ព័ត៌មាន

ពិភពលោករកឃើញករណីឆ្លង COVID- 19 ជាង ៣.៥ លាននាក់

​ពិភពលោករកឃើញករណីឆ្លង COVID- 19 ជាង ៣,៥ លាននាក់ និងមានករណីស្លាប់ជាង ២៤៨.០០០ នាក់។
 
យោង​តាមតួលេខថ្មីៗបំផុតបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៤ ខែឧសភា (ម៉ោងនៅវៀតណាម) ពិភពលោក​រក​ឃើញ​ករណី​ឆ្លង COVID- 19 ជាង ៣,៥ លាននាក់ និងមានករណីស្លាប់ជាង ២៤៨.០០០ នាក់។
 
ប្រទេសដែល​រង​ផលប៉ះពាល់ច្រើនបំផុត គឺសហរដ្ឋអាមេរិក ពោលគឺមានករណីឆ្លងជំងឺជាង ១,១ លាននាក់ និង ជាង ៦៨.៥០០ ​នាក់ស្លាប់។
 
បន្ទាប់ពី​សហរដ្ឋអាមេរិកគឺអេស្ប៉ាញ អ៊ីតាលី អង់គ្លេស បារាំង និងអាល្លឺម៉ង់។ ក្នុងនោះ បារាំងមាន​ករណី​ស្លាប់​ថ្មី​ចំនួន​ ១៦៦ នាក់បន្ថែមទៀត នាថ្ងៃទី ៣ ខែឧសភា ពោលគឺ ជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ៥ សប្តាហ៍​កន្លង​ទៅ​។នៅអេស្ប៉ាញនាថ្ងៃទី ៣ ខែឧសភាមានករណីស្លាប់ថ្មីចំនួន ១៦៤ នាក់បន្ថែមទៀត ពោលគឺមាន​កម្រិត​ទាប​បំផុតចាប់តាំងពីថ្ងៃទី ១៨ខែមិនា។
 
នៅអឺរ៉ុប ​នាថ្ងៃទី ៣ ខែឧសភា រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនបំផុត ពោលគឺមាន​ករណី​ឆ្លង​ថ្មី​ជាង​ ១០.៦០០ នាក់ ដែលធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបឡើងដល់ជិត ១៣៤.៧០០ នាក់។
 
 នៅ​អាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃទី ៣ ខែឧសភាបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៦៥៧ នាក់​បន្ថែ​មទៀត ដែលធ្វើឲ្យករណីឆ្លងជំងឺសរុបនៅប្រទេសនេះឡើងដល់ ១៨.២០០ នាក់ ពោលគឺ សិង្ហបុរីជាប្រទេស​ដែលមានចំនួនករណីឆ្លងជំងឺ​ច្រើនបំផុត​ក្នុងតំបន់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top