ព័ត៌មាន

ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ជាង ៤១០.៥លាននាក់

ក្នុងរយៈពេល២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ជាង ១,៨ លាននាក់ និងមានករណីស្លាប់ចំនួនជាង ៧.១០០ នាក់។ បរិមាណអ្នកជំងឺសរុប ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត រហូតមកដល់ពេលនេះ បាន លើសពី ៤១០,៥ លានករណី ដែលក្នុងនោះ មានអ្នកជំងឺជាង ៥,៨ លាននាក់បានស្លាប់។

ប្រទេសចំនួនបីដែលមានចំនួនករណីឆ្លងជំងឺច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ គឺ រុស្ស៊ី អាល្លឺម៉ង់ និងប្រេស៊ីល។ ក្នុងពេលជាមួយគ្នានោះ ប្រទេសចំនួនបីដែលមានបរិមាណករណីអ្នកស្លាប់ច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោងកន្លងមក គឺប្រេស៊ីល រុស្ស៊ី និងអាមេរិក។

ចាប់តាំងពីការផ្ទុះឡើហនៃជំងឺរាតត្បាតមក សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ច្រើនជាងគេបំផុត ដោយមានករណីឆ្លងជំងឺជាង ៧៩,២ លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជាង ៩៤២.០០០ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ក្នុងបរិបទដែលបណ្តាប្រទេសកំពុងជំរុញយ៉ាងខ្លាំងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញនោះ សហរដ្ឋអាមេរិកបានប្រកាសលទ្ធផលស្រាវជ្រាវអំពីប្រសិទ្ធភាពការពារនៃវ៉ាក់សាំងដូសជំរុញនេះ។ ដូច្នោះហើយ ប្រសិទ្ធភាពការពារនៃវ៉ាក់សាំងដូសជំរូញផលិតដោយក្រុមហ៊ុន Pfizer និង Moderna នឹងបន្ធូរបន្ថយយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ៤ ខែ ប៉ុន្តែនៅតែអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះ ការស្រាវជ្រាចសិក្សាជាច្រើនបានបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបានថយចុះបន្ទាប់ពីការចាក់ដូសទីពីរ ប៉ុន្តែមិនទាន់មានការស្រាវជ្រាវច្រើនទេ អំពីរយៈពេលរក្សាលទ្ធភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី ៣) ។ ការស្រាវជ្រាវថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) ដោយផ្អែកលើទិន្នន័យដែលប្រមូលបាន លើមនុស្សចំ នួនជាង ២៤១.០០០ នាក់ ដែលបានទៅមើលគ្លីនីកនៅចន្លោះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២៕

តាម VOV វិទ្យុសំឡេងវៀតណាម​


top