ព័ត៌មាន

ពិព័រណ៍ "ស្បែកជើងសេរ៉ាមិក Bat Trang និងការដើរកម្សាន្តជាមួយវប្បធម៌អ៊ីតាលី"៖ ស្ពានតភ្ជាប់វប្បធម៌រវាងទ្វីបទាំងពីរ

ដោយបានយកលំនាំគំនិតពីម៉ូដអ៊ីតាលី រួមផ្សំជាមួយសិល្បៈសេរ៉ាមិចសហសម័យរបស់វៀតណាម ការតាំងពិព័រណ៌បានផ្តល់នូវទស្សនវិស័យថ្មីអំពីការរួមបញ្ចួលវប្បធម៌រវាងទ្វីបទាំងពីរនៃអាស៊ីនិងអឺរ៉ុប ដែលជាស្ពានតភ្ជាប់រវាងសិល្បៈនិងវប្បធម៌រវាងវៀតណាម-អ៊ីតាលី។
  ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថត៖ tuoitre)  

ចាប់ពីថ្ងៃទី ១០ មេសា ដល់ថ្ងៃទី ៣ ឧសភា សាធារណជនដែលស្រឡាញ់សិល្បៈនៃរដ្ឋធានីអាចរីករាយនឹងស្នាដៃសេរ៉ាមិចដ៏វិសេវិសាលនៅឯការតាំងពិពណ៌ “ស្បែកជើងសេរ៉ាមិក Bat Trang និងការដើរកម្សាន្តជាមួយវប្បធម៌អ៊ីតាលី” ដោយស្ថានទូតអ៊ីតាលីប្រចាំនៅទីក្រុងហាណូយ និងសារមន្ទីរសិល្បៈព្រលឹងវៀតណាម Bat Trang (សារមន្ទីរ Bat Trang) រៀបចំឡើង។ ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលវប្បធម៌អ៊ីតាលី (ផ្លូវលេខ១៨ Le Phung Hieu ទីក្រុងហាណូយ)។

ដោយបានយកលំនាំគំនិតពីម៉ូដអ៊ីតាលី រួមផ្សំជាមួយសិល្បៈសេរ៉ាមិចសហសម័យរបស់វៀតណាម ការតាំងពិព័រណ៌បានផ្តល់នូវទស្សនវិស័យថ្មីអំពីការរួមបញ្ចួលវប្បធម៌រវាងទ្វីបទាំងពីរនៃអាស៊ីនិងអឺរ៉ុប ដែលជាស្ពានតភ្ជាប់រវាងសិល្បៈនិងវប្បធម៌រវាវៀត ណាម-អ៊ីតាលី។

ការតាំងពិព័រណ៌រួមមានការប្រមូលផ្តុំស្បែកជើងចំនួន ១២ របស់អតីតសិប្បករប្រជាជន Vu Duc Thang ធ្វើពីសេរ៉ាមិច ជាមួយនឹងសម្ភារៈជាច្រើនប្រភេទ និងការផ្សំពណ៌។ សិល្បៈហត្ថកម្មដ៏ប្រណិតរបស់អតីតសិប្បករ Vu Duc Thang រួមផ្សំជាមួយនឹងសិល្បៈ និងរចនាបទម៉ូដវិសេសវិសាលរបស់ប្រទេសអ៊ីតាលី បានបង្កើតឡើងនូវលក្ខណៈពិសេសសម្រាប់ស្នាដៃនីមួយៗដែលដាក់តាំងបង្ហាញនៅទីនេះ។ ក្រៅពីនេះ កន្លែងតាំងពិព័រណ៌ក៏ត្រូវបានគេសាងសង់ជារូបរោងសិប្បកម្មផលិតគ្រឿងស្មូន Bat Trang និងប៉មទំនោរ Pisa។ នេះគឺជាការរួមបញ្ចូលគ្នាដ៏ចុះសម្រុង ដែលនាំមកនូវបទពិសោធន៍ពិសេសសម្រាប់អ្នកស្រឡាញ់សិល្បៈ។

គណៈចាត់តាំងការតាំងពិពណ៌សង្ឃឹមថា ស្នាដៃខាងលើនឹងមានវត្តមាននៅទីក្រុងរ៉ូម (ប្រទេសអ៊ីតាលី) ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យសាធារណជនដែលស្រឡាញ់សិល្បៈអ៊ីតាលីអាចកោតសរសើរការរួមបញ្ចូលសិល្បៈដ៏វិសេសវិសាលនៃទ្វីបទាំងពីរនៃអាស៊ី និងអឺរ៉ុបតាមរយៈស្បែកជើងសេរ៉ាមិច៕


top