បីកោះភូក្វឹក មិនត្រឹមតែអភិវឌ្ឍយ៉ាងរឹងមាំប៉ុណ្ណោះទេ ថែមទាំងធានាលក្ខណៈវិនិច្ឆ័យនៃភាពឆ្លាតវៃ បៃតង បរិយាប័ន្ននិងប្រកបដោយចីរភាពផងដែរ។

ពីកោះធម្មជាតិមួយ ដែលត្រូវបានគេស្គាល់ ដោយការដាំដំណាំម្រេច និងការធ្វើទឹកត្រី កោះភូក្វឹក ឥឡូវនេះបានរីកចម្រើន ដើម្បីក្លាយជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការទៅកាន់ពិភពលោក - ជា ត្បូងដ៏ភ្លឺស្វាង" ដែលបញ្ចេញពន្លឺចែងចាំង នៅក្នុងតំបន់សមុទ្រភាគខាងត្បូងនៃមាតុភូមិ

 


top