ព្យួរផ្ទាំងគំនូរក្នុងផ្ទះសម្រាប់គោរពបូជា ឬសម្រាប់តុបតែងផ្ទះ តាំងពីយូរបានក្លាយជាលក្ខណៈវប្បធម៌នៃជនជាតិខ្មែរ...
ព្យួរផ្ទាំងគំនូរក្នុងផ្ទះសម្រាប់គោរពបូជា ឬសម្រាប់តុបតែងផ្ទះ តាំងពីយូរបានក្លាយជាលក្ខណៈវប្បធម៌នៃជនជាតិខ្មែរ។ ផ្តើមពីតម្រូវការនោះ មុខរបរគូរគំនូរលើកញ្ចក់របស់ជនជាតិខ្មែរ បានកកើតឡើង និងក្លាយជាមុខរបរប្រពៃណីចំណាស់របស់ពួកគាត់។
ហ្វិញ ធីសុខា (ខេត្តសុកត្រាំង - Soc Trang) ជាសិប្បការិនីមានវ័យចំណាស់ ប្រកបមុខរបរគូរគំនូរលើកញ្ចក់ រៀបរាប់ថា ផលិតផលគំនូរកញ្ចក់របស់ជនជាតិខ្មែរ តែងមានប្រធានបទស្តីអំពីពុទ្ធប្រវត្តិ ទេសភាពធម្មជាតិ រម្មណីយដ្ឋាន និង វត្តអារាម។ គូរគំនូរលើកញ្ចក់ពិបាកបំផុត គឺទាមទារអ្នកធ្វើត្រូវមានភាពប៉ិនប្រសប់ ផ្ចិតផ្ចង់ និង មានវិចិត្រភាពខ្ពស់។
ដំណាក់កាលបង្កើតផ្ទាំងគំនូរកញ្ចក់របស់ជនជាតិខ្មែរ។
គំនូរបានគូរលើកញ្ចក់ថ្លា ទំហំផ្ទាំងគំនូរគ្មានកំណត់ និង ពណ៌សម្បុរសម្បូរបែប រស់រវើក។ ទោះបីបានរក្សាជាយូរឆ្នាំ ក៏ប៉ុន្តែមុខរបរគូរគំនូរកញ្ចក់ នៅតែបានជនជាតិខ្មែរធ្វើដោយដៃទាំងស្រុង គ្មានដំណាក់កាលណាដែលប្រើប្រាស់ម៉ាស៊ីនជំនួសឡើយ។
តាមធម្មតាបង្កើតបានផ្ទាំងគំនូរកញ្ចក់ ជាងត្រូវគូរស៊ុមរូបភាព រួចគូរគំនូសពណ៌ស ពណ៌ខ្មៅនៅលើផ្ទាំងកញ្ចក់ ហើយយកទៅហាល។ ហាលក្រោមកម្តៅថ្ងៃ ទុកឱ្យស្នាមគំនូស និង ស្រទាប់ថ្នាំពណ៌ដំបូងស្ងួត ក្រោយមកបន្តគូរបង្កើតស្រទាប់ថ្នាំពណ៌ថ្មីទៀត នៅពីលើរហូតដល់ធ្វើសម្រេចផ្ទាំងគំនូរមួយ។ គូរគំនូរកញ្ចក់ ផ្សេងនឹងការគូរនៅលើវត្ថុធាតុផ្សេងដទៃ គឺត្រូវគូរនៅមុខក្រោយនៃកញ្ចក់ ក្បាច់រចនាដែលត្រូវគូរមុន តែបែរជាទុកគូរនៅក្រោយបង្អស់ មិនដូចគំនូរផ្សេងឡើយ គូររួចត្រឡប់មក នោះគឺជាផ្ទៃមុខនៃរូបគំនូរ។ ប្រការនេះ បង្កើតបានចំណុចពិសេសនៃមុខរបរគូរគំនូរកញ្ចក់របស់ជនជាតិខ្មែរ។
ផ្ទាំងគំនូរកញ្ចក់របស់ជនជាតិខ្មែរ ចម្រុះពណ៌សម្បូរបែប។.
ដោយសារគូរលើកញ្ចក់ក្រស្ងួត ដូចនេះជាងគំនូរត្រូវគូរបន្ត ពេលស្រទាប់ថ្នាំចាស់ស្ងួត។ ប្រសិនបើផ្អាក់គូរកន្លែងណាមួយនោះ ផ្ទាំងគំនូរក៏ត្រូវដាច់គំនូស ហើយបញ្ចេញពណ៌ក្រាស់ស្តើងមិនស្មើគ្នា។ ក្រោយពេលគំនូរស្ងួតទាំងស្រុង ទើបដាំខ្យង ទឹបមាស ឬបិទក្រដាសប្រាក់ នៅពីក្រោយផ្ទាំងគំនូរ ដើម្បីបង្កើនថែមភាពឆ្នើតឆាយ។ ចុងក្រោយ លាបថ្នាំពណ៌មួយស្រទាប់ដើម្បីការពារ រួចទើបដាក់ចូលស៊ុម ទើបសម្រេចបានផលិតផល ។
ក្នុងចំណោមប្រធានបទគំនូរកញ្ចក់ ដែលជនជាតិខ្មែរប្រើប្រាស់សម្រាប់ព្យួរនៅផ្ទះ គំនូរស្តីពីពុទ្ធប្រវត្តិ ជាផលិតផលពិបាកគូរបំផុត។ ពីព្រោះបង្ហាញបានព្រះនេត្រ និង ព្រះឱស្ឋ ឱ្យមានព្រលឹង ដូចព្រះពុទ្ធកំពុងញញឹម ទាមទារវិចិត្រករមានបទពិសោធន៍យូរឆ្នាំ ទើបអាចគូរបង្ហាញឡើងបាន។
ភ្ញៀវទេសចរស្វែងយល់អំពីគំនូរកញ្ចក់របស់ជនជាតិខ្មែរ នៅភូមិវប្បធម៌ទេសចរណ៍ជនជាតិភាគតិចនៅវៀតណាម។
បច្ចុប្បន្ន ទោះបីលក្ខណៈសកម្មភាព ស្ថាបត្យកម្មលំនៅឋាន និងតម្រូវការរបស់ជនជាតិខ្មែរ មានការផ្លាស់ប្តូរ ប៉ុន្តែចំពោះជនជាតិខ្មែរ ការងារគូរគំនូរកញ្ចក់ មិនត្រឹមតែជាមុខរបរប្រពៃណី នៅជាលក្ខណៈវប្បធម៌ពិសេស ដូចនេះសិប្បករជនជាតិខ្មែរកំពុងបើកសាលាបង្រៀនសន្សឹមៗ ដើម្បីបង្រៀនមុខរបរដល់យុវវ័យ ដោយគោលបំណងអភិរក្ស និង ពង្រីកប្រពៃណីវប្បធម៌ចំណាស់ឆ្នាំនេះ ៕
- អត្ថបទ៖ ង៉ឹនហា/កាសែតរូបភាពវៀតណាម
- រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង