ពិធីលើកសរសើរអ្នកមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិ និងសាសនា
នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ ខេត្ត Soc Trang បានរៀបចំជំនួបប្រាស្រ័យ និងលើកសរសើរ បណ្ដាអ្នកមានកិត្យានុភាពក្នុងសហគមន៍ ជនរួមជាតិក្នុងខេត្ត។ ឆ្នាំ២០១៦ អ្នកមានកិត្យានុភាពក្នុងសហគមន៍ ជនរួមជាតិជាជនជាតិភាគតិចខេត្ត បានពង្រីកល្អតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការងារឃោសនា ចលនាជនរួមជាតិអនុវត្តល្អគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ រួមចំណែកសកម្មក្នុងការងារកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច បង្កើនចំណងសាមគ្គីជាតិ។
នាថ្ងៃនេះដែរ នៅខេត្ត Binh Phuoc ក៏បានប្រព្រឹត្តទៅជំនួបប្រាស្រ័យបណ្ដាអ្នកមុខអ្នកការសាសនា ក្នុងភូមិសាស្ត្រខេត្តផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម