ព័ត៌មាន

ពិព័រណ៍កសិកម្មអន្តរជាតិបារាំង-ឱកាសសហប្រតិបត្តិការសម្រាប់វៀតណាម

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានជួប ធ្វើការជាមួយអង្គការ កសិកម្ម ជាច្រើនរបស់បារាំង ដូចជា សមាគមអន្តរវិស័យអំពីសាច់ជ្រូក (INAPORC) គណៈកម្មា ធិការអន្តរវិស័យជាតិអំពីស្រាទំពាំងបាយជូរ (CNIV) សមាគមអន្តរវិស័យអំពីផ្លែឈើ និងបន្លែស្រស់ (INTERFEL)...
  ពិព័រណ៍កសិកម្ម អន្តរជាតិឆ្នាំ ២០២២ (SIA2022) នៅទីក្រុងប៉ារីស។ (រូបថត៖ sortiraparis)  

តបតាមការអញ្ជើញរបស់ទីភ្នាក់ងារជាតិសម្រាប់កសិផលនិងគ្រឿងសមុទ្រ បារាំង (FranceAgriMer) នាថ្ងៃទី ៣ មីនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំង លោក Dinh Toan Thang បានទៅទស្សនាហើយជួបធ្វើការជាមួយដៃគូនៅពិព័រណ៍កសិកម្ម អន្តរជាតិឆ្នាំ ២០២២ (SIA2022) នៅទីក្រុងប៉ារីស។

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានជួប ធ្វើការជាមួយអង្គការ កសិកម្ម ជាច្រើនរបស់បារាំង ដូចជា សមាគមអន្តរវិស័យអំពីសាច់ជ្រូក (INAPORC) គណៈកម្មា ធិការអន្តរវិស័យជាតិអំពីស្រាទំពាំងបាយជូរ (CNIV) សមាគមអន្តរវិស័យអំពីផ្លែឈើ និងបន្លែស្រស់ (INTERFEL)...

ក្នុងជំនួបជាមួយអ្នកនាំចេញ អ្នកកែច្នៃ ក៏ដូចជាអ្នកផលិតកសិកម្មបារាំង និងដៃគូ អន្តរជាតិមួយចំនួនទៀត លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានលើកច្បាស់ពី តម្រូវការរបស់កសិកម្ម វៀតណាមដែលខិតខំចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងចក្ខុ វិស័យដល់ឆ្នាំ ២០៥០ អាចអភិវឌ្ឍន៍កសិកម្មវៀតណាមតាមទិសដៅទំនើប គុណភាព ខ្ពស់ ឆ្លើយតបនឹងស្តង់ដារទីផ្សារ ការប្រើប្រាស់ អនាម័យ ក៏ដូចជាធានាការអភិវឌ្ឍ ប្រកបដោយចីរភាពផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយបារាំងនិងអឺរ៉ុបដើម្បីអាចបង្កើតឡើងផលិតផលកសិកម្មដែលឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់នាពេលខាងមុខ៕


top