ទេសភាពទាំងមូលនៃតំបន់តែហាយហា (Hai Ha) ខេត្តក្វាងនិញ (Quan Ninh)។
ពិសេសភាពនៃតែបៃតងវៀតទូ (Viet Tu) លាយជាមួយនឹងក្លិនផ្កា នាំមកនូវរសជាតិប្លែក និងពិសេស។
ផលិតផលតែដំបូង បានទីផ្សារទទួលស្គាល់ ជាមួយនឹងមនោសញ្ចេតនាចំពោះតែ និងទំនុកចិត្តចំពោះតម្លៃតែវៀតណាម ក្នុងជីវភាពសហសម័យ លោកស្រី ហា ង៉ុកគ្វិញ (Ha Ngoc Quynh) បានចំណាយទ្រព្យសម្បត្តិរបស់ខ្លួនទាំងស្រុង ដើម្បីដាំបន្ថែមពូជតែ បើកទូលាយតំបន់វត្ថុធាតុផលិតកម្ម។ ឆ្នាំ២០២១ ពាណិជ្ជសញ្ញាតែវៀតទូ (Viet Tu) បានប្រសូតចេញជាផ្លូវការ ជាមួយនឹងសារ “តែឆ្នើម របស់ជនជាតិវៀតណាម”។ ឆ្នាំ២០២២ វៀតទូ (Viet Tu) បើក showroom តែវៀតទូ នៅរដ្ឋធានីហាណូយ។ ឆ្នាំ២០២៣ វៀតទូ (Viet Tu) បង្ហាញប្រភេទតែថ្មី តែក្រហមទឹកដម តែអ៊ូឡុងផ្អាប់ឈូកតីហូ (Tay Ho) តែអ៊ូឡុងបៃតងផ្អាប់ឈូក។ ឆ្នាំ២០២៤ វៀតទូ (Viet Tu) បន្តបង្កើនសាខាតែនៅរដ្ឋធានីហាណូយ អះអាងជាអ្នកផលិតតែ តាមទិសដៅសរីរាង្គដំបូង នៅប្រទេសវៀតណាម ជាពាណិជ្ជសញ្ញាខ្សែសង្វាក់តម្លៃគ្មានចន្លោះ តាំងពីខ្ពង់រាបដាំតែ រហូតដល់តែនៅក្នុងពែង។
បន្តប្រពៃណីរបស់គ្រួសារ លោកស្រី ហា ង៉ុកគ្វិញ (Ha Ngoc Quynh) បានបង្រៀនជូនប្តីប្រពន្ធកូនស្រី គឺយឿង ទឺកឿង (Duong Tu Cuong) និង ផាម ធីថាញហឿង (Pham Thi Thanh Huong)។ ក្មេងពីរនាក់ បន្ទាប់ពីច្រើនឆ្នាំប្រកបមុខរបរផ្សេងៗ ក៏បានអភិវឌ្ឍតែវៀតទូ (Viet Tu) តាមបែបសម័យ ផ្លុំបញ្ចូលភាពប្រណីតនៃតែវៀតណាម តាមរបៀបមួយដោយឡែក។ បងស្រី ផាម ធីថាញហឿង (Pham Thi Thanh Huong) CEO តែដឿងហ្វ័រវៀតទូ (Duong Hoa Viet Tu) រៀបរាប់ថា “យើងខ្ញុំចង់បានទីផ្សារពិភពលោកដឹងស្គាល់ដល់តែដឿងហ័រ (Duong Hoa) តែហាយហា (Hai Ha) និង ក្វាងនិញ (Quang Ninh)។ នោះជាមូលហេតុ ហេត្វអ្វីយើងខ្ញុំប្តេជ្ញាចិត្តនាំយកផលិតផលតែ made in Viet Nam នាំចេញទៅក្រៅប្រទេសដោយស្របច្បាប់។ ខ្ញុំចង់យកតែដឿងហ័រ (Duong Hoa) ជាប្រភេទមានរសជាតិរសជាតិតំបន់សមុទ្រ ដើម្បីសរសេរជារឿងរ៉ាវពណ៌នាអំពីតែវៀតណាម ចង់ស្ថាបនាពាណិជ្ជសញ្ញារាប់រយឆ្នាំសម្រាប់ផលិតផលតែ ចង់ធ្វើជាបេតិកភណ្ឌតែ។ល។”។
ពិសេសភាពនៃតែវៀតទូ (Viet Tu) ណែនាំដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។
បច្ចុប្បន្ន វៀតទូ (Viet Tu) មានផលិតផលតែជិត ២០មុខ ដូចជាតែបៃតងដឿងហ័រ (Duong Hoa) តែអ៊ូឡុងដឿងហ័រ (O Long Duong Hoa) តែផ្កាម្លិះសដឿងហ័រ (Duong Hoa) តែប៊ីចស្វឹនឡ័នដឿងហ័រ (Bich Xuan Duong Hoa) តែមីញើនដឿងហ័រ (My Nhan Duong Hoa) តែក្រហមឌឿងហ័រ (Duong Hoa) តែទឹកឃ្មុំក្រហមដឿងហ័រ (Duong Hoa) ៕ អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង