ព័ត៌មាន

ពិធីលើកសរសើរយុវជនគំរូវៀតណាមចំនួន ១០ រូប នៃឆ្នាំ ២០២០

យុវជនគំរូទាំង១០រូបនេះសុទ្ធតែជាគំរូយុវជនឆ្នើមនៅក្នុងវិស័យសំខាន់ៗ សម្រាប់យុវវ័យសម័យថ្មី។
ពិធីលើកសរសើរនិងផ្តល់រង្វាន់ចំពោះយុវជនគំរូវៀតណាមចំនួន ១០ រូបនៅឆ្នាំ ២០២០ ដោយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំឡើង នាយប់ថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ។ យុវជនគំរូទាំង១០រូបនេះសុទ្ធតែជាគំរូយុវជនឆ្នើមនៅក្នុងវិស័យសំខាន់ៗ សម្រាប់យុវវ័យសម័យថ្មី។ ដូចជា៖ អ្នកគ្រូ Ha Anh Phuong ជាមួយគំរូ “ថ្នាក់រៀនឆ្លងដែន”, លោក Pham Ngoc Anh Tung បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនជាមួយនឹងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៃផលិតផលកសិកម្ម ឬវេជ្ជបណ្ឌិត Tran Anh Tu ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជាដើម។

នៅក្នុងកម្មវិធី មជ្ឈឹមសម្ព័ន្ធយុវជនក៏បានលើកសរសើរយុវជនឆ្នើមចំនួន ១០ រូបក្នុងឆ្នាំ ២០២០ ក្នុងនោះមានយុវជនវៀតណាមនៅបរទេស ដែលបានបង្ហាញពីទេពកោសល្យរបស់ខ្លួនលើវិស័យជាច្រើន ដូចជា លោក Ninh Duc Hoang Long ជាគំរូឆ្នើមក្នុងសហគមន៍ ជនវៀតណាមនៅហុងគ្រីដែលមានទេពកោសល្យខាងតន្ត្រី និងលោក Dang Duc Huy  សាស្រ្តាចារ្យកំពុងសាកល្បងនៅសាកលវិទ្យាល័យ Trent ប្រទេសកាណាដា ដែលមានសំណង់ស្រាវជ្រាវជាច្រើនស្តីពីការស្វែងរកប្រភពដើមនៃការបំពុលបរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top