ព័ត៌មាន

ពិព័រណ៍ផលិតផលពិសេសប្រចាំតំបន់ទូទាំងប្រទេសវៀតណាមឆ្នាំ២០២២

ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់អាជីវកម្ម និងតំបន់នានាទូទាំងប្រទេស ផ្សព្វផ្សាយផលិតផលពិសេសដល់អ្នកប្រើប្រាស់ ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅទីផ្សាររដ្ឋធានី ហើយបម្រើការនាំចេញផងដែរ។
តង់ទំនិញដែលឧទ្ទេសនាមពីផលិតផលតែ Suoi Giang នៃខេត្តYen Bai។ (រូបថត៖ VOV)

ពិព័រណ៍ផលិតផលពិសេសប្រចាំតំបន់ទូទាំងប្រទេសវៀតណាម កំពុងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកាដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីលានមជ្ឈ មណ្ឌលពាណិជ្ជកម្ម Vincom នៅក្នុងមណ្ឌលនគរ Vinhomes Royal City រដ្ឋធានី ហាណូយ។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមជ្ឈមណ្ឌលពន្លឿនការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំ ឡើង។ ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់អាជីវកម្ម និងតំបន់នានាទូទាំងប្រទេស ផ្សព្វ ផ្សាយផលិតផលពិសេសដល់អ្នកប្រើប្រាស់ ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅទីផ្សាររដ្ឋធានី ហើយបម្រើការនាំចេញផងដែរ។

ពិព័រណ៍ឆ្នាំ ២០២២ មានស្តង់ទំនិញចំនួន ២៦០ ស្តង់ របស់អង្គភាព អាជីវកម្ម ចំនួនជាង ៣៥០ ហើយប្រមូលផ្តុំផលិតផលមកពីខេត្តក្រុងទាំង ៦៣ ក្នុងប្រទេស។ ក្នុងក្របខណ្ឌនៃពិព័រណ៍នេះ ក៏មានសន្និសីទតភ្ជាប់ពាណិជ្ជកម្មរវាងអ្នកផ្គត់ផ្គង់នៅ តំបន់ដីសណ្ដទន្លេក្រហម ជាមួយសហគ្រាសនាំចេញ និងអង្គការពន្លឿនពាណិជ្ជកម្ម ផងដែរ៕

top