ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh នៅប្រទេសជាច្រើន


  អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi អញ្ជើញសរសេរក្រាំងមាស
 

 នាថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០១៩ ជាថ្ងៃទី២នៃការកាន់ទុក្ខថ្នាក់ជាតិរបស់ប្រទេសវៀតណាមដើម្បី រំលឹក​ដល់​អតីត​ប្រធាន​រដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ ទីភ្នាក់ងារនិង​ការិយាល័យ​នៅក្នុង​ប្រទេស​វៀត​ណាម​និង​ការិយាល័យ​តំណាងនៅឯ​បរទេសសុទ្ធតែបង្ហូតទង់ពាក់កណ្តាលផងដែរ។

ទន្ទឹម​នឹងនេះ នៅបណ្តាប្រទេសនានា ស្ថាប័នតំណាងវៀតណាម បានទទួលគណៈ ប្រតិភូមកគោរពវិញ្ញាណក្ខ័ន្ធ អតីត​ប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ នៅទីក្រុងហ្សាកាតា នាព្រឹកថ្ងៃទី ៤ ឧសភា អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi និងអគ្គលេខាធិការអាស៊ានរង លោក Hoang Anh Tuan បាន​ទៅ​ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh។ នៅទីនេះ លោក​អគ្គលេខាធិការបានសម្តែងនូវការកោតសរសើរចំពោះអតីតប្រធានរដ្ឋ លោក Le Duc Anh ដែល​ជា​មេដឹក​នាំមាន​ចក្ខុវិស័យ​យុទ្ធសាស្រ្ត​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​និង​បាន​រួម​ចំណែក​សកម្ម​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់។

មុន​នេះនៅថ្ងៃទី ៣ ខែឧសភា នៅទីក្រុងញូវយ៉ក ក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍របស់ វៀត​ណាម​នៅ​អង្គការ​សហប្រជាជាតិ​ក៏បានទទួលគណៈប្រតិភូជាច្រើនមកគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top