ជនជាតិ សេដាំង (Xe -dang) នៅឃុំត្រាលិញ (Tra Linh) ទីក្រុងដាណាំង (Da Nang) រក្សាបាននូវចំណេះដឹងប្រជាប្រិយអំពី យិនស៊ិន ង៉ុកលិញ (Ngoc Linh) ដ៏មានតម្លៃជាច្រើន។
ជនជាតិ សេដាំង (Xe -dang) នៅឃុំត្រាលិញ (Tra Linh) ទីក្រុងដាណាំង (Da Nang) រក្សាបាននូវចំណេះដឹងប្រជាប្រិយអំពី យិនស៊ិន ង៉ុកលិញ (Ngoc Linh) ដ៏មានតម្លៃជាច្រើន ចាប់តាំងពីវិធីសម្គាល់ ការដាំដុះ ការថែទាំ រហូតដល់ការប្រមូលផល និងការប្រើប្រាស់។ ក្នុងនោះ ពិធីសែនព្រះយិនស៊ិន គឺជាពិធីសាសនា និងជំនឿដ៏វិសេសវិសាល ដែលបង្ហាញនូវការដឹងគុណ ចំពោះអាទិទេពព្រៃភ្នំ និងបំណងប្រាថ្នាជីវភាពធូរធារ និងសុខសាន្ត។
បងប្អូនជនជាតិ សេដាំង (Xe-dang) ចូលរួមដោយក្តីសប្បាយរីករាយ ក្នុងពិធីដង្ហែក្បួន និងសែនព្រះយិនស៊ិន ង៉ុក លិញ (Ngoc Linh)។ រូបថត៖ ថាញ់ហ្វា/VNP
ស្ថិតនៅកម្ពស់ជាង ១.៥០០ម៉ែត្រ ប្រាសាទបូជាព្រះយិនស៊ិន ង៉ុកលិញ នៅភូមិ កនភិន (Kon Pin) ឃុំត្រាលិញ (Tra Linh) គឺជាកន្លែងដែលបងប្អូនជនជាតិសេដាំង រៀបចំពិធីថ្លែងអំណរគុណ ចំពោះអាទិទេព បុព្វបុរស និងបួងសួងសុំឱ្យធាតុអាកាសអំណោយផល ការប្រមូលផលយិនស៊ិនទទួលបានបរិមាណផលខ្ពស់។
មុនថ្ងៃរៀបចំពិធីបុណ្យនេះ អ្នកភូមិបានរៀបចំ ដើមនេវ (Neu -ការតែងលម្អដើមឫស្សី) និងគ្រឿងរណ្តាប់សែនប្រពៃណី។ ដើមនេវមានតួនាទីសំខាន់ ដែលជានិមិត្តរូបនៃការសម្តែងអំណរគុណ ចំពោះមេឃដី ដែលបានការពារឱ្យដើមយិនស៊ិនដុះឫស និងលូតលាស់ល្អ នៅកណ្តាលព្រៃព្រឹក្សា ដោយនាំមកនូវជីវភាពរស់នៅរុងរឿង។ ពិធីនេះរួមមានសកម្មភាពផ្សេងៗ ដូចជា៖ ពិធីដង្ហែព្រះយិនស៊ិន ការបញ្ចុះដើមនេវ ការទស្សន៍ទាយអណ្តាតមាន់ ពិធីសែនស្រា និងការបួងសួង។ គ្រឿងសំណែនរួមមាន៖ យិនស៊ិនង៉ុកលិញ មាន់ស្ងោរ ស្លាម្លូរ ស្រាពាង និងគ្រឿងរណ្តាប់សែនប្រពៃណីជាច្រើនទៀត។
បងប្អូនជនជាតិ សេដាំង (Xe-dang) ធ្វើពិធីការ ដោយគោរព នៅជុំវិញប្រាសាទបូជាព្រះយិនស៊ិន ង៉ុកលិញ ។ រូបថត៖ ថាញ់ហ្វា/VNP
យុវជន និងយុវនារីជនជាតិ សេដាំង (Xe-dang) អុជធូបថ្វាយព្រះយិនស៊ិន ង៉ុកលីញ។ រូបថត៖ ថាញ់ហ្វា/VNP
សូរគងឃ្មោះលាន់ឮរំពងក្នុងកណ្តាលតំបន់ព្រៃភ្នំ ព្រឹទ្ធាចារ្យលើកដើមយិនស៊ិន ង៉ុកលិញ ឡើង ដោយក្តីគោរព និងអានពាក្យបួងសួង ដើម្បីសុំឱ្យអាទិទេព ទទួលស្គាល់នូវចិត្តស្មោះត្រង់របស់សហគមន៍ ជួយបីបាច់ថែរក្សា ឱ្យដើមយិនស៊ិនលូតលាស់ល្អ ស្រូវទទួលបានផលផ្លែផ្កាច្រើន និងប្រជាជនមានជីវភាពរស់នៅគ្រប់គ្រាន់។
សម្រាប់ជនជាតិសេដាំង យិនស៊ិនង៉ុកលិញ មិនត្រឹមតែជាឱសថបុរាណដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាអំណោយពីអាទិទេព និងជានិមិត្តរូបនៃកាតភ្ជាប់រវាងមនុស្ស និងធម្មជាតិ។ តាំងពីយូរលង់ណាស់មកហើយ ប្រជាជនរស់នៅជុំវិញជួរភ្នំង៉ុកលិញ បានសន្សំ និងផ្ទេរចំណេះដឹង បទពិសោធន៍អំពី ការសម្គាល់ដើមយិនស៊ិន ការជ្រើសរើសធាតុដីសមស្រប ការបង្កាត់ពូជ ការថែទាំ ការប្រមូលផល និងការប្រើប្រាស់រុក្ខជាតិប្រភេទនេះ។ យោងតាមប្រជាប្រិយ យិនស៊ិន ង៉ុកលិញ នៅទាំងត្រូវបានគេហៅថាជា “ថ្នាំលាក់” ដែលផ្សារភ្ជាប់ នឹងទម្លាប់រក្សាទុកនូវថ្នាំដ៏មានតម្លៃនៅក្នុងគ្រួសារ នាមត្រកូល និងសហគមន៍។បងប្អូនជនជាតិ សេដាំង (Xe-dang) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិ និងព្រៃភ្នំ ង៉ុកលិញ - ទីតាំងលូតលាស់នៃដើមយិនស៊ិនដ៏មានតម្លៃនេះ
ជាច្រើនជំនាន់មកហើយ។ រូបថត៖ ថាញ់ ហ្វា/VNP
ក្រុមគង ឃ្មោះសម្តែងក្នុងពិធីសែនព្រះយិនស៊ិន ង៉ុកលិញ (Ngoc Linh)។ រូបថត៖ ថាញ់ ហ្វា/VNP
លោក ទ្រិញ មិញហាយ (Trinh Minh Hai) ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រាលិញ (Tra Linh) បានឱ្យដឹងថា ដើមយិនស៊ិនមានតួនាទីសំខាន់ក្នុងវប្បធម៌ និងជីវភាពរស់នៅ និងការរកស៊ីចញ្ចឹមជីវិត ប្រកបដោយចីរភាព របស់បងប្អូនជនជាតិសេដាំង។ ការអភិរក្ស និងការរៀបចំឡើងវិញនូវពិធីសែនព្រេនព្រះយិនស៊ិន មិនត្រឹមតែរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសឱ្យភ្ញៀវទេសចរស្វែងយល់អំពីចំណេះដឹងក្នុងតំបន់ និងដំណើរការលូតលាស់នៃដើមយិនស៊ិនង៉ុកលិញផងដែរ។
យុវជន និងយុវនារី ជនជាតិសេដាំង ជ្រមុជខ្លួនក្នុងសំឡេងគង ឃ្មោះ និងរបាំអបអរសាទរព្រះយិនស៊ិន ង៉ុកលិញ។
រូបថត៖ ថាញ់ហ្វា/VNP
យិនស៊ិន ង៉ុកលិញ ជាឱសថដ៏កម្រ
និងមានតម្លៃពិសេសរបស់ជនជាតិ សេដាំង (Xe-dang)។ រូបថត៖ ថាញ់ ហ្វា/VNP
យិនស៊ិន ង៉ុកលិញ គឺជាប្រភេទឱសថដ៏កម្រ និងមានតម្លៃពិសេសរបស់វៀតណាម ដែលដុះ និងលូតលាស់ តាមបែបធម្មជាតិ ក្នុងតំបន់ភ្នំខ្ពស់ ង៉ុកលិញ នាពេលបច្ចុប្បន្ន ស្ថិតក្នុងភូមិសាស្ត្រទីក្រុងដាណាំង (Da Nang) និងខេត្តក្វាងង៉ាយ (Quang Ngai) ។ ហេតុនេះ ការរក្សាពិធីសែនព្រេនព្រះយិនស៊ិន មិនត្រឹមតែបង្ហាញពីជំនឿសាសតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការរំលឹកបច្ឆាជនអំពី ទំនួលខុសត្រូវក្នុងការការពារព្រៃឈើ អភិរក្សប្រភពឱសថដ៏មានតម្លៃ និងបន្តតម្លៃវប្បធម៌របស់សហគមន៍៕
អត្ថបទ និងរូបថត៖ ថាញ់ហ្វា/VNP