ព័ត៌មាន

ពិធីរំលឹកខួបទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងប្រកាស​សៀវភៅ​សការពាំរជាតិវៀតណាមនៅកម្ពុជា សហព័ន្ធរុស្ស៊ី និងបារាំង

ស្ថាប័នអនុពន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាក៏បានឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗនៃសៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩ ផងដែរ។

ពិធីរំលឹកខួបទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងប្រកាសសៀវភៅសការពាំរជាតិវៀតណាមនៅកម្ពុជា
(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ១៦ ខែធ្នូ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ស្ថានទូតវៀតណាមនិងការិយាល័យអនុពន្ធយោធា​វៀតណាម​ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (១៩៤៤ - ២០១៩) និង ខួបលើកទី ៣០ នៃទិវាការពារជាតិប្រជាជនទាំងមូល (១៩៨៩ - ២០១៩) និងប្រកាសសៀវភៅសការពារជាតិវៀតណាម។

នៅក្នុងពិធីនេះ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាលោកវរសេនីយ៍ឯក Nguyen Thanh Chinh បានអះអាងនូវការអភិវឌ្ឍដ៏ខ្លាំងមាំមួនរបស់កងទ័ពប្រជាជនវៀតណាមគឺទទួលបានការគាំទ្រ ជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់មិត្តភក្តិអន្តរជាតិដែលក្នុងនោះរួមមានកម្ពុជាដែរ។ ក្នុងឱកាសនេះស្ថាប័នអនុពន្ធយោធា​វៀតណាម​ប្រចាំនៅកម្ពុជាក៏បានឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗនៃសៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩​ ផងដែរ។

ទន្ទឹមនឹងនេះ នាយប់ថ្ងៃដដែលពិធីនេះក៏បានប្រព្រឹត្តិទៅយ៉ាងមហោឡារិកនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបារាំង​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top