ព័ត៌មាន

ពិធីអុជធូប បណ្តែតប្រទីបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅកោះ Gac Ma

ថ្លែងមតិក្នុងពិធី លោក Nguyen Van Tan ប្រធានគណៈកម្មការទំនាក់ទំនងប្រពៃណីកងទ័ព Truong Sa (ដំណាក់កាល ១៩៨៤ - ១៩៨៨) បានអះអាងថា ការលះបង់ដ៏អង់អាចក្លាហានរបស់យុទ្ធជនពលីបានធ្វើឱ្យទំព័រលឿងនៃប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ប្រជាជនវៀតណាមកាន់តែភ្លឺស្វាង នៅក្នុងប្រវត្តិវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។
  អុជធូប និងបណ្តែតប្រទីប រំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបានពលីជីវិតនៅកោះ Gac Ma នៅទន្លេ Han (Da Nang) (រូបថត៖ Tran Le Lam/TTXVN)  

ក្នុងឱកាសរំលឹកខួបលើកទី ៣៤ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន ៦៤ នាក់នៅកោះ Gac Ma (ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម) ដែលបានពលីកម្មដើម្បីការពារមាតុភូមិ (១៤ មិនា ១៩៨៨ - ១៤ មិនា ២០២២) នាថ្ងៃទី ១៣ មិនា នៅសាលាបុណ្យភូមិ Nai Nam ស្រុក Hai Chau (Da Nang) គណៈកម្មការទំនាក់ទំនងប្រពៃណីកងទ័ព Truong Sa នៅទីក្រុង Da Nang បានប្រារព្ធពិធីអុធធូបនិងបណ្តែតប្រទីប ដើម្បីរំលឹកនិងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលី។

ថ្លែងមតិក្នុងពិធី លោក Nguyen Van Tan ប្រធានគណៈកម្មការទំនាក់ទំនងប្រពៃណីកងទ័ព Truong Sa (ដំណាក់កាល ១៩៨៤ - ១៩៨៨) បានអះអាងថា ការលះបង់ដ៏អង់អាចក្លាហានរបស់យុទ្ធជនពលីបានធ្វើឱ្យទំព័រលឿង នៃប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ប្រជាជនវៀត ណាមកាន់តែភ្លឺស្វាងនៅក្នុងប្រវត្តិវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។ ទីក្រុង Da Nang មានផ្លូវមួយឈ្មោះថា Truong Sa លាតសន្ធឹងតាមឆ្នេរសមុទ្រទីក្រុង បង្ហាញពីការដឹងគុណដ៏ធំធេងរបស់ប្រជាជន Da Nang ចំពោះយុទ្ធជនពលីដែលបានបាត់បង់ជីវិតនៅលើកោះ Gac Ma ម៉្យាងវិញទៀត បញ្ជាក់ថា ប្រជុំកោះ Hoang Sa - Truong Sa ជារបស់វៀតណាម។

នៅក្នុងពិធីនេះ តំណាងគ្រួសារយុទ្ធជនពលីដែលបានស្លាប់នៅលើកោះ Gac Ma និងអតីតយុទ្ធជន ដែលធ្លាប់ធ្វើការ និងប្រយុទ្ធនៅប្រជុំកោះ Truong Sa បានចំណាយពេលមួយនាទីស្មឹងស្មាត និងបានអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីដែលត្រូវបាត់បង់ជីវិតនៅកោះ Gac Ma; ទន្ទឹមនឹងនោះ រៀបចំការបណ្តែតកម្រងផ្កា បណ្តែតប្រទីបនៅដងទន្លេ Han ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី។

ក្នុងឱកាសនេះ តំណាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Dong A ក៏បានជូនអំណោយចំនួន ១០ កណ្ចប់ (តម្លៃ ១លានដុង/កញ្ចប់) ជូនដល់គ្រួសារយុទ្ធជនពលីចំនួន ១០ នៅទីក្រុង Quang Nam, Da Nang ដែលពលីជីវិតនៅលើកោះ Gac Ma


top