ព័ត៌មាន

ពិធីរំលឹកខួបលើកទី ២៣៣ ទិវាជ័យជំនះ Ngoc Hoi - Dong Da

ជ័យជំនះ Ngoc Hoi - Dong Da បានកម្ចាត់កងទ័ពខ្លាំងសត្រូវចំនួន ២០ ម៉ឺននាក់ រំដោះព្រះបរមរាជវាំង Thang Long ដណ្ដើមបានឯករាជ្យ និងសេរីភាពជូនប្រទេសជាតិឡើងវិញ។
 

ពិធីរំលឹកខួបលើកទី ២៣៣ ទិវាជ័យជំនះ Ngoc Hoi - Dong Da (រូបថត៖ VNA)


នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗនៅទីក្រុងហូជីមិញបានប្រារព្ធកម្មវិធីល្ខោនដើម្បីអបអរសាទរខួបលើកទី ២៣៣ ទិវាជ័យជំនះ Dong Da ប្រវត្តិសាស្ត្រ (១៧៨៩-២០២២)។ ដោយមានប្រធានបទ "ស្មារតី Tay Son ជារៀងរហូត" នោះ កម្មវិធីទាក់ទាញបានការចូលរួមពីតារាសម្ដែង តារាចម្រៀង តន្រ្តីករ ប្រមាណជាង ១០០នាក់។ សូមបញ្ជាក់ដែរថាជ័យជំនះ Ngoc Hoi - Dong Da បានកម្ចាត់កងទ័ពខ្លាំងសត្រូវចំនួន ២០ ម៉ឺននាក់ រំដោះព្រះបរមរាជវាំង Thang Long ដណ្ដើមបានឯករាជ្យ និងសេរីភាពជូនប្រទេសជាតិឡើងវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top