ពិធីស្រង់ព្រះរបស់ជនជាតិខ្មែរ 16/06/2015 ជាពិធីសំខាន់និងពិសេសបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់បងប្អូនខ្មែរនៅតំបន់ណាមបូ ពិធីស្រង់ព្រះបង្ហាញនូវក្តីជំនឿ របស់ជនជាតិខ្មែរពីធម៌ព្រះពុទ្ធ ទន្ទឹមនោះប្រាថ្នាសុំនូវសេចក្តីសុខចម្រើនមកដល់ខ្លួននិងសង្គមគ្រូសារក្នុងឆ្នាំថ្មី។ ដើម្បីចាប់ផ្តើមពិធី វត្តនិមួយៗនឹងរោទ៍ស្គរបីចប់ដើម្បីប្រកាសជូនពុទ្ធបរិស័ទ ឲ្យបានដឹងនិងត្រៀមបំរុងនៅគ្រឿងបរិក្ខារដែលចាំបាច់។ ពុទ្ធរូបដែលនៅក្នុងវត្តបាននិមន្តចេញដាក់តម្កល់ ក្នុងទីលានទូលាយមួយ ដើម្បីងាយស្រួលអនុវត្តពិធីស្រង់ព្រះ។ ពុទ្ធបរិស័ទខ្មែរមកវត្តជាមួយដបទឹកអប់កាន់ជាប់ នឹងដៃ សម្តែងភាពគោរពរបស់ខ្លួនដល់ព្រះពុទ្ធ។ បឋមគណៈកម្មការវត្តដឹកនាំក្រុមពុទ្ធបរិស័ទ ធ្វើពិធីដង្ហែទិក្សិណជុំវិញព្រះវិហារដើម្បីគោរព និងអំណរបុណ្យចូលឆ្នាំថ្មី។ ក្រោយនោះពុទ្ធបរិស័ទនឹងប្រជុំគ្នាសូត្រធម៌បង្សុកូល និងបួងសួងសុំសេចក្តីសុខនៅក្នុងព្រះវិហារ។ បន្ទាប់ទៀត ពុទ្ធបរិស័ទទាំងអស់គ្នាប្រមូលផ្តុំនៅមុខពុទ្ធរូប ព្រះចៅអធិការវត្តធ្វើពិធីបង្សុកូលនិងស្រង់ព្រះ។ តាមលំដាប់ភិក្ខុដល់សាមណេគង់នៅ ក្នុងវត្តស្រង់រួចស្រេចទើបដល់ពុទ្ធបរិស័ទស្រង់ព្រះ។ ពុទ្ធបរិស័ទយកទឹកអប់ស្រោចស្រង់លើពុទ្ធរូប។ ប្រសិនបើវត្តណាដែលមានពុទ្ធរូបអង្គធំនៅខាងក្រៅ ពុទ្ធបរិស័ទអាចស្រង់តែអវយវៈណាមួយលើពុទ្ធរូប។ ទិដ្ឋភាពត្រៀមបំរុងឲ្យពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ ខេត្តត្រាវិញ)។ ពុទ្ធបរិស័ទខ្មែរកាន់ដបទឹកអប់ក្នុងដៃធ្វើដំណើរតាមផ្លូវចូលវត្តដើម្បីធ្វើពិធីស្រង់ព្រះ។ ដបទឹកអប់សម្រាប់ប្រើក្នុងពិធីស្រង់ព្រះ។ ព្រះសង្ឃធ្វើពិធីសាសនានិយមកិច្ចនិងពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ) ពុទ្ធរូបក្នុងវត្តបាននិមន្តចេញដាក់តម្កល់នៅទីលានទូលាយមួយ ដើម្បីអនុវត្តពិធីស្រង់ព្រះ។ ពិធីស្រង់ព្រះបានប្រព្រឹត្តទៅយ៉ាងមហោឡារិក និងពោរពេញដោយភាពគោរព។ ដបទឹកអប់ដែលពុទ្ធបរិស័ទយកទៅវត្តដើម្បីធ្វើពិធីស្រង់ព្រះ។ ព្រះសង្ឃអនុវត្តពិធីស្រង់ព្រះមុន បន្ទាប់នោះដល់ពុទ្ធបរិស័ទ។ ពុទ្ធបរិស័ទយកដបទឹកអប់ដើម្បីស្រង់ពុទ្ធរូប។ ក្រោយពិធីស្រង់ព្រះរួចស្រេច ព្រះសង្ឃក្នុងវត្តបន្តធ្វើពិធីស្រង់ឬលាងដៃជើងជូនព្រះចៅអធិការវត្ត។ ពុទ្ធបរិស័ទស្ងៀមស្ងាត់ស្តាប់ព្រះចៅអធិការវត្តនិងព្រះសង្ឃសូត្រធម៌បង្សុកូលនៅខាងមុខពុទ្ធរូបនៅវត្តជំនីក (ស្រុកថ្កូវខេត្តត្រាវិញ) មុនពេលស្រង់ព្រះ។ ទឹកមន្តដែលនៅសល់ នឹងបានពុទ្ធបរិស័ទយកទៅផ្ទះធ្វើពិធីលាងដៃជើងជូនលោកយាយលោកតា ឪពុកម្តាយ។ ពុទ្ធបរិស័ទទៅអុជធូបលើផ្នូរក្នុងពិធីស្រង់ព្រះ ទីបញ្ចប់ គ្រួសារនីមួយៗនឹងនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលនិងសុំសេចក្តីសុខនៅតាមចេតិយដាក់ធាតុដើម្បីរំលឹកគុណដល់អ្នកដែលបានចែកស្ថានទៅលោកខាងមុខ។ ពិធីស្រង់ព្រះនៅមានន័យ គឺដើម្បីពុទ្ធបរិស័ទជម្រះនូវមន្ទិលសៅហ្មង ក្នុងឆ្នាំចាស់ដើម្បីឆ្លងចូលឆ្នាំថ្មីប្រកបដោយខ្លួនថ្មីបរិសុទ្ធជាង។ បងស្រី ថាច់ធីតូង្វៀន (អាយុ២២ឆ្នាំ) ធ្វើពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ ខេត្តត្រាវិញ) ឲ្យដឹងថា៖ “ខ្ញុំតែងប្រាថ្នាសុំឲ្យឪពុកម្តាយ ខ្ញុំមានសុខភាពបរិបូរណ៍ ក្រុមគ្រួសារខ្ញុំបានសុខដុមរម្យនានិងសុភមង្គល”។ ក្រោយពិធីស្រង់ព្រះរួចស្រេច ព្រះសង្ឃបន្តស្រង់ឬលាងដៃជើងជូនព្រះចៅអធិការវត្ត ដែលបានបំបួស បង្រៀនអក្សរ និងធម៌ដល់ខ្លួន។ បន្ទាប់ទៀតទឹកមន្តដែលនៅសល់ ពុទ្ធបរិស័ទនាំយកទៅផ្ទះធ្វើពិធីលាងដៃជើងជូនយាយតា ឪពុកម្តាយសម្តែងពីទឹកចិត្តដឹងនូវគុណូបការ ដែលលោកបានបីបាច់ថែរក្សាខ្លួនជូនដល់អ្នកដ៏មានគុណ។ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

ជាពិធីសំខាន់និងពិសេសបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់បងប្អូនខ្មែរនៅតំបន់ណាមបូ ពិធីស្រង់ព្រះបង្ហាញនូវក្តីជំនឿ របស់ជនជាតិខ្មែរពីធម៌ព្រះពុទ្ធ ទន្ទឹមនោះប្រាថ្នាសុំនូវសេចក្តីសុខចម្រើនមកដល់ខ្លួននិងសង្គមគ្រូសារក្នុងឆ្នាំថ្មី។ ដើម្បីចាប់ផ្តើមពិធី វត្តនិមួយៗនឹងរោទ៍ស្គរបីចប់ដើម្បីប្រកាសជូនពុទ្ធបរិស័ទ ឲ្យបានដឹងនិងត្រៀមបំរុងនៅគ្រឿងបរិក្ខារដែលចាំបាច់។ ពុទ្ធរូបដែលនៅក្នុងវត្តបាននិមន្តចេញដាក់តម្កល់ ក្នុងទីលានទូលាយមួយ ដើម្បីងាយស្រួលអនុវត្តពិធីស្រង់ព្រះ។ ពុទ្ធបរិស័ទខ្មែរមកវត្តជាមួយដបទឹកអប់កាន់ជាប់ នឹងដៃ សម្តែងភាពគោរពរបស់ខ្លួនដល់ព្រះពុទ្ធ។ បឋមគណៈកម្មការវត្តដឹកនាំក្រុមពុទ្ធបរិស័ទ ធ្វើពិធីដង្ហែទិក្សិណជុំវិញព្រះវិហារដើម្បីគោរព និងអំណរបុណ្យចូលឆ្នាំថ្មី។ ក្រោយនោះពុទ្ធបរិស័ទនឹងប្រជុំគ្នាសូត្រធម៌បង្សុកូល និងបួងសួងសុំសេចក្តីសុខនៅក្នុងព្រះវិហារ។ បន្ទាប់ទៀត ពុទ្ធបរិស័ទទាំងអស់គ្នាប្រមូលផ្តុំនៅមុខពុទ្ធរូប ព្រះចៅអធិការវត្តធ្វើពិធីបង្សុកូលនិងស្រង់ព្រះ។ តាមលំដាប់ភិក្ខុដល់សាមណេគង់នៅ ក្នុងវត្តស្រង់រួចស្រេចទើបដល់ពុទ្ធបរិស័ទស្រង់ព្រះ។ ពុទ្ធបរិស័ទយកទឹកអប់ស្រោចស្រង់លើពុទ្ធរូប។ ប្រសិនបើវត្តណាដែលមានពុទ្ធរូបអង្គធំនៅខាងក្រៅ ពុទ្ធបរិស័ទអាចស្រង់តែអវយវៈណាមួយលើពុទ្ធរូប។ ទិដ្ឋភាពត្រៀមបំរុងឲ្យពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ ខេត្តត្រាវិញ)។ ពុទ្ធបរិស័ទខ្មែរកាន់ដបទឹកអប់ក្នុងដៃធ្វើដំណើរតាមផ្លូវចូលវត្តដើម្បីធ្វើពិធីស្រង់ព្រះ។ ដបទឹកអប់សម្រាប់ប្រើក្នុងពិធីស្រង់ព្រះ។ ព្រះសង្ឃធ្វើពិធីសាសនានិយមកិច្ចនិងពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ) ពុទ្ធរូបក្នុងវត្តបាននិមន្តចេញដាក់តម្កល់នៅទីលានទូលាយមួយ ដើម្បីអនុវត្តពិធីស្រង់ព្រះ។ ពិធីស្រង់ព្រះបានប្រព្រឹត្តទៅយ៉ាងមហោឡារិក និងពោរពេញដោយភាពគោរព។ ដបទឹកអប់ដែលពុទ្ធបរិស័ទយកទៅវត្តដើម្បីធ្វើពិធីស្រង់ព្រះ។ ព្រះសង្ឃអនុវត្តពិធីស្រង់ព្រះមុន បន្ទាប់នោះដល់ពុទ្ធបរិស័ទ។ ពុទ្ធបរិស័ទយកដបទឹកអប់ដើម្បីស្រង់ពុទ្ធរូប។ ក្រោយពិធីស្រង់ព្រះរួចស្រេច ព្រះសង្ឃក្នុងវត្តបន្តធ្វើពិធីស្រង់ឬលាងដៃជើងជូនព្រះចៅអធិការវត្ត។ ពុទ្ធបរិស័ទស្ងៀមស្ងាត់ស្តាប់ព្រះចៅអធិការវត្តនិងព្រះសង្ឃសូត្រធម៌បង្សុកូលនៅខាងមុខពុទ្ធរូបនៅវត្តជំនីក (ស្រុកថ្កូវខេត្តត្រាវិញ) មុនពេលស្រង់ព្រះ។ ទឹកមន្តដែលនៅសល់ នឹងបានពុទ្ធបរិស័ទយកទៅផ្ទះធ្វើពិធីលាងដៃជើងជូនលោកយាយលោកតា ឪពុកម្តាយ។ ពុទ្ធបរិស័ទទៅអុជធូបលើផ្នូរក្នុងពិធីស្រង់ព្រះ ទីបញ្ចប់ គ្រួសារនីមួយៗនឹងនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលនិងសុំសេចក្តីសុខនៅតាមចេតិយដាក់ធាតុដើម្បីរំលឹកគុណដល់អ្នកដែលបានចែកស្ថានទៅលោកខាងមុខ។ ពិធីស្រង់ព្រះនៅមានន័យ គឺដើម្បីពុទ្ធបរិស័ទជម្រះនូវមន្ទិលសៅហ្មង ក្នុងឆ្នាំចាស់ដើម្បីឆ្លងចូលឆ្នាំថ្មីប្រកបដោយខ្លួនថ្មីបរិសុទ្ធជាង។ បងស្រី ថាច់ធីតូង្វៀន (អាយុ២២ឆ្នាំ) ធ្វើពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ ខេត្តត្រាវិញ) ឲ្យដឹងថា៖ “ខ្ញុំតែងប្រាថ្នាសុំឲ្យឪពុកម្តាយ ខ្ញុំមានសុខភាពបរិបូរណ៍ ក្រុមគ្រួសារខ្ញុំបានសុខដុមរម្យនានិងសុភមង្គល”។ ក្រោយពិធីស្រង់ព្រះរួចស្រេច ព្រះសង្ឃបន្តស្រង់ឬលាងដៃជើងជូនព្រះចៅអធិការវត្ត ដែលបានបំបួស បង្រៀនអក្សរ និងធម៌ដល់ខ្លួន។ បន្ទាប់ទៀតទឹកមន្តដែលនៅសល់ ពុទ្ធបរិស័ទនាំយកទៅផ្ទះធ្វើពិធីលាងដៃជើងជូនយាយតា ឪពុកម្តាយសម្តែងពីទឹកចិត្តដឹងនូវគុណូបការ ដែលលោកបានបីបាច់ថែរក្សាខ្លួនជូនដល់អ្នកដ៏មានគុណ។ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន