ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និង Truong Sa
របស់វៀតណាម (Mạnh Tú/TTXVN)
នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Hai Duong (ភាគខាងជើងវៀតណាម) បានប្រារព្ធឡើងពិព័រណ៍ផែនទី និងដាក់តាំងបង្ហាញឯកសារ “Hoang Sa និងTruong Sa របស់វៀតណាមភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។ បណ្ដាផែនទីនិងឯកសារតាំងបង្ហាញនៅពិព័រណ៍នេះជាភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តបានបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និងTruong Sa នៅសមុទ្រខាងកើត។ ពិព័រណ៍នេះបានឧទ្ទេសនាមអំពីឯកសារ វត្ថុតាង និងផែនទីចំនួនជិត ១០០ ផ្ទាំងដែលជាការប្រមែប្រមូលពីប្រភពឯកសារដែលបានប្រកាសជាសាធារណៈរបស់អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញនៅក្នុងប្រទេសនិងអន្តរជាតិ។ នៅក្នុងពិព័រណ៍នេះ បានដាក់បង្ហាញឯកសារអំពី “Hoang Sa និងTruongSa ក្នុងបេះដូង វៀតណាម” ដោយមានរូបភាព ឯកសារ និងវត្ថុតាងជាចើ្រនបានសម្ដែងពីការយកចិត្តទុកដាក់ មនោសញ្ចេតនាពិសេសរបស់បក្ស រដ្ឋ កងទ័ព អង្គការនយោបាយសង្គម ប្រជាជនដោយមានសកម្មភាពជាក់ស្ដែង ដើម្បីរួមគ្នាការពារអធិបតេយ្យភាពកោះសមុទ្រនៃប្រទេសជាតិ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម