ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាលោកប្រធានហូជីវិញវិលត្រឡប់មកខេត្ត Tuyen Quang ដើម្បីដឹកនាំប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ

ខេត្ត Tuyen Quang មានមោទនភាពអំពីមណ្ឌលកេរដំណែលជាតិពិសេស Tan Trao ដែលជាកន្លែងរក្សាទុលកេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍ដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រជាតិវៀតណាមក្នុងសតវត្សរ៍ទី ២០។
  លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងជានាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ (រូបថត៖ qdnd.vn)  

 

នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីលាន Tan Trao ស្ថិតក្នុងមណ្ឌលកេរដំណែលជាតិពិសេស Tan Trao (ឃុំ Son Duong ខេត្ត Tuyen Quang) ខេត្ត Tuyen Quang បានប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ នៃទិវាលោកប្រធានហូជីវិញវិលត្រឡប់មកខេត្ត Tuyen Quang ដើម្បីដឹកនាំប្រទេសជាតិទាំងមូលតស៊ូប្រឆាំងពួកអាណានិគមបារាំង (២ មេសា ឆ្នាំ ១៩៤៧-២ មេសា ឆ្នាំ ២០២២) ។

អញ្ជើញថ្លែងក្នុងពិធីនេះ លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងជានាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានអះអាងថា ក្នុងប៉ុន្មានឆ្នាំដំបូងនៃបដិវត្តន៍ មជ្ឈិមបក្ស និងលោកប្រធានហូជីមិញបានជ្រើសរើស Tan Trao ខេត្ត Tuyen Quang ជារដ្ឋធានីនៃតំបន់រំដោះ ដែលជាមជ្ឈមណ្ឌលនៃមូលដ្ឋានបដិវត្តន៍របស់ប្រទេសជាតិទាំងមូល ហើយជាកន្លែងដែលបានប្រព្រឹត្តិទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជាសន្និបាតទូទាំងប្រទេសរបស់បក្ស ស្ដីពីការចេញបទបញ្ជាបដិវត្តន៍ និងដឹកនាំប្រជាជនទាំងមូលក្រោកឈរឡើងដណ្ដើមរដ្ឋអំណាច មហាសន្និបាតប្រជាជនទាំងមូល Tan Trao (រដ្ឋសភាវៀតណាម) និងបង្កើតគណៈកម្មាធិការរំដោះជាតិ (រដ្ឋាភិបាលបណ្តោះអាសន្ន) ដែលដឹកនាំដោយលោកហូជីមិញ។ ខេត្ត Tuyen Quang មានមោទនភាពអំពីមណ្ឌលកេរដំណែលជាតិពិសេស Tan Trao ដែលជាកន្លែងរក្សាទុលកេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍ដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រជាតិវៀតណាមក្នុងសតវត្សរ៍ទី ២០។ ដូច្នេះ បក្សភាគ និងបងប្អូនជនរួមជាតិខេត្ត Tuyen Quang ចាំបាច់ត្រូវថែរក្សា ការពារ និងពង្រីកតម្លៃដ៏ធំធេងនៃមណ្ឌលកេរដំណែលជាតិពិសេស Tan Trao ដែលជា អាស័យដ្ឋានក្រហមសម្រាប់អប់រំប្រពៃណីដល់កម្មាភិបាល បក្ខជន និងប្រជាជនក្នុងខេត្ត ជាពិសេសគឺយុវជនវ័យក្មេង។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រឈានមុខគេនៅតំបន់ព្រៃភ្នំភាគខាងជើង និងទូទាំងប្រទេសផងដែរ៕


top