ព័ត៌មាន

ពិព័រណ៍រូបថតអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

ប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ការតាំងពិព័រណ៌បង្ហាញរូបថតឯកសារចំនួន ៥១ សន្លឹកអំពីដំណើរការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា តាមសម័យកាលនានា និងសកម្មភាពមិត្តភាពរវាងខេត្ត Gia Lai និងបណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជា (រតនគិរី ស្ទឹងត្រែង ព្រះវិហារ)។
  ពិធីកាត់ខ្សែបូរបើកពិព័រណ៍។ (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីក្រុង Plei Ku ខេត្ត Gia Lai សម្ព័ន្ធសមាគមអង្គការមិត្តភាពខេត្ត Gia Lai បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត រៀបចំការតាំងពិព័រណ៍រូបថត អបអរសាទរខួបលើកទី៥៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា។ ប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១២ ខែធ្នូ ការតាំងពិព័រណ៌បង្ហាញរូបថតឯកសារចំនួន ៥១ សន្លឹកអំពីដំណើរការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា តាមសម័យកាលនានា និងសកម្ម ភាពមិត្តភាពរវាងខេត្ត Gia Lai និងបណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជា (រតនគិរី ស្ទឹងត្រែង ព្រះវិហារ)។ លោក Vo Van Sung ប្រធានគណៈកម្មាធិការចលនាការកសាងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Gia Lai បានឲ្យដឹងថា៖

នេះជាសកម្មភាពជាក់ស្តែងមួយ ដែលមានអត្ថន័យប្រវត្តិសាស្ត្រ អប់រំនយោបាយ អប់រំពីសេចក្ដីស្នេហាជាតិសម្រាប់ជំនាន់វ័យក្មេង និងអប់រំអំពីការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗនាពេលបច្ចុប្បន្ននេះ ដើម្បីបន្តពូនជ្រុំទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាព។ ធ្វើយ៉ាងណាឲ្យរវាងខេត្ត Gia Lai និងខេត្តមិត្ត រវាងប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា មានសន្តិភាព សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជារៀងរហូត


top