តាំងពីយូរលង់ណាស់មកហើយ ទន្លេហុង (ទន្លេក្រហម) មិនត្រឹមតែនាំមកនូវដីល្បាប់សម្រាប់ភូមិឋានដ៏សម្បូរសប្បាយប៉ុណ្ណោះទេ ថែមទាំងបានចិញ្ចឹមបីបាច់ជីវភាពវប្បធម៌ និងជំនឿ របស់អ្នកភូមិនៅតាមដងទន្លេទៀតផង។
តាំងពីយូរលង់ណាស់មកហើយ ទន្លេហុង (ទន្លេក្រហម) មិនត្រឹមតែនាំមកនូវដីល្បាប់សម្រាប់ភូមិឋានដ៏សម្បូរសប្បាយប៉ុណ្ណោះទេ ថែមទាំងបានចិញ្ចឹមបីបាច់ជីវភាពវប្បធម៌ និងជំនឿ របស់អ្នកភូមិនៅតាមដងទន្លេទៀតផង។ នៅក្នុងឃ្លាំងបេតិកភណ្ឌនោះ ពិធីដង្ហែទឹក គឺជាពិធីដ៏ពិសិដ្ឋមួយ ដែលបង្ហាញពីការគោរពចំពោះដងទន្លេ និងសេចក្តីប្រាថ្នាចង់បានភ្លៀងធ្លាក់អំណោយផល និងអាកាសធាតុល្អ។ ភូមិនីមួយៗ មានការអនុវត្តរៀងៗខ្លួន ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ មុខរបរ និងរឿងព្រេងរបស់សហគមន៍។
ពិធីកិច្ចដឹងគុណចំពោះដងទន្លេ
ស្ថិតនៅជាយក្រុងហាណូយ ភូមិ ឡៀនហា (Lien Ha) ប្រារព្ធពិធីដង្ហែទឹក នៅថ្ងៃ៨ ខែ១ (តាមច័ន្ទគតិ) ដែលជាពិធីបើក នៃពិធីបុណ្យប្រចាំភូមិផងដែរ។ ពាំនាំនូវជំនឿគោរពបូជា "ទន្លេមាតា" របស់ប្រជាកសិករ នៅតំបន់ភាគខាងជើង ពិធីនេះ បង្ហាញពីការដឹងគុណចំពោះប្រភពទឹក ដែលបានចិញ្ចឹមបីបាច់ជីវិតសហគមន៍ អស់ជាច្រើនជំនាន់។
ក្បួនដង្ហែទឹកនៃពិធីបុណ្យភូមិធូខោយ ចាប់ផ្តើមចេញពីវិហារភូមិ។ រូបថត៖ វៀតគឿង/VNP
ការដង្ហែគ្រែស្នែងព្រះមាតាពិសិដ្ឋ ទៅកាន់ទន្លេហឿង ដើម្បីដង្ហែទឹក ក្នុងពិធីបុណ្យភូមិ ធូខោយ។
រូបថត៖ វៀតគឿង/VNP
អ្នកភូមិឡៀនហា នាំយកទឹកពិសិដ្ឋពីទន្លេក្រហម មកតម្កល់នៅវិហារភូមិ ដើម្បីធ្វើពិធីសែនព្រះភូមិ។
រូបថត៖ ថុងថៀន/VNP
លោក ង្វៀន វ៉ាន់មិញ (Nguyen Van Minh) ព្រឹទ្ធាចារ្យនៅភូមិឡៀនហា អ្នកដែលបានចូលរួមក្នុងពិធីបុណ្យនេះ ជាង៤០ឆ្នាំមកហើយ បានមានប្រសាសន៍ថា៖ "ទឹកត្រូវបានដងយកពីកណ្តាលទន្លេ ដែលគេចាត់ទុកថា ជាកន្លែងថ្លា និងបរិសុទ្ធបំផុត រួចដង្ហែត្រឡប់មកវិហារភូមិវិញ ដើម្បីងូតទឹកថ្វាយរូបសំណាក ព្រះភូមិ (Thanh hoang)"។
អាចារ្យដួសទឹក៣៧ត្រឡោក ពីកណ្តាលទន្លេក្រហមដាក់ចូលក្នុងក្អម ដើម្បីដង្ហែមកកាន់វិហារភូមិបាតត្រាង ធ្វើពិធីសម្ងាត់។
រូបថត៖ វៀតគឿង/VNP
ក្បួនដង្ហែមានប្រវែងជាង១គីឡូម៉ែត្រ ចេញដំណើរពីវិហារភូមិបុរាណ ដើរតាមឆ្នេរទំនប់ឆ្ពោះទៅកាន់ទន្លេ ដោយមានមនុស្សចូលរួមរាប់រយនាក់។ នៅពេលទូកចេញទៅដល់កណ្តាលទន្លេ អាចារ្យបានថ្វាយគ្រឿងសក្ការៈដល់ព្រះម៉ែគង្គា បន្ទាប់មកដងទឹកចាក់ចូលទៅក្នុងក្អម។ ទឹកដ៏ពិសិដ្ឋ ត្រូវបានដង្ហែត្រឡប់មកវិហារភូមិវិញ សម្រាប់ប្រើប្រាស់ក្នុងពិធីសែនព្រេនពេញមួយឆ្នាំ ដែលជានិមិត្តរូបនៃចំណងដ៏រឹងមាំ រវាងភូមិនិងដងទន្លេ។
ស្ថិតនៅចម្ងាយមិនដល់២០គីឡូម៉ែត្រ ពីភូមិឡៀនហា ភូមិធូខោយ (Tho Khoi) ក៏នៅរក្សាបានពិធីដង្ហែទឹកដ៏ពិសេសមួយផងដែរ។ ក្បួនដង្ហែមានប្រវែងជិត២គីឡូម៉ែត្រ ពីវិហារភូមិទៅមាត់ទន្លេ ដោយមានភាពលេចធ្លោជាមួយនឹងគ្រែស្នែងដ៏ពិសិដ្ឋ តែងតែបានដង្ហែរត់ និងបង្វិលជុំវិញ។ គ្រែស្នែងទាំង៦ តំណាងឱ្យព្រះភូមិទាំង៦អង្គ ដែលបានគោរពបូជា នៅវិហារភូមិ ដោយមានយុវជន និងយុវនារី ជាអ្នកទទួលបន្ទុក។
ពេលទៅដល់មាត់ទន្លេ ក្អមដាក់ទឹកត្រូវបានយកឡើងលើទូក ឆ្ពោះទៅកណ្តាលទន្លេ។ អាចារ្យដងទឹកស្អាតចំនួន៣៧ផ្តិល រួចក្បួនដង្ហែប្រញាប់ត្រឡប់ មកវិហារភូមិវិញ ដើម្បីអនុវត្តពិធីសម្ងាត់ ក្នុងការងូតទឹកថ្វាយរូបសំណាកព្រះភូមិ។ នេះជាពិធីដ៏ពិសិដ្ឋ មានតែអ្នកថែរក្សាវិហារភូមិ និងអាចារ្យប៉ុណ្ណោះ ដែលទើបបានអនុញ្ញាតឱ្យចូលរួម។
ដងទន្លេក្នុងជីវភាពរស់នៅ របស់ភូមិសិប្បកម្ម
ប្រសិនបើ ពិធីដង្ហែទឹក នៅភូមិឡៀនហា និង ធូខោយ ឆ្លុះបញ្ចាំងពីជីវភាពរស់នៅ របស់ប្រជាកសិករ នោះពិធីដង្ហែទឹក នៅភូមិកុលាលភាជន៍បាតត្រាង (Bat Trang) វិញ បានបន្សល់ទុកនូវស្លាក់ស្នាមដ៏ជ្រាលជ្រៅ នៃភូមិសិប្បកម្មនៅតាមដងទន្លេ។
បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិឆ្នាំ២០២៥ ពិធីដង្ហែទឹក ឬហៅម្យ៉ាងទៀតថា ពិធីផ្គត់ផ្គង់ទឹក គឺជាផ្នែកមួយដ៏សំខាន់ នៃពិធីបុណ្យបាតត្រាង ដែលប្រព្រឹត្តទៅនៅពាក់កណ្តាល ខែ២ (តាមច័ន្ទគតិ)។ ចំពោះអ្នកភូមិកុលាលភាជន៍ ទន្លេក្រហម មិនត្រឹមតែជាទន្លេ ដែលផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រសហគមន៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវដីឥដ្ឋ និងប្រភពទឹកចាំបាច់ សម្រាប់មុខរបរធ្វើកុលាលភាជន៍ផងដែរ។
ធ្វើពិធីសុំការអនុញ្ញាតពីសេនាបតី លឺយ៉ា និងព្រះភូមិ ឡៀនហា ដើម្បីចេញទៅដង្ហែទឹក។ រូបថត៖ ថុងថៀន/VNP
បណ្តាចាស់ព្រឹទ្ធាចារ្យនៃភូមិឡៀនហា ថ្វាយទឹកពិសិដ្ឋនៅវិហារភូមិ។ រូបថត៖ ថុងថៀន/VNP
ថ្នាក់ជាតិឆ្នាំ២០២៥ ពិធីដង្ហែទឹក ឬហៅម្យ៉ាងទៀតថា ពិធីផ្គត់ផ្គង់ទឹក គឺជាផ្នែកមួយដ៏សំខាន់ នៃពិធីបុណ្យបាតត្រាង ដែលប្រព្រឹត្តទៅនៅពាក់កណ្តាល ខែ២ (តាមច័ន្ទគតិ)។ ចំពោះអ្នកភូមិកុលាលភាជន៍ ទន្លេក្រហម មិនត្រឹមតែជាទន្លេ ដែលផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រសហគមន៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវដីឥដ្ឋ និងប្រភពទឹកចាំបាច់ សម្រាប់មុខរបរធ្វើកុលាលភាជន៍ផងដែរ។
លោកង្វៀន ឌឹកខ្វា (Nguyen Duc Khoa) សមាជិកគណៈកម្មការរៀបចំពិធីបុណ្យបាតត្រាង ឆ្នាំ២០២៦ បានចែករំលែកថា ពិធីដង្ហែទឹក មិនត្រឹមតែមានអត្ថន័យក្នុងការសែនព្រេនប៉ុណ្ណោះទេ ថែមទាំងក្រើនរំលឹកដល់មនុស្សជំនាន់ក្រោយ អំពីការទទួលខុសត្រូវ ក្នុងការការពារដងទន្លេ ដែលជាប្រភពជីវិតរបស់ភូមិសិប្បកម្ម។
បន្ទាប់ពីបញ្ចប់ពិធី ទឹកពិសិដ្ឋត្រូវបានរក្សាទុក នៅវិហារភូមិបាតត្រាង សម្រាប់គោរពបូជាពេញមួយឆ្នាំ។
រូបថត៖ វៀតគឿង/VNP
តាមរយៈពិធីដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ពិធីដង្ហែទឹកនៅតាមដងទន្លេក្រហម បានក្លាយជាចំណងតំណភ្ជាប់អតីតកាល ជាមួយនឹងបច្ចុប្បន្នកាល។ នៅលើដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័ស ពិធីទាំងនោះ នៅតែបានរក្សាទុក ហើយជាមធ្យោបាយមួយ សម្រាប់សហគមន៍ទីក្រុងហាណូយ ដើម្បីសម្តែងការដឹងគុណ ចំពោះដងទន្លេ ដែលបានចិញ្ចឹមបីបាច់ជីវិត វប្បធម៌ និងចំណងអនុស្សាវរីយ៍ នៃទឹកដីរដ្ឋធានី៕
តាមរយៈពិធីដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ពិធីដង្ហែទឹកនៅតាមដងទន្លេក្រហម បានក្លាយជាចំណងតំណភ្ជាប់អតីតកាល ជាមួយនឹងបច្ចុប្បន្នកាល។ នៅលើដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័ស ពិធីទាំងនោះ នៅតែបានរក្សាទុក ហើយជាមធ្យោបាយមួយ សម្រាប់សហគមន៍ទីក្រុងហាណូយ ដើម្បីសម្តែងការដឹងគុណ ចំពោះដងទន្លេ ដែលបានចិញ្ចឹមបីបាច់ជីវិត វប្បធម៌ និងចំណងអនុស្សាវរីយ៍ នៃទឹកដីរដ្ឋធានី៕
អត្ថបទ៖ ប៊ិចវឹន- រូបថត៖ វៀតគឿង ថុងថៀន/VNP
ប្រែសម្រួល៖ រីកើង