សិល្បៈ

ពិសេស សិល្បៈតែងផ្កាក្នុងទូកញ្ចក់

ជាមួយ​ថ្វី​ដៃ​ដ៏ប៉ិនប្រសប់​ ស្រប់នឹង​ចំណូល​ចិត្ត​ស្រឡាញ់​ផ្កា​ បង​ ហ្វាង​អាញ​​ (Hoang Anh) ​នៅ​ក្រុង​ហាណូយ​ បង្កើត​បាន​ស្នាដៃ​ផ្កាតែង​​​ក្នុង​ទូកញ្ចក់​ ទុក​សម្រាប់​ធ្វើជា​អំណោយ​ដាក់តាំង​ក្នុង​បរិយាកាស​រស់នៅ​។​

បង ហ្វាងអាញ (Hoang Anh) ជា​អ្នក​ចូល​ចិត្ត​​ស្រាវ​ជ្រាវ​ប្រភេទផ្កា​ ធ្លាប់​បាន​សិក្សា​ស្វែងយល់​អំពី​ចំណូលចិត្ត​​លេង​ Terrarium - ប្រព័ន្ធ​អេកូឡូស៊ី​ខ្នាតតូច​ ត្រាប់តាម​បរិស្ថាន​រស់នៅ​ធម្មជាតិ​ ក្នុង​ដបកែវ​ និង​ពង្រីក​ Wardian Case​ ដែល​យល់​​ដោយ​សាមញ្ញថា​ ​ជា​បែប​ដាំ​ផ្កា​ក្នុង​ទូកញ្ចក់​ មាន​ដើមកំណើត​មកពី​ Terrarium។ បង​ចាប់ផ្តើម​ចូល​រួម​ថ្នាក់​សិក្សា​ប្រាស្រ័យ​ខាង​សិល្បៈ​តែង​ផ្កា​ បាន​មិត្ត​ជនជាតិ​បារាំងម្នាក់ ​ចែក​រំលែក​ឱ្យ​ដឹង​បន្ថែម​អំពី​ព័ត៌មាន​ ទន្ទឹមនោះ​បង​ក៏​បាន​ចំណា​យពេល​វេលា​ជាច្រើន​ សិក្សាស្រាវជ្រាវបន្ថែម​ខាង Wardian Case ​ផង​ដែរ​។​

“ស្វែងយល់​កាន់តែជ្រៅ​ ខ្ញុំ​កាន់តែ​មាន​ចិត្ត​ដាក់ដាំ​ទៅនឹង​ប្រភេទ​សិល្បៈ​នេះ។ ដាំ​ផ្កា​ក្នុង​ទូ​កញ្ចក់​​ជា​ការពិសោធ ដែល​ប្រកប​ដោយ​​ភាព​ទាក់ទាញ​” បង​ ហ្វាងអាញ​ (Hoang Anh) ចែក​រំលែក​។​

ក្រោយ​រយៈ​​ពេល​ស្វែង​យល់​​ជាង​១ឆ្នាំ​ បង ហ្វាង​អាញ​ (Hoang Anh) បាន​ចាប់ផ្តើម​បង្កើត​ស្នាដៃ​ Wardian Case ដោយមាន​​ការ​រចនាតាំងពី​ផ្នែកគ្រោង​កញ្ចក់នឹងឈើ ដែក​ រហូតដល់​ការ​ប្រើប្រាស់​ផ្កា រួម​ផ្សំ​នឹង​វត្ថុធាតុ​មាន​ស្លែ ឈើ​នៅខាងក្នុង​​បង្កើ​ត​បាន​ជា​ស្នាដៃ​សិល្បៈ​មួយ​ ធ្វើ​ឱ្យ​មនុស្សគ្រប់​គ្នា​​​មើលទៅ​​ដូចជា​​សួន​ផ្កា​​ស្រស់ស្អាត​។​

បង ហ្វាង​អាញ​ (Hoang Anh) ជ្រើស​ផ្ទាំង​ស្លែ​ ធ្វើ​ជា​ខឿន​គ្រឹះ​​សម្រាប់​ស្នាដៃ​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាព​វៀតណាម​

តាម​ស្នាដៃ​នីមួយ​ៗ​​ដែល​ភ្ញៀវ​បានកម្មង់​ បង ហ្វាងអាញ (Hoang Anh) ​នឹង​មាន​របៀប​តុបតែង​ផ្កា​ផ្សេង​ៗ​គ្នា។​ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាព​វៀតណាម​

ដោយ​បទពិសោធន៍​ច្រើន​ឆ្នាំ​ បង ហ្វាង​អាញ (Hoang Anh) យល់ច្បាស់ថា​​​ជ្រើសរើស​​ជ្រុង​បែប​ណា​​ តែងផ្កា​​ទៅ​វា​មាន​ការ​​សមស្រប​គ្នា​​។​​ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាព​វៀតណាម​

បរិយាកាស​នៅ​ផ្ទះ​លេខ​២​ ផ្លូវ​ឌិញ​ឡៀត​ (Dinh Liet) ​(ហាណូយ​) បាន​​បង ហ្វាងអាញ (Hoang Anh) ​ជ្រើស​បង្កើត​​ស្នាដៃ​ Wardian Case។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាព​វៀតណាម​

តាម​បង ហ្វាង​អាញ​ (Hoang Anh) រៀប​រាប់​ថា Wardian Case នីមួយ​ៗ ដូចជា​ស្នាដៃ​​សិល្បៈមួយ​ ដែលមាន​លក្ខណៈ​​ពិសេស​ដោយ​ឡែក​ ផ្សេង​​ចាកពី​ដប​ផ្កា​ធម្មតា​​។ ប្រសិនបើ​ ​ជាមួយ​នឹង​របៀបតុបតែង​ផ្កា​​ពេញនិយម​ គឺ​រៀប​ចំ​​តាម​គោល​គំនិត​​រូប​សណ្ឋាន​មួយ​​ប្រាកដប្រជា​​ Wardian Case ជាបែប​មួយ​​បង្កើត​ឱ្យ​មាន​អារម្មណ៍​​ដូចជា​ផ្កា​ធម្មជាតិកំពុង​​លូតលាស់​​។​

ដើម្បី​បង្កើត​បាន​ស្នាដៃ​ Wardian Case ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​ ក្នុង​ការ​ឡើង​គំនិត​និង​ដំឡើង​រចនា​លើ​ទូកញ្ចក់​។ នេះ​ជា​ផ្នែក​នឹង​បាន​តុបតែង​ជា​រូបសណ្ឋាន​ច្រើន​បែបសណ្ឋាន​​ ខ្នា​ត​ផ្សេង​ៗ និង​​សម្រេចកំណត់​​លក្ខណៈ​វិចិត្រ​សិល្បៈ​ មាន​នៅលើ​ស្នាដៃ​ ពេល​តាំង​ក្នុង​បរិយាកាស​រស់នៅ​។ តាម​ចំណូល​ចិត្ត​ភ្ញៀវ​ បង​នឹង​ប្រើ​វត្ថុធាតុ​លោហធាតុ​ ឬ​ឈើ​ សម្រាប់​បង្កើត​ផ្នែក​ទូកញ្ចក់​នេះ​។​

វគ្គបន្ត តាមការ​ជ្រើសរើស​​របស់អ្នកលេង​ នឹងមានការជ្រើសរើស​នូវ​ប្រភេទ​ផ្កា​ក៏ដូចជា​ការរើស​ពណ៌​ដាំ​នៅ​ខាងក្នុង​។ តាម​ធម្មតា​ ស្នាដៃនីមួយ​ៗ​ បង ហ្វាង​អាញ (Hoang Anh) ​នឹង​ប្រើផ្កា​ចំនួន​៨​ប្រភេទ​​ផ្សំនឹងស្លឹក​​ ស្រទាប់​ស្លែ​តូចៗ បង្កើត​​ជា​ចំណុច​ចំណាប់​អារម្មណ៍ សម្រាប់​​ស្នាដៃតាម​បែប​រចនាបទ​ទីលានសួន​ផ្កា​​។ មាន​ស្នាមួយ​ចំនួន​ បង​ត្រូវ​ប្រើ​ផ្កាពី​២០រហូតដល់​៥០​​ប្រភេទ​។ ក្រៅ​ពី​​ប្រើ​ផ្កា​ដែល​នាំ​ចូល​ បងក៏មាន​ប្រើប្រភេទ​ផ្កា​ក្នុង​ស្រុក​ផងដែរ​ សមស្រប​សម្រាប់​ដាក់​តាំង​​​​ក្នុង​​ពិធីបុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ ដូចជា ​Dahlia violet daisy ។ល។

រយៈ​ពេល​​ប្រើប្រាស់​ Wardian Case នេះ មាន​​តែ​​៥ - ​​៧ថ្ងៃ ដោយ​សារ​ប្រើ​ផ្កាស្រស់​​។ ប៉ុន្តែ​​ជាមួយ​ទស្សនាទាន​នៃ​​ការច្នៃ​ប្រឌិត ​និង​ចំណាប់​អារម្មណ៍​សិល្បៈ​​របស់​ខ្លួន​ ពេល​​បង្កើត​​​ស្នាដៃ​នីមួយ​ៗ បង ហ្វាងអាញ (Hoang Anh) ​មាន​មតិ​ថា​ សម្រស់​ Wardian Case គឺជា​​កាលៈ​ទេសៈ​មួយ ​ដែល​អ្នក​ទស្សនា​ផ្កា​​គយ​គន់​ ​មើល​ឃើញនូវ​​សម្រស់រំលេចចំពោះ​​ដើម​ផ្កា ​​ ដើម​ស្មៅនីមួយ​ៗ​​ ដែល​បងជា​​​អ្នក​​បង្កើត។ ដូចនេះ តម្លៃ​ទឹក​ប្រាក់​ក៏បាន​បង​កំណត់​យោងទៅ​លើ​តម្លៃ ​ដែល​នាំ​មកជូន​អ្នក​ទស្សនា​ អ្នក​ប្រើប្រាស់​វា​។​

ស្នាដៃ​តែង​ផ្កា​ទូកញ្ចក់​របស់​បងហ្វាង​អាញ (Hoang Anh)​។ រូបថត៖ ឯកសារ​តួអង្គ​ផ្តល់​ជូន​

សព្វថ្ងៃ​ជាមួយនឹង​ Wardian  បង​ហ្វាង​អាញ (Hoang Anh) ​នៅមាន​ស្នាដៃ​មួយ​ចំនួន​៖ Wardian Alfred (ទូឈើ) Wardian Offa (ផ្ទះ​ឈើ) Wardian Egbert (វិមាន​លោហិត) Wardian Aethelwult (វិមាន​លោហិត​លំដាប់ខ្ពស់) Wardian Little Prince (វិមាន​ខ្នាតតូច)​។​

បាន​ដឹងថា សព្វថ្ងៃ​នៅវៀតណាម​មិនទាន់មាននរណា​ម្នាក់ បង្កើត​ស្នាដៃ​តែង​​ផ្កា​ក្នុង​ទូ​កញ្ចក់ Wardian Case ដូច្នេះ​ទើប​បង​ហ្វាងអាញ (Hoang Anh) ​កំពុងតែ​​បើក​វគ្គសិក្សា​តុប​តែង​ផ្កា​​ សម្រាប់​អ្នក​ស្រឡាញ់​ចូល​ចិត្ត​ផ្កា​ ដើម្បី​ផ្សព្វផ្សាយ​មុខវិជ្ជា​សិល្បៈ​មួយ​នេះ ទៅ​ដល់មនុស្ស​គ្រប់គ្នា​៕​


top