ព័ត៌មាន

ពិធីប្រគល់ម៉ាស់ជូនសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋស៊ីប

លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីបបានសម្ដែងក្ដីសប្បាយរីយរាយ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។

លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប



ដោយទទួលបានការផ្ទេរសិទ្ធិពីស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីនោះ នាពេលថ្មីៗនេះ កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប លោក Georgio Christophides និង គណៈគ្រប់គ្រងសហគមន៍ជនវៀតណាមនៅស៊ីបបានរៀបចំពិធីប្រគល់ម៉ាស់ចំនួន ១ ម៉ឺន ដល់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋស៊ីប។ នេះគឺជាអំណោយរបស់រដ្ឋាភិបាលវៀតណាមដែលត្រូវបានគណកម្មការទទួលបន្ទុកជនវៀតណាមនៅឯបរទេសសម្របសម្រួលផងដែរ។

អញ្ជើញថ្លែងនៅក្នុងពពិធីនេះ លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីបបានសម្ដែងក្ដីសប្បាយរីយរាយចំពោះជោគជ័យរបស់វៀតណាម ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ព្រមទាំងចែករំលែកភាពជោគជ័យទាំងនេះរបស់វៀតណាមបានជួយលើកកម្ពស់តួនាទីនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top