នាយប់ថ្ងៃទី៧មករានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៦៨ នៃទិវាប្រពៃណីសិស្សានុសិស្សវៀតណាមនិងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩មករា ១៩៥០-ថ្ងៃទី៩មករាឆ្នាំ២០១៨) លើកតម្កើងនិស្សិតទទួលបានកិត្តិនាម “និស្សិតល្អ៥ យ៉ាង” រួមទាំងប្រគល់ពានរង្វាន់ “ផ្កាយខែមិគសិរ” ឆ្នាំ២០១៧ផងដែរ។

ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលវៀតណាមកំពុងចូលរួមសមាហរណកម្មកាន់តែស៊ីជម្រៅនោះ តួនាទីរបស់សិស្សានុសិស្សកាន់តែសំខាន់ៗ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។ លោក Truong Hoa Binh បានលើកច្បាស់ថា៖
“ក្នុងនាមជាអង្គការនយោបាយ សង្គមរបស់និស្សិត សមាគមនិស្សិតវៀតណាម ត្រូវមានការផ្លាស់ប្តូរដោយឥតឈប់ឈរនូវខ្លឹមសារ វិធីសាស្ត្រប្រតិបត្តិ ជាពិសេស ពង្រីកការច្នៃប្រឌិតនិងស្មារតីខិតខំប្រឹងប្រែងរបស់និស្សិត។
សមាគមនិស្សិតវៀតណាម ត្រូវជាកន្លែងបង្កើតបរិយាកាសគួរឲ្យទាក់ទាញ ដើម្បីនិស្សិតទាំងអស់ហាត់ពត់លត់ដំខ្លួននិងពូនជ្រុំឧត្តមគតិ សីលធម៌ ព្រមទាំងក្លាយទៅជាមិត្តរួមដំណើរគួរឲ្យទុកចិត្តរបស់និស្សិតក្នុងការសិក្សារៀនសូត្រ ក្នុងការចាប់ផ្តើមអាជីពជាដើម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម