ប្រតិទិន រ៉យ (roi) - ប្រតិទិនបុរាណរបស់ជនជាតិមឿង (Muong) គឺជាបេតិកភណ្ឌវប្បធម៌ពិសេសមួយ ឆ្លុះបញ្ចាំងចំណេះដឹង និងពិភពលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ដំណាំ និងជំនឿប្រជាប្រិយ។
ប្រតិទិន រ៉យ (roi) - ប្រតិទិនបុរាណរបស់ជនជាតិមឿង (Muong) គឺជាបេតិកភណ្ឌវប្បធម៌ពិសេសមួយ ឆ្លុះបញ្ចាំងចំណេះដឹង និងពិភពលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ដំណាំ និងជំនឿប្រជាប្រិយ។
ជនជាតិមឿង (Muong) នៅខេត្ត ភូថ (Phu Tho) មានក្តីមោទនភាពខ្លាំង ក្នុងការណែនាំប្រតិទិនរ៉យ (Roi) ប្រពៃណី។
ជនជាតិមឿង (Muong) នៅខេត្ត ភូថ (Phu Tho) មានមោទនភាពក្នុងការណែនាំប្រតិទិន រ៉យ (roi) ប្រពៃណី។ ប្រតិទិន រ៉យ (roi) ដែលគេស្គាល់ថាជាប្រតិទិនឬស្សី ឬ ប្រតិទិនមឿង (Muong) ត្រូវបានធ្វើពីឫស្សីចាស់ ឬ ឫស្សីពក ដែលមានប្រវែងប្រហែល៤០–៦០សង់ទីម៉ែត្រ។ ប្រតិទិននីមួយៗ មាន ១២បន្ទះ ដែលត្រូវនឹង ១២ខែ ដោយឆ្លាក់សញ្ញា និងនិមិត្តសញ្ញា ដូចជា រូបរង្វង់មូល សញ្ញាគូសខ្វែង រូបត្រីកោណ... សញ្ញាទាំងនេះបង្ហាញពីថ្ងៃល្អ – អាក្រក់ ថ្ងៃមហាលាភ – លាភតូច ថ្ងៃហាមឃាត់ ឬថ្ងៃដែលសមស្របសម្រាប់កិច្ចការមួយចំនួនដូចជា សង់ផ្ទះ រៀបការ ឡើងភ្នំ ចុះអូរ ដាំដុះ រៀបចំពិធីកិច្ចផ្សេងៗជាដើម។
គំរូប្រតិទិនឬស្សីពង្រីកធំ ជួយឱ្យយល់ពីរបៀបអានប្រតិទិនបុរាណ។
សម្រាប់ជនជាតិមឿង (Muong) ប្រតិទិន រ៉យ (roi) មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់វាស់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា "ត្រីវិស័យ" តម្រង់ទិសសកម្មភាពក្នុងជីវភាពផលិតកម្ម និងសកម្មភាពស្មារតី។ រៀងរាល់ដើមឆ្នាំ អ្នកកាន់ប្រតិទិននឹង "បកស្រាយប្រតិទិន" – មើលថ្ងៃល្អ ខែល្អ ជៀសវាងថ្ងៃមិនល្អ តាមរយៈនោះផ្ដល់ការណែនាំសម្រាប់ភូមិទាំងមូល។ រាល់ការសម្រេចចិត្តសំខាន់ៗ ដូចជា សង់ផ្ទះ រៀបការ... ជនជាតិមឿង (Muong) សុទ្ធតែមើលតាមប្រតិទិនរ៉យ (roi)។
ជនជាតិ មឿង (Muong) មានវប្បធម៍ដ៏យូរលង់ជាមួយនឹងអត្តសញ្ញាណសម្បូរបែបនៅប្រទេសវៀតណាម។
ប្រតិទិនរ៉យ (Roi) មានតួនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ មឿង (Muong) ។
មិនមែនអ្នកណាក៏អាចធ្វើ ឬអាន និងយល់ប្រតិទិន រ៉យ (roi) ទាំងអស់គ្នាទេ។ តាមប្រពៃណី អ្នកដែលកាន់ និងប្រើប្រាស់ប្រតិទិននេះ គឺគ្រូអាចារ្យ – ជាអ្នកមានតួនាទីសំខាន់ក្នុងជំនឿរបស់ជនជាតិមឿង (Muong) ។ គ្រូអាចារ្យ គឺជាគ្រូសែនផង គ្រូពេទ្យផង និងជាអ្នកថែរក្សាឃ្លាំងចំណេះដឹងបុរាណផង។ ក្រៅពីនេះ មេភូមិ មេត្រកូលមួយចំនួនតូច ឬអ្នកចាស់ទុំ ដែលយល់ដឹងពីទំនៀមទម្លាប់ និងច្បាប់នៃរដូវកាល ក៏អាចកាន់ អាន និងបកស្រាយប្រតិទិនបាន នៅពេលដែលប្រជាជនមឿង (Muong) ត្រូវការ។ ដើម្បីបង្កើតប្រតិទិន រ៉យ (roi) មួយ តម្រូវឱ្យអ្នកកាន់ប្រតិទិននេះ ត្រូវមានភាពឆ្លាតវៃ ម៉ត់ចត់ និងយល់ដឹងស៊ីជម្រៅអំពីតារាសាស្ត្របុរាណ។
ប្រតិទិនគឺជាការប្រមូលផ្តុំនៃចំណេះដឹងឆ្លងកាត់ច្រើនជំនាន់របស់បងប្អូនជនជាតិ មឿង (Muong) ។
បច្ចុប្បន្ន ក្រោមឥទ្ធិពលខ្លាំងក្លានៃដំណើរការទំនើបកម្ម ប្រតិទិនរ៉យ (Rọi) នៅសេសសល់រប៉េះរប៉ោះខ្លះក្នុងតំបន់មួយចំនួនរបស់ជនជាតិមឿង (Muong) ប៉ុណ្ណោះ ដូចជា មឿងប៊ី (Muong Bi) មឿងវ៉ាង (Muong Vang) (ខេត្តភូថ (Phu Tho))។ ចំនួនអ្នកដែលមានចំណេះអាចធ្វើ អាន និងបកស្រាយប្រតិទិនក៏កាន់តែតិចទៅៗ ភាគច្រើនសុទ្ធតែជាមនុស្សវ័យចំណាស់។
ទោះជាយ៉ាងណាក៏ដោយ ប្រតិទិនរ៉យ (Rọi) នៅតែបន្តមានវត្តមាន ដូចជាសម្រស់វប្បធម៌ដ៏រឹងមាំ ត្រូវបានសហគមន៍ជនជាតិមឿង (Muong) គោរព និងអ្នកស្រាវជ្រាវទទួលស្គាល់។ ជាពិសេស នៅឆ្នាំ ២០២២ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានទទួលស្គាល់ប្រតិទិន រ៉យ (Rọi) របស់ជនជាតិមឿង (Muong) ជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ។ នោះជាការទទួលស្គាល់មួយស័ក្តិសមនឹងបេតិកភណ្ឌពិសេសមួយ ដែលរក្សាទុកនូវស្មារតី អត្តសញ្ញាណ ជម្រៅវប្បធម៌របស់ជនជាតិមឿង (Muong)៕ប្រតិទិនពិសេសទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។
អត្ថបទ និងរូបថត៖ វៀតគឿង/ VNP ប្រែសម្រួលដោយង្វៀនយ៉ាង