
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននៅឡាវនិងកម្ពុជា
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅរាជធានី ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំពិធី បង្ហូតទង់ជាតិសាមគម បណ្ដាប្រជាជាតិអាស៊ាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ ទិវាបង្កើតអង្គការនេះ (ថ្ងៃទី៨ ខែសីហា)។ អញ្ជើញចូលរួមពិធីមាន ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du រួមជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានផ្សេងៗទៀត តំណាងបណ្ដាស្ថាប័នការទូតប្រចាំនៅកម្ពុជា ផងដែរ។ នាព្រឹកថ្ងៃដដែល នៅរដ្ឋធានី រៀងច័ន្ទ ឡាវ បានប្រារព្ធឡើងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន និងលើកទី ២០ ទិវាឡាវចូលរួមជាផ្លូវការក្នុងអាស៊ាន (ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ - ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៧)។ ថ្លែងមតិនៅពិធីទាំងនេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Kommasith រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖ ក្នុងអំឡុង ៥០ ឆ្នាំ កន្លងទៅ ទោះបីជាឆ្លងកាត់ការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ អាស៊ាននៅ អភិវឌ្ឍន៍រឹងមាំជាជំហានៗ ហើយទទួលបានស្នាដៃលេចធ្លោ ក្លាយទៅជាអង្គការ ផ្សាភ្ជាប់រវាងប្រទេសនានា ក្នុងតំបន់និងសហគមន៍អន្តរជាតិទទួលស្គាល់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម