ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung៖ ប្រភពដើមនៃការបង្រួបបង្រួមជាតិ

នៅទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) ពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung ដោយសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រៀបចំក៏បានប្រព្រឹត្តទៅនាថ្ងៃទី ១០ មេសា។

  សហគមន៍ជនវៀតណាមនៅរុស្ស៊ី ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung ឆ្នាំ ២០២២ (រូបថត៖ VOV)  
  ក្នុងបរិយាកាសគោរពនិងថ្លៃថ្នូរ គណៈប្រតិភូដែលចូលរួមពិធីរំលឹកដល់វិញ្ញាណក្ខន្ធស្តេច Hung នៅ Udon Thani នៅថ្ងៃទី ១០ ខែមេសា បានអុជធូប ដើម្បីរំលឹកគុណូបការៈរបស់បណ្តាស្តេច Hung (រូបថត៖ TTXVN)  

ក្នុងប៉ុន្មានថ្ងៃនេះ រួមជាមួយប្រជាជនក្នុងប្រទេស សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏បានរៀបចំយ៉ាងឱឡារិកនូវពិធីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung។ នាថ្ងៃទី ១០ មេសា សហគមន៍ជនវៀតណាមនៅរុស្ស៊ីបានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធរបស់ស្តេច Hung ឆ្នាំ ២០២២។ ពិធីនេះបានប្រព្រឹត្តទៅនៅទីក្រុង Moscow និង Saint Petersburg។ លោក Nguyen Quoc Hung អនុប្រធានសមាគមជនវៀតណាមប្រចាំនៅរុស្ស៊ីបានសង្កត់ធ្ងន់ថា ពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung គឺជាឱកាសសម្រាប់ប្រជាជនវៀតណាមបានជួបជុំគ្នា រំលឹកពីខ្សែស្រឡាយពូជពង្សវង្សត្រកូល “កូនចៅ Lac Hong” ហើយកាន់តែមានមោទនភាពនិងរួមដៃគ្នាកសាងប្រទេសជាតិ។

“ក្នុងនាមជាជនជាតិវៀតណាមម្នាក់ដែលរស់នៅឆ្ងាយពីប្រទេសជាយូរមកហើយនោះ ខ្ញុំគិតថា ការប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung នៅប្រទេសរុស្ស៊ីក៏ដូចជានៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកគឺជាការងារដ៏មានអត្ថន័យណាស់។ ដោយហេតុនេះ យើងឃើញពីប្រភពដើម និងរីកសាយភាយសេចក្តីស្រឡាញ់ និងការរួបរួមរបស់ឥស្សរជនវៀតណាមជុំវិញពិភពលោក”។

នៅទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) ពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung ដោយសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រៀបចំក៏បានប្រព្រឹត្តទៅនាថ្ងៃទី ១០ មេសា។ ថ្លែងក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតនៃទំនាក់ទំនងអន្តរជាតិ ប្រធានគណៈកម្មាធិការរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធស្តេច Hung ដែលតំណាងឱ្យប្រទេសចំនួន ៤២ ក្នុងទ្វីបចំនួន ៥ និងជានិពន្ធនាយកកាសែត Viet-bao.de លោកស្រី Pham Quynh Nga បានសម្តែងនូវកិត្តិយសដែលបានក្រុមប្រឹក្សាភិបាលគម្រោងទិវាមាតុភូមិវៀតណាមជាសកល ផ្តល់ឱ្យលោកស្រីនិងអាណិកជននៅប្រទេសអាល្លឺម៉ង់នូវតួនាទីជាអង្គភាពសំខាន់មួយនៅទ្វីបអឺរ៉ុបដើម្បីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung ជាសកល - ទិវាបិតាជាតិវៀតណាមសកល។ លោកស្រី Nga បានសង្កត់ធ្ងន់ថា វត្តមានរបស់អង្គការអន្តរជាតិ សមាគម ក្លឹប និងមិត្តភ័ក្តិ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់អាណិក ជនវៀតណាមជាង ២០ម៉ឺន នាក់នៅប្រទេសអាល្លឺម៉ង់ ដោយបេះដូងតែងតែឆ្ពោះទៅបុព្វបុរស និងរួមគ្នាកសាងមាតុភូមិវៀតណាមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសថៃ សមាគមជនវៀតណាមនៃខេត្ត Udon Thani បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធស្ដេច Hung ឆ្នាំនេះក្នុងទ្រង់ទ្រាយតូច។ លោក Luong Xuan Hoa ប្រធានសមាគមវៀតណាមប្រចាំខេត្ត Udon Thani បានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី ៤ ជាប់ៗគ្នា ដែលសហគមន៍ជនវៀតណាមក្នុងខេត្តបានរៀបចំពិធីរំលឹកវិញ្ញានក្ខន្ធបិតាជាតិ នៅវត្ត Khanh An។ នេះក៏ជាកន្លែងដែលប្រជាជនវៀតណាមនៅបរទេសដាក់រូបសំណាកស្ដេច Hung។ លោក Luong Xuan Hoa បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសកូនក្មួយជំនាន់ក្រោយរបស់អាណិកជនវៀតណាម កុំភ្លេចឫសគល់កុលបត្រកុលធីតា Lac Hong ហើយរួមដៃគ្នាថែរក្សាវប្បធម៌ប្រពៃណីជាតិ និងឆ្ពោះទៅមាតុភូមិជានិច្ច៕


top