អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១។
តាំងពីថ្ងៃទី ២០ - ២៤ ខែកញ្ញា ឆ្នាំ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ និងចាប់ផ្ដើមសកម្មភាពទ្វេភាគី នៅសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ច បានបញ្ជាក់ពី ការយកចិត្តទុកដាក់របស់វៀតណាម ចំពោះតួនាទីស្នូលនៃអង្គការសហប្រជាជាតិ និងបង្កើនការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ វៀតណាម និងសហរដ្ឋអាមេរិក។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី ៨១ ។ រូបថត៖ ថុងញ៉ឹត – VNA
ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានសកម្មភាពសំខាន់ៗ មួយចំនួន រួមមាន៖ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ ជួបសន្ទនាទ្វេភាគី ជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា ក៏ដូចជាជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាវិស័យ មជ្ឈដ្ឋាន និងសាជីវកម្មសេដ្ឋកិច្ចឈានមុខនៃសហរដ្ឋអាមេរិក។
ជាពិសេស ក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ ដោយប្រធានបទ "ស្តារទំនុកចិត្ត កសាងការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិធ្វើសកម្មភាព សម្រាប់អ្នកទាំងអស់គ្នា" ជាព្រឹត្តិការណ៍មួយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងថ្នាក់ដឹកនាំនៃរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំ តំណាងប្រទេសជាសមាជិកជាង ១២០ រូប។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានថ្លែងសុន្ទរកថាសំខាន់មួយ ដោយសង្កត់ធ្ងន់លើការពង្រឹងទំនុកចិត្ត និងរួមដៃគ្នា ដើម្បីបណ្ដាការផ្លាស់ប្ដូរធំៗ របស់ពិភពលោក បើកបន្ថែមនូវឱកាស សម្រាប់សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ ឆ្ពោះទៅរកសណ្តាប់ធ្នាប់អន្តរជាតិយុត្តិធម៌ និងមនុស្សធម៌ជាង។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres និងប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ លោក Khalilur Rahman ។ រូបថត៖ ថុងញ៉ឹត – VNA
ក្នុងបរិបទពិភពលោកមានបម្រែបម្រួលជ្រាលជ្រៅ ជម្លោះជាច្រើនបន្តអូសបន្លាយ បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាថ្មីៗ កើតឡើងដោយការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) កំពុងប៉ះពាល់ដោយផ្ទាល់ដល់ជីវិត និងការងាររកស៊ីរបស់ប្រជាជន ធ្វើឱ្យច្បាប់អន្តរជាតិចុះខ្សោយ បន្ថយទំនុកចិត្តយុទ្ធសាស្ត្រ និងរារាំងការសន្ទនា សហប្រតិបត្តិការ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) បានជួបសន្ទនាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងនាយករដ្ឋមន្រ្តីនៃសន្តអសនៈ វ៉ាទីកង់ លោក Pietro Parolin ។ រូបថត៖ ថុងញ៉ឹត – VNA
សុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) លើកឡើងនូវសំណើដំណោះស្រាយសំខាន់ៗជាច្រើន ឆ្ពោះទៅរកបញ្ហាជាស្នូលបំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ន៖ ស្តារទំនុកចិត្តរវាងបណ្តាប្រទេស ផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជំរុញការអភិវឌ្ឍដោយសមធម៌ មនុស្សធម៌ បរិយាប័ន្ន និងចីរភាព ម្ចាស់ការកំណត់ការគ្រប់គ្រងបច្ចេកវិទ្យា ដើម្បីភាពជឿនលឿនបម្រើមនុស្ស និងអភិវឌ្ឍរួម ពង្រឹងពហុភាគីនិយម និងតួនាទីស្នូល ដែលមិនអាចជំនួសបានរបស់អង្គការសហប្រជាជាតិ។
យោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam ) ការស្តារទំនុកចិត្តឡើងវិញ មិនទាមទារឱ្យបណ្តាប្រទេសនានាបំបាត់ចោលនូវភាពខុសគ្នា គឺរួមគ្នាគ្រប់គ្រងភាពខុសគ្នា ដោយទំនួលខុសត្រូវ។ វិបត្តិត្រូវបានទប់ស្កាត់។ ការប្រកួតប្រជែងត្រូវបានគ្រប់គ្រង។ កិច្ចសន្ទនាត្រូវបានរក្សា។ ប្តេជ្ញាចិត្តត្រូវបានគោរព និងអនុវត្តគ្រប់គ្រាន់។ បណ្តាប្រទេសធំៗ ត្រូវនាំមុខគេ ក្នុងការគោរពច្បាប់អន្តរជាតិ រក្សាភាពអត់ធ្មត់ និងដោះស្រាយ ដោយទំនួលខុសត្រូវចំពោះបណ្ដាបញ្ហារួម។ អង្គការសហប្រជាជាតិត្រូវដើរតួនាទីស្នូល ក្នុងការខិតខំប្រឹងប្រែងទាំងនោះ។
ក៏ក្នុងសន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) បានបញ្ជូនសារបញ្ជាក់ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ នូវគោលនយោបាយការបរទេស ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ; ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់សហរដ្ឋអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
វៀតណាមនឹងព្យាយាមការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជំរុញកិច្ចសន្ទនា និងដោះស្រាយដោយសន្តិវិធីនូវរាល់ជម្លោះ ចូលរួមកាន់តែជម្រៅក្នុងសកម្មភាពរក្សាសន្តិភាព។ វៀតណាមកំពុងចូលរួមកសាងអាស៊ានមួយមានសាមគ្គីភាព ម្ចាស់ការ និងរឹងមាំ ចូលរួមរៀបចំយ៉ាងសកម្ម ដើម្បីទទួលភារកិច្ចជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០២៧ រួមចំណែកកសាងសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam ) ជួបពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគរបស់សហរដ្ឋអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) ចូលរួមពិភាក្សាតុមូលជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំនៃសហគ្រាសធំៗ របស់សហរដ្ឋអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចលើកនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) ក៏មានសកម្មភាពទ្វេភាគីសំខាន់ៗជាច្រើន នៅសហរដ្ឋអាមេរិក។ សកម្មភាពជួបពិភាក្សា និងធ្វើការជាមួយថ្នាក់ដឹកនាំគ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ និងសាជីវកម្មសេដ្ឋកិច្ចធំៗ របស់សហរដ្ឋអាមេរិក រួមចំណែកយ៉ាងសកម្ម ក្នុងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និងសហរដ្ឋអាមេរិក; ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អភិវឌ្ឍស្ថិរភាព ជាក់ស្តែង ប្រសិទ្ធភាព និងចីរភាពរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងសាកលវិទ្យាល័យនៃអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរពង្រឹងការរៀបចំជំនួបជាន់ខ្ពស់ ពិភាក្សាអំពីបញ្ហា ដែលមានអត្ថន័យយុទ្ធសាស្ត្រ រយៈពេលវែងសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ព្រមទាំងបង្កើនការយល់ដឹង និងឆ្លៀតយកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ចំពោះ វៀតណាម និងទំនាក់ទំនងទ្វេភាគីវៀតណាម-សហរដ្ឋអាមេរិក៕
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរក ថាគោលនយោបាយនៅសមាគមគោលនយោបាយការបរទេស (FPA)(សហរដ្ឋអាមេរិក) និងទទួលប្រគល់គ្រឿងឥស្សរិយយស
FPA
ដែលជាពានរង្វាន់ដ៏ខ្ពង់ខ្ពស់របស់សមាគមន៍នេះ
ជូនដល់បុគ្គលបង្ហាញស្មារតីអន្តរជាតិមានទំនួលខុសត្រូវ
និងការរួមចំណែកពង្រីកការយល់ដឹងរបស់សាធារណជនអំពីបញ្ហាអន្តរជាតិ ។ រូបថត៖ ថុងញ៉ឹត – VNA។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) ប្រគល់គ្រឿងឥស្សរិយយសមិត្តភាព ជូនមិត្តភក្តិជនជាតិសហរដ្ឋអាមេរិក។ រូបថត៖ ថុងញ៉ឹត – VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) អញ្ជើញថ្លែងសុន្ទរកថា ក្នុងជំនួបជាមួយអ្នកជំនាញ បញ្ញាវន្តជនជាតិវៀតណាម នៅសហរដ្ឋអាមេរិក៖ ថុងញ៉ឹត – VNA
អត្ថបទ៖ ថាញ់ ហ្វា/VNP - រូបថត៖ VNA