ចំណុចសំខាន់ៗ

ពិសេសភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) នៅមហាសន្និបាតអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក

តាំងពីថ្ងៃទី ២០ -២៤ ខែកញ្ញា ឆ្នាំ២០២៦ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយគណៈ​ប្រតិភូជាន់ខ្ពស់​វៀតណាម បានអញ្ជើញ​ចូលរួម​ ក្នុង​កិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

ងពីថ្ងៃទី ២០ -២៤ ខែកញ្ញា ឆ្នាំ២០២៦ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយគណៈ​ប្រតិភូជាន់ខ្ពស់​វៀតណាម បានអញ្ជើញ​ចូលរួម ក្នុង​កិច្ច​ប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១និងចាប់​ផ្ដើម​សកម្ម​ភាពទ្វេភាគី ​នៅ​សហរដ្ឋអាមេរិក។ ដំណើរ​ទស្សន​កិច្ចលើកនេះ ​បានបញ្ជាក់​ពី​ ការយកចិត្តទុកដាក់ របស់​វៀតណាម ចំពោះ​តួនាទី​ស្នូល​នៃ​អង្គការសហប្រជាជាតិ និង​បង្កើនការជំរុញ​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយរបស់វៀតណាម និង​សហរដ្ឋអាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ​ពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាត អង្គការសហប្រជាជាតិ​លើក​​ទី៨១ ។ រូបថត៖ ថុងញ៉ឹត – VNA

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក តូ ឡឹម មាន​សកម្មភាព​សំខាន់ៗ មួយចំនួន រួមមាន៖ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិភាក្សា​ជាន់ខ្ពស់​​នៃមហាសន្និបាត​អង្គការ​​​សហប្រជាជាតិលើកទី ៨១ ជួប​សន្ទនា​ទ្វេភាគី ជា​មួយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេសនានា ក៏ដូចជា​ជួបពិភាក្សាជាមួយ​ថ្នាក់​ដឹកនាំបណ្ដាវិស័យ​ មជ្ឈដ្ឋាន​ និង​សាជីវកម្មសេដ្ឋកិច្ចឈាន​មុខ​នៃ​​សហរដ្ឋអាមេរិក។

ជាពិសេស ក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់  នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី ៨១  ដោយប្រធានបទ " «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការ សហប្រជាជាតិ ដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» " ជាព្រឹត្តិការណ៍​មួយ ដែល​មានការចូលរួមពីថ្នាក់ដឹក​នាំ នៃបណ្តាប្រទេស និង​ថ្នាក់ដឹក​នាំនៃរដ្ឋាភិបាល រួមជាមួយ​ថ្នាក់ដឹក​នាំ​ តំណាង​ប្រទេស​ជា​សមាជិ​ក​ជាង ១២០ រូប។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បាន​ថ្លែង​សុន្ទរកថា​​សំខាន់មួយ ដោយសង្កត់ធ្ងន់​លើការពង្រឹង​ទំនុកចិត្ត និងរួមដៃគ្នា ដើម្បីបណ្ដាការផ្លាស់ប្ដូរធំៗ របស់​ពិភពលោក​ បើកបន្ថែមនូវ​ឱកាស​ សម្រាប់​សន្តិភាព សហ​ប្រតិបត្តិការ និងអភិវឌ្ឍ ឆ្ពោះទៅរក​សណ្តាប់ធ្នាប់​អន្តរជាតិ​​យុត្តិធម៌ និង​មនុស្សធម៌​​ជាង។

អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក តូឡឹម (To Lam) ជួបសន្ទនា​ជាមួយ​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres និងប្រធាននៃមហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី ៨១   លោក Khalilur Rahman។ រូបថត៖ ថុងញ៉ឹត – VNA

ក្នុងបរិបទពិភពលោកមានបម្រែបម្រួលខ្លាំងក្លា ជម្លោះ​ជាច្រើន​បន្តអូសបន្លាយ បម្រែបម្រួលអាកាស​ធាតុ គ្រោះ​មហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហា​ថ្មីៗ កើតឡើង​ដោយ​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស​នៃវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) កំពុងប៉ះ​ពាល់​ដោយ​ផ្ទាល់ដល់​ជីវិត និងការងាររកស៊ីរបស់ប្រជាជន ធ្វើឱ្យច្បាប់​អន្តរជាតិ​ចុះខ្សោយ បន្ថយទំនុកចិត្ត​យុទ្ធសាស្ត្រ​​ និង​រារាំង​​ការសន្ទនា សហប្រតិបត្តិការ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា និងនាយករដ្ឋមន្ត្រីសន្តអសនៈ វ៉ាទីកង់ ។ រូបថត៖ ថុងញ៉ឹត – VNA

សុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) លើកឡើងនូវសំណើដំណោះស្រាយសំខាន់ៗជាច្រើន ឆ្ពោះទៅរក​បញ្ហាជាស្នូលបំផុតរបស់ពិភពលោក​ នាពេល​បច្ចុប្បន្ន៖ ស្តារទំនុកចិត្ត​រវាង​បណ្តា​ប្រទេស​ ផ្អែកលើការគោរព​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ​ និងច្បាប់អន្តរជាតិ ជំរុញ​ការ​អភិវឌ្ឍ​ដោយ​សមធម៌ មនុស្សធម៌ បរិយាប័ន្ន និងចីរភាព ម្ចាស់ការ​កំណត់ការគ្រប់គ្រង​បច្ចេកវិទ្យា ដើម្បីភាពជឿនលឿន​​បម្រើ​មនុស្ស​ និង​​អភិវឌ្ឍរួម ពង្រឹងពហុភាគីនិយម និង​តួនាទី​ស្នូល ដែល​មិនអាចជំនួសបាន​របស់​អង្គការ​​សហប្រជាជាតិ។

យោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam ) ការស្តារទំនុកចិត្តឡើងវិញ មិនទាមទារ​ឱ្យ​បណ្តា​ប្រទេស​នានា​បំបាត់ចោលនូវភាពខុសគ្នា គឺ​រួមគ្នា​​គ្រប់គ្រង​ភាព​​ខុសគ្នា ដោយ​ទំនួលខុសត្រូវ។ វិបត្តិត្រូវបានទប់ស្កាត់។ ​ការប្រកួត​ប្រជែង​ត្រូវ​បាន​គ្រប់គ្រង។ កិច្ចសន្ទនាត្រូវបានរក្សា។ ប្តេជ្ញាចិត្ត​ត្រូវ​បាន​គោរព និងអនុវត្តគ្រប់គ្រាន់។ បណ្តា​ប្រទេស​ធំៗ ​ត្រូវនាំមុខ​គេ  ក្នុង​ការគោរពច្បាប់​អន្តរជាតិ រក្សាភាពអត់ធ្មត់ និងដោះស្រាយ​ ដោយទំនួលខុសត្រូវចំពោះបណ្ដាបញ្ហារួម។ អង្គការ​សហប្រជាជាតិ​ត្រូវដើរតួនាទីស្នូល​ ក្នុងការខិតខំប្រឹង​ប្រែង​​ទាំង​នោះ​។

អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក តូឡឹម (To Lam) ​ជាមួយ​ថ្នាក់ដឹកនាំ​​នៃសហគ្រាសធំៗ របស់សហរដ្ឋអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA

ក៏ក្នុងសន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) បានបញ្ជូនសារ ដែលបញ្ជាក់ថា ​វៀតណាមជា​និច្ចកាល​​ប្រកាន់ខ្ជាប់ នូវគោលនយោបាយ​ការបរទេស ឯករាជ្យ  ម្ចាស់ការ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម​​ទំនាក់​​ទំ​នង​បរទេស ។

វៀតណាមនឹងព្យាយាមការពារធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និងច្បាប់អន្តរជាតិ ជំរុញកិច្ចសន្ទនា និងដោះស្រាយរាល់ជម្លោះ ​ដោយ​សន្តិវិធី​ ​ចូលរួម​កាន់តែ​ជម្រៅ​ក្នុង​សកម្មភាព​រក្សា​សន្តិភាព។ វៀតណាមកំពុងចូលរួមកសាង​អាស៊ានមួយ​មានសាមគ្គីភាព ម្ចាស់ការ និងរឹងមាំ  ចូលរួមរៀបចំ​យ៉ាង​​សកម្ម ដើម្បីទទួលភារកិច្ចជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០២៧ រួមចំណែក​កសាងសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និង​ពិភពលោក​។

អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក តូឡឹម (To Lam) និង ថ្នាក់ដឹកនាំ​នៃស្ថាប័នហិរញ្ញវត្ថុ ​មូលនិធិ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក តូឡឹម (To Lam) ចូលរួមពិភាក្សា​តុមូលជាន់ខ្ពស់​ ជាមួយថ្នាក់ដឹកនាំ​នៃសហគ្រាសធំៗ របស់សហរដ្ឋ​អាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA

ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចលើកនេះដែរ  អគ្គលេខា​បក្ស  ប្រធានរដ្ឋ លោក តូឡឹម (To Lam) ក៏​មាន​សកម្មភាព​ទ្វេភាគី​សំខាន់ៗ​ជាច្រើន នៅសហរដ្ឋអាមេរិក។ សកម្មភាព​ជួបពិភាក្សា និងធ្វើការ​ជាមួយថ្នាក់ដឹកនាំ​គ្រប់​មជ្ឈដ្ឋាន គ្រប់វិស័យ និង​សាជីវកម្មសេដ្ឋកិច្ចធំៗ របស់​សហរដ្ឋ​អាមេរិក ​រួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តការយល់ដឹងរួម​របស់​ថ្នាក់​ដឹក​​នាំជាន់​ខ្ពស់វៀតណាម និងសហរដ្ឋអាមេរិក; ជំរុញ​ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង ប្រសិទ្ធភាព និង​ចីរភាព​រវាង​ប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងសាកលវិទ្យាល័យអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA

នេះក៏ជាឱកាស​សម្រាប់​​ភាគី​ទាំង​ពីរ​​ពង្រឹង​ការរៀបចំជំនួបជាន់ខ្ពស់ ​កិច្ចពិភាក្សា​​អំពីបញ្ហា​ ដែល​មាន​អត្ថន័យយុទ្ធសាស្ត្រ​ ​រយៈពេល​វែង ​សម្រាប់ទំនាក់​ទំនង​ប្រទេស​ទាំងពីរ ព្រម​ទាំង​បង្កើនការយល់ដឹង និងឆ្លៀត​យក​ការគាំទ្រ​ពី​គ្រប់មជ្ឈដ្ឋាន ចំពោះវៀតណាម និងទំនាក់​ទំនង​​​ទ្វេភាគី​វៀតណាម-សហរដ្ឋអាមេរិក៕

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា គោលនយោបាយនៅសមាគម​គោលនយោបាយការបរទេស (FPA)(សហរដ្ឋអាមេរិក) និងទទួលប្រគល់គ្រឿងឥស្សរិយយស FPA ដែល​ជាពានរង្វាន់ដ៏ខ្ពង់ខ្ពស់របស់សមាគមន៍នេះ ជូន​ដល់បុគ្គលបង្ហាញ​ស្មារតីអន្តរជាតិមានទំនួល​ខុសត្រូវ និង​ការរួម​ចំណែក​ពង្រីក​ការយល់ដឹង​របស់សាធារណជន​អំពីបញ្ហា​អន្តរជាតិ ។ រូបថត៖ ថុងញ៉ឹត – VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក តូឡឹម (To Lam)​ ប្រគល់​គ្រឿង​ឥស្សរិយយសមិត្តភាព ​ជូន​មិត្តភក្តិជនជាតិសហរដ្ឋ​អាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម To Lam បានជួបជាមួយអ្នកជំនាញ និងបញ្ញាវន្តជនជាតិ​វៀតណាមនៅសហរដ្ឋអាមេរិក និងអញ្ជើញចូលរួមព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈ ក៏ដូចជាជួបជាមួយសហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA

អត្ថបទ៖ ថាញ់ ហ្វា/VNP - រូបថត៖ VNA


top