ការបោះឆ្នោតជ្រើសសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយមានអត្រាម្ចាស់ឆ្នោតចូលរួមបោះឆ្នោត រហូតដល់ ៩៩,៦៩%។
ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយមានអត្រាម្ចាស់ឆ្នោតចូលរួមបោះឆ្នោត រហូតដល់ ៩៩,៦៩%។ ការរៀបចំយ៉ាងហ្មត់ចត់ និងព្រមព្រៀងគ្នានៃប្រព័ន្ធនយោបាយទាំងមូល រួមជាមួយនឹងការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យ និងការផ្តល់ព័ត៌មានដល់ម្ចាស់ឆ្នោត បានរួមចំណែកធានាការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងស្របច្បាប់។
កំណត់សម្គាល់នៅមណ្ឌលបោះឆ្នោត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម បានមានប្រសាសន៍ថា៖ ការងារបោះឆ្នោតលើកនេះ បានរៀបចំឡើងយ៉ាងដិតដល់ និងតាំងពីព្រលឹមនៅលើគ្រប់វិស័យ បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីឱ្យម្ចាស់ឆ្នោត ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អាចបង្ហាញមតិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោតរបស់គេ។ ប្រការនេះ សបញ្ជាក់ឱ្យឃើញពីការរៀបចំ ដែលមានលក្ខណៈជាប្រព័ន្ធ ម្ចាស់ការ ព្រមព្រៀង និងម៉ឹងម៉ាត់នៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការចាត់តាំងបោះឆ្នោត។
នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) លេខាគណៈកម្មាធិការយោធាបក្សមជ្ឈិម
បានអញ្ជើញទៅបោះឆ្នោតជ្រើសសមាជិករដ្ឋសភា
នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
អាណត្តិ ២០២៦ -២០៣១ នៅមណ្ឌលបោះឆ្នោតលេខ
០២ សង្កាត់បាដិញ (Ba Dinh) រដ្ឋធានីហាន់ណូយ។ រូបថត៖ VNA
ការងារបោះឆ្នោតបានអនុវត្តផ្អែកលើមូលដ្ឋានសេចក្តីណែនាំ របស់ការិយាល័យនយោបាយ សេចក្តីសម្រេចលេខ ១៩៩/២០២៥/QH15 របស់រដ្ឋសភា និងសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ស្តីពីការចាត់តាំងបោះឆ្នោត។ ខ្លឹមសារផ្សេងៗដូចជា ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ការរៀបចំមណ្ឌលបោះឆ្នោត ពិធីបើក និងការគ្រប់គ្រងបោះឆ្នោត សុទ្ធតែមានការណែនាំយ៉ាងជាក់លាក់។
លោកអគ្គលេខាបក្ស តូឡឹម សំណេះសំណាលជាមួយម្ចាស់បោះឆ្នោត នៅមណ្ឌលបោះឆ្នោតលេខ០២ សង្កាត់បាដិញ
រដ្ឋធានីហាន់ណូយ។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី ផាម មីញជិញ (Pham Minh Chinh) និងភរិយា
សំណេះសំណាល ជាមួយម្ចាស់បោះឆ្នោត នៅមណ្ឌលបោះឆ្នោតលេខ២១ សង្កាត់តីហូ (Tay Ho) រដ្ឋធានីហាណូយ។ រូបថត៖ VNA
នៅពេលបញ្ចប់ការបោះឆ្នោត អត្រាម្ចាស់ឆ្នោតទូទាំងប្រទេស ដែលបានទៅបោះឆ្នោតសម្រេចបាន ៩៩,៦៨%។ នៅតាមខេត្ត តំបន់ភ្នំភាគខាងជើងជាច្រើន ទោះបីជាលក្ខខណ្ឌភូមិសាស្ត្រ នៅមានការលំបាកយ៉ាងណា ក៏ម្ចាស់ឆ្នោតនៅតែចូលរួមយ៉ាងសកម្ម និងបញ្ចប់ការបោះឆ្នោតបានឆាប់រហ័ស ក្នុងអត្រាខ្ពស់បំផុត។ ប្រការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកកចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋនៃប្រជាជនក្នុងការចូលរួមគ្រប់គ្រងរដ្ឋ តាមរយៈសន្លឹកឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការងាររៀបចំ និងចាត់តាំងការបោះឆ្នោត បានអនុវត្តយ៉ាងព្រមព្រៀង ម៉ឹងម៉ាត់ ប្រជាធិបតេយ្យ និងត្រឹមត្រូវតាមច្បាប់។
ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ ក៏ជាខ្នាតវាស់ស្ទង់ដ៏រស់រវើក នូវសមត្ថភាពរៀបចំ និងការដឹកនាំរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់មូលដ្ឋាន។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីសមត្ថភាព ក្នុងការធានាបាននូវប្រជាធិបតេយ្យ សន្តិសុខ ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការរៀបចំការបោះឆ្នោត។
នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏ឱឡារិក និងសប្បាយរីករាយនៃ "ទិវាបុណ្យជាតិ"
ម្ចាស់បោះឆ្នោតរាប់លាននាក់ នៅរដ្ឋធានីហាណូយ បានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា
នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
អាណត្តិ ២០២៦ - ២០៣១ ជាផ្លូវការ។ រូបថត៖
ខាញ់ឡុង/ VNP
ម្ចាស់បោះឆ្នោតហាណូយ ចូលរួមបោះឆ្នោត នៅវិហារ គីមង៉ឹន (Kim Ngan)។
រូបថត៖ ឡេមិញសឺន
យោងតាម លោក ប៊ូយ យាញត្វៀន (Bui Danh Tuyen) ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល (ខុទ្ទកាល័យរដ្ឋសភា) កក្តាដែលមានសារៈសំខាន់បំផុត ក្នុងបរិវត្តកម្មឌីជីថល សម្រាប់ការបោះឆ្នោត គឺទិន្នន័យ។ ការទាញយកមូលដ្ឋានទិន្នន័យជាតិ ស្តីពីប្រជាជនបានជួយឱ្យព័ត៌មានម្ចាស់ឆ្នោតមានភាពសុក្រឹត។ ដំណើរការធ្វើឌីជីថលភាវូបនីយកម្មទិន្នន័យ ការគ្រប់គ្រងបញ្ជីឈ្មោះម្ចាស់ឆ្នោត និងការធ្វើបច្ចុប្បន្នភាពព័ត៌មានបានឆាប់រហ័ស កំពុងរួមចំណែកធ្វើឱ្យការងារបោះឆ្នោតកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ ច្បាស់លាស់ និងមានតម្លាភាពជាងមុន។
បរិយាកាសអ៊ូអរតាំងពីព្រឹកព្រលឹមនៃថ្ងៃបោះឆ្នោត នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម។
រូបថត៖ វៀតគឿង / VNP
ទោះបីផ្លូវឆ្ងាយ និងភូមិសាស្ត្រធ្វើដំណើរមានការលំបាកក៏ដោយ ក៏ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែមីនា ម្ចាស់បោះឆ្នោតជាច្រើន
នៅឃុំលុងគូ (Lung Cu) ខេត្តទ្វៀនក្វាង
(Tuyen Quang) បានធ្វើដំណើរឆ្លងកាត់ជួរភ្នំថ្មយ៉ាងលំបាក
ដើម្បីទៅដល់មណ្ឌលបោះឆ្នោតនៅភូមិឡូឡូចាយ (Lo Lo Chai)។ រូបថត៖ ង្វៀនណាមតាមរយៈការអនុវត្តបរិវត្តកម្មឌីជីថល ព័ត៌មានម្ចាស់ឆ្នោតក៏ត្រូវបានធ្វើបច្ចុប្បន្នភាព នៅលើកម្មវិធីអត្តសញ្ញាណកម្មអេឡិចត្រូនិក (VNeID) ផងដែរ។ ម្ចាស់ឆ្នោតអាចចូលប្រើកម្មវិធី ដើម្បីតាមដានទីតាំងបោះឆ្នោតរបស់ខ្លួន។ ក្នុងករណីមានតម្រូវការផ្លាស់ប្តូរទីកន្លែងបោះឆ្នោតឱ្យស្របតាមការរស់នៅ និងការងារក្នុងថ្ងៃបោះឆ្នោត ម្ចាស់ឆ្នោតក៏អាចផ្ញើសំណើដោយផ្ទាល់នៅលើកម្មវិធីនោះក៏បានដែរ។
ម្ចាស់បោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ១៤ តំបន់ពិសេសទ្រឿងសា (Truong Sa) បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា
នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
អាណត្តិ ២០២៦ - ២០៣១។ រូបថត៖ VNAថ្លែងក្នុងសន្និសីទលើកទី៤ នៃគណៈកម្មាធិការប្រតិបត្តិការបក្សនៃរដ្ឋសភា អាណត្តិ ២០២៥ - ២០៣០ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មឹន (Tran Thanh Man) បានអះអាងថា៖ “ជោគជ័យនៃការបោះឆ្នោត គឺជាការខិតខំប្រឹងប្រែងនៃទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជន។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ដែលមានលោកអគ្គលេខាធិការ តូឡឹម ជាប្រមុខ ប្រព័ន្ធនយោបាយទាំងមូល បានចូលរួមក្នុងស្មារតីសកម្ម និងបន្ទាន់ ដើម្បីដឹកនាំ ចង្អុលការ និងចាត់តាំងអនុវត្តការងារបោះឆ្នោត”។
កងកម្លាំងមានសមត្ថកិច្ចដឹកជញ្ជូនឯកសារបោះឆ្នោតទៅកាន់ស្ថានីយ៍ខួងប្រេង DK1 នៅសមុទ្រខាងកើត ដើម្បីបម្រើការងារបោះឆ្នោត។ រូបថត៖ ផាន យ៉ាង
ឃុំមិញចូវ (Minh Chau) រដ្ឋធានីហាណូយ ស្ថិតនៅកណ្តាលទន្លេក្រហម ជាកន្លែងរស់នៅរបស់ប្រជាជនរាប់ពាន់នាក់ ដែលភាគច្រើនធ្វើកសិកម្ម
និងចិញ្ចឹមសត្វ។ ក្នុងថ្ងៃបោះឆ្នោត បរិយាកាសនៅទីនេះបានប្រព្រឹត្តទៅយ៉ាងហ្មត់ចត់
ស្របតាមបទប្បញ្ញត្តិ និងធានាបាននូវសិទ្ធិ ក៏ដូចជាកាតព្វកិច្ចរបស់ម្ចាស់បោះឆ្នោត។
រូបថត៖ កុងដាត / VNP
អាចបញ្ជាក់បានថា ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ បានប្រព្រឹត្តទៅដោយជោគជ័យត្រចះត្រចង់។ នេះគឺជាលទ្ធផលនៃដំណើរការរៀបចំ និងចាត់តាំងការបោះឆ្នោតដោយប្រព័ន្ធ ម្ចាស់ការ ព្រមព្រៀង ម៉ឹងម៉ាត់ និងត្រឹមត្រូវតាមច្បាប់ នៃប្រព័ន្ធនយោបាយទាំងមូល៕
អត្ថបទ៖ VNP (ចងក្រង) រូបថត៖ កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង