
សាស្ត្រាចារ្យរងបណ្ឌិត Dang Thi Cam Ha និងវេជ្ជបណ្ឌិត Pham Thi Ngoc Thao ក្នុងពិធីទទួលជ័យលាភី Kvalevskaia
ក្នុងឱកាសរំលឹកទិវានារីអន្តរជាតិថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ នាព្រឹកថ្ងៃ៦មិនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍នារីវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី៣០ នៃជ័យលាភី Kovalevskaia និងប្រគល់រង្វាន់ Kovalevskaia ២០១៥។
អ្នកវិទ្យាសាស្ត្រទទួលបានជ័យលាភី Kovalevskaia ឆ្នាំ២០១៥គឺសាស្ត្រាចារ្យរង បណ្ឌិត Dang Thi Cam Ha នៅបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមដែលជាម្ចាស់សំណង់ ស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន និងវេជ្ជបណ្ឌិត Pham Thi Ngoc Thaoនាយិការរងមន្ទីពេទ្យ Cho Ray ទីក្រុងហូជីមិញ ដែលបានស្គាល់ដល់ដោយសំណង់ ស្រាវជ្រាវអំពីបច្ចេកទេសលាងឈាមទំ នើបក្នុងការសង្រោះបន្ទាន់។ ថ្លែង មតិក្នុងពិធីនេះសមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការ ចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖
“ខ្ញុំមានបំណងថា បុគ្គលនិងសមូហភាពដែលបានទទួលជ័យលាភីលើកនេះ អ្នកវិទ្យាសាស្ត្រជានារីវៀតណាមនឹងខំប្រឹងប្រែងថែមទៀត លើវិស័យស្រាវជ្រាវ រួមចំណែកបង្កើនគុណភាពផលិតកម្មជម្រុញ នូវវឌ្ឍនភាពសង្គម គុណភាពនៃជីវភាព រស់នៅនិងជាពិសេសគឺគុណភាព ប្រភពធនធានមនុស្ស”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម