ព័ត៌មាន

ពិធីរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅជប៉ុននិងអេស្ប៉ាញ

នាយប់ថ្ងៃទី ១៩ ខែធ្នូ ស្ថានទូតវៀត ណាមប្រចាំនៅជប៉ុនបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូល (១៩៨៩-២០១៩) និងរយៈពេល ៧៥ ឆ្នាំ នៃទិវាបង្កើតកងទ័ពប្រជាជន​វៀតណាម​ (១៩៤៤-២០១៩) រួមទាំងណែនាំអំពីសៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩ ផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេស្បាញលោក Ngo Tien Dung បានធ្វើជាអធិបតីក្នុងពិធីជប់លៀងការទូតអបអរខួបអនុស្សាវរីយ៍នៃការបង្កើតកងទ័ពប្រជាជនវៀតណាម

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមមក សមត្ថភាពការពារជាតិរបស់វៀតណាម ក៏សម្រេចបាននូវសមិទ្ធិផលមួយចំនួនគួរអោយកត់សម្គាល់ផងដែរ។ លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងជប៉ុននាពេលថ្មីៗនេះ ហើយសង្ឃឹមថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុននឹងមានការរីកចម្រើនថែមទៀត ជាពិសេសនៅ​ក្នុងវិស័យការពារជាតិតែម្តង។

ព្រឹត្តិការណ៍ទាក់ទងមួយទៀត នាថ្ងៃទី ១៨ ខែធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេស្បាញលោក Ngo Tien Dung បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងការទូតដើម្បីអបអរសាទរខួបលើកទី ៣០ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូលនិងខួបលើកទី ៧៥ នៃកងទ័ពប្រជាជនវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top