ព័ត៌មាន

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៥ទិវាពលកម្មអន្តរជាតិនិងបំផុសខែកម្មករ

អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងដំណើរការអភិវឌ្ឍនៃបដិវត្តន៍ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែផ្ដល់ការយកចិត្តទុកដាក់ ការជួយទំនុកបម្រុងពិសេសដល់វណ្ណកម្មករ ពលករនិងអង្គការសហជីព ។

ពិធីបំផុសខែកម្មករ ខែសកម្មភាពដើម្បីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ២០២១។ (រូបថត៖ VOV)



នាព្រឹកថ្ងៃទី២៨ ខែមេសា នៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣៥ ទិវាពលកម្មអន្តរជាតិ (ទី១ ឧសភា ១៨៨៦ - ទី១ ឧសភា ២០២១) និងបំផុសខែកម្មករ។

អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងដំណើរការអភិវឌ្ឍនៃបដិវត្តន៍ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែ ផ្ដល់ការយកចិត្តទុកដាក់ ការជួយទំនុកបម្រុងពិសេសដល់វណ្ណកម្មករ ពលករនិងអង្គការសហជីព។ ជាពិសេស ក្រោយរយៈពេលជាង៣០ឆ្នាំអនុវត្តមាគ៌ាផ្លាស់ប្ដូរថ្មីមក វណ្ណកម្មករនិងពលករកំពុងមានវត្តមាននៅក្នុងគ្រប់វិជ្ជាជីវៈ សមាសភាគសេដ្ឋកិច្ចនិងកម្លាំងដើរជួរមុខទាំងអស់ ក្នុងបុព្វហេតុធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ ហើយអនុវត្តសេចក្ដីប្រាថ្នារបស់ប្រជាជាតិទាំងមូល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “យើងយោគយល់យ៉ាងច្បាស់អំពីការលំបាកលំបិនដែលកម្មករនិយាយដោយឡែកនិងពលករនិយាយរួមបាននិងកំពុងប្រឈមក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩។ បក្ស រដ្ឋយកចិត្តទុកដាក់ពិសេសដល់ការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាល ដាលឲ្យមានប្រសិទ្ធភាព ដើម្បីជួយសេដ្ឋកិច្ចស្ដារឡើងវិញ ហើយនាគ្រានោះប្រាក់ចំណូលនឹងកើនឡើងវិញ ព្រមទាំងបង្កើតការងារធ្វើថ្មីជាច្រើន មិនត្រឹមតែដើម្បីបំពេញ តបស្នងឲ្យដំណាក់កាលកន្លងទៅប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top