ព័ត៌មាន

ពិព័រណ៍រូបថត “មោទនភាពនៃខ្សែបន្ទាត់ព្រំដែន”


ពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួន ១៩៦ សន្លឹក។

ប្រតិភូបានកាត់ខ្សែបូរដើម្បីបើកពិព័រណ៍ (រូបថត៖ TTXVN)


“មោទនភាព នៃខ្សែបន្ទាត់ព្រំដែន” គឺជាប្រធានបទនៃការតាំងពិព័រណ៍រូបថតដែលបើកនាថ្ងៃទី ២៦ ខែមេសានៅទីក្រុងហូជីមិញ ក្នុងឱកាស ខួបលើកទី ៤៦ នៃទិវារំដោះភាគខាងត្បូង (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២១) និង ១៣៥ ឆ្នាំនៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២១)។

ពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួន ១៩៦ សន្លឹក។ ស្នាដៃតាំងនៅឯការតាំងពិព័រណ៍នេះបង្ហាញយ៉ាងច្បាស់អំពីសម្រស់នៃស្រុកកំណើត ប្រទេសជាតិនិងប្រជាជនវៀតណាមនៅតាមតំបន់ព្រំដែន លើដីគោកនៃមាតុប្រទេស។ ទន្ទឹមជាមួយគ្នានោះ ឆ្លុះបញ្ចាំងពីលក្ខណៈជាក់ស្តែង និងរស់រវើក នៃជីវភាពប្រចាំថ្ងៃនិងការងារផលិតកម្ម រួមទាំងសំណង់នានា ពិធីបុណ្យទានវប្បធម៌ សកម្មភាពសាមញ្ញដែលពោរពេញដោយអត្ថន័យដែលបណ្តាកងកម្លាំងដែលទាំងយប់ទាំងថ្ងៃកំពុងការពាររឹងមាំព្រំដែននៃមាតុប្រទេស។ ពិព័រណ៍នេះ នឹងអូសបន្លាយ រហូតដល់ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

top