នារសៀលថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាមបានរៀបចំកម្មវិធីឧទ្ទេសនាមអំពីពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ហាណូយ។
ពិព័រណ៍ VITM ឆ្នាំ២០២៥។ (រូបថត៖ VOV)
ដោយមានប្រធានបទ "ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង - លើកកម្ពស់ឋានៈទេសចរណ៍វៀតណាម" ពិព័រណ៍ VITM ២០២៦ គ្រោងនឹងមានស្តង់ប្រមាណ ៤៥០ ដែលទាក់ទាញការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ អង្គការទេសចរណ៍អន្តរជាតិ និងអាជីវកម្មទេសចរណ៍ជាង ៦០០។ លើសពីនេះ ប្រទេសនិងតំបន់ដែនដីចំនួន ១៥ រួមជាមួយខេត្តក្រុងទាំង ៣៤ របស់វៀតណាមនឹងចូលរួមដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ឧទ្ទេសនាមផលិតផលទេសចរណ៍ និងស្វែងរកឱកាសសហប្រតិបត្តិការ។ ពិព័រណ៍នេះក៏ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនានិងអតិថិជនប្រហែល ៨ ម៉ឺននាក់ផងដែរ៕