ព័ត៌មាន

ពិធីប្រគល់អដ្ឋិធាតុយុទ្ធជនពលីវៀតណាម៤រូប ដែលបានពលីជីវិតនៅកម្ពុជា វិលត្រឡប់មកប្រទេសវិញ

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង បានលុង ខេត្ត រតនគិរី បានប្រព្រឹត្តទៅពិធីពិធីបង្សុកូល ពិធីជូនដំណើរ និងពិធីប្រគល់អដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន៤រូប ដែលបានពលីជីវិតនៅកម្ពុជាវិលត្រឡប់មកប្រទេសវិញ។
ពិធីជូនដំណើរអដ្ឋិធាតុយុទ្ធជនវៀតណាម៤រូប ដែលបានស្លាប់នៅកម្ពុជា។ រូបថត៖ VOV

ថ្លែងមតិនៅពិធីនេះ លោក ស៊ូ សេរី អភិបាលរងខេត្ត រតនគិរី និងជាប្រធានគណៈកម្មាធិការជំនាញស្វែងរកអដ្ឋិធាតុខេត្ត រតនគិរី បានឲ្យដឹងថា ការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនវៀតណាមគឺជាការងារដ៏ល្អប្រសើរ ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ។ លោក ស៊ូ សេរី បានថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់យុទ្ធជន យុវជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ក្នុងបុព្វហេតុរំដោះប្រជាជាតិរួចភុតពីគ្រោះប្រល័យពូជសាសន៍ និងកសាងប្រទេសកម្ពុជា។

រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum លោកស្រី Y Ngoc មានគោលបំណងថា គណៈកម្មាធិការជំនាញខេត្តរតនគិរី បន្តធ្វើការឃោសនា កៀងគរអង្គការ និងប្រជាជនខេត្តចូលរួមក្នុងការងារស្វែងរក និងផ្តល់ព័ត៌មានទាក់ទងនឹងយុទ្ធជនពលីស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា៕


top