នេះគឺជាគម្រោង ដែលមានអនុភាពធំនៅតំបន់ដីសណ្តភាគខាងជើង។ នៅពេលសម្រេចរួចរាល់ការសាងសង់ និងដាក់ឱ្យដំណើរការ ជារៀងរាល់ឆ្នាំ រោងចក្រនឹងផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណ ៧,២ពាន់លាន kWhដល់បណ្តាញអគ្គិសនីជាតិ។
ពិធីសម្ពោធរោងចក្រឧណ្ហអគ្គិសនី Thai Binh ២ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅស្រុក Thai Thuy ខេត្ត Thai Binh សម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នជាតិវៀតណាម (Petrovietnam) បានរៀបចំពិធីសម្ពោធរោងចក្រឧណ្ហអគ្គិសនីThai Binh ២។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមពិធីនេះ។
ដោយមានផ្ទៃដីសរុបជាង ១៣០ ហិកតា រោងចក្រឧណ្ហអគ្គិសនី Thai Binh ២ មានអនុភាព ១ ២០០ MW ។ នេះគឺជាគម្រោង ដែលមានអនុភាពធំនៅតំបន់ដីសណ្តភាគខាងជើង។ នៅពេលសម្រេចរួចរាល់ការសាងសង់ និងដាក់ឱ្យដំណើរការ ជារៀងរាល់ឆ្នាំ រោងចក្រនឹងផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណ ៧,២ពាន់លាន kWhដល់បណ្តាញអគ្គិសនីជាតិ។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ព្រឹត្តិការសម្ពោធរោងចក្ររោងចក្រឧណ្ហអគ្គិសនីThai Binh ២ មានអត្ថន័យដ៏ធំធេងជាច្រើន រួមចំណែកធានាសន្តិសុខថាមពលដល់តំបន់ដីសណ្ដទន្លេក្រហម តំបន់ភាគខាងជើង និងប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តត្រួតពិនិត្យការងារ ធានារោងចក្រដំណើរការស្របតាមស្តង់ដារទំនើប ប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ៕