ព្រឹត្តិការណ៍ - បុគ្គល

ពិធីសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១០ ខែមិថុនា ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម-កម្ពុជា បានប្រារព្ធធ្វើឡើងនៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ នេះជាស្ដូបមិត្តភាពទី១៩ ដែលត្រូវបានសម្ពោធនៅក្នុងប្រទេសកម្ពុជា។

គណៈប្រតិភូអញ្ជើញចូលរួម និងកាត់ខ្សែបូសម្ពោធ ស្តូបមិត្តភាពវៀតណាម-កម្ពុជា ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ រូបថត៖ VNA

លោកឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើជាសហប្រធានក្នុងពិធីនេះ។

ស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តពោធិ៍សាត់។ រូបថត៖ VNA

អញ្ជើញចូលរួមក្នុងពិធីក៏មានវត្តមានឧត្តមសេនីយ៍ នាយទាហាននៃកងទ័ពប្រជាជនវៀតណាម តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងប្រតិភូរាប់រយនាក់ ដែលជាមន្ត្រី កងកម្លាំងប្រដាប់អាវុធ និស្សិត និងតំណាងសហគមន៍ក្នុងតំបន់ផងដែរ។ ថ្លែងនៅក្នុងពិធីសម្ពោធ លោកឧត្តមសេនីយ៍ឯក Nguyen Van Gau បានសង្កត់ធ្ងន់ថា៖

លោកឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្លែងនៅក្នុងពិធី។ រូបថត៖ VNA

«ខ្ញុំជឿជាក់ថា ស្ដូបមិត្តភាពវៀតណាម-កម្ពុជានេះ នឹងបន្តក្លាយជាអាស័យដ្ឋានក្រហម ដើម្បីអប់រំអំពីប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាពអន្តរជាតិ និងចំណងមិត្តភាពពិសេសរវាងប្រជាជាតិទាំងពីរ; ជាកន្លែងសម្រាប់ជំនាន់យុវជនវៀតណាមនិងកម្ពុជា អាចយល់ដឹងកាន់តែច្បាស់អំពីទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន តម្លៃនៃសន្តិភាព ឯករាជ្យ សេរីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្មោះស្ម័គ្ររវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា»។ 

លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ រូបថត៖ VNA

រីឯខ្លួនវិញ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអះអាងថា ស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការដឹងគុណ និងការចងចាំអំពីពលីកម្មរបស់មនុស្សជំនាន់មុនៗ ដែលបានពលីជីវិត ដើម្បីរំដោះប្រជាជាតិនៃប្រទេសទាំងពីរ។ នេះក៏ជាការបង្ហាញជាក់ស្តែងនៃការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ព និងប្រជាជនវៀតណាម-កម្ពុជា ដោយឆ្ពោះទៅរកការអភិវឌ្ឍកាន់តែរឹងមាំ ខ្លាំងក្លា និងយូរអង្វែងនាពេលអនាគត៕


top