ព័ត៌មាន

ពិធីប្រកាសទិវាសមត្ថភាពពលកម្មវៀតណាម


ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមពិធីប្រកាសទិវាសមត្ថភាពពលកម្មវៀតណាមនិងការប្រឡងវិជ្ជាជីវៈថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២០
 

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំពិធី ប្រកាសទិវាសមត្ថភាព ពលកម្មវៀតណាមនិងបើកការប្រឡងជំនាញវិជ្ជាជីវៈជាតិ លើកទី ១១ ឆ្នាំ ២០២០ ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

យោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលចុះថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០ ដោយយកថ្ងៃទី ៤ ខែតុលាជារៀងរាល់ឆ្នាំ ជា “ទិវាសមត្ថភាពពលកម្មរបស់វៀត ណាម” ហើយទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងជាលក្ខណៈឯកភាពទូទាំងប្រទេស សំដៅជួយជ្រោម ជ្រែងទិវាសមត្ថភាពយុវជនពិភពលោកប្រចាំឆ្នាំ (១៥ កក្កដា) ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ ២០១៤។ ការប្រកាសទិវាសមត្ថភាពពលកម្មវៀតណាមគឺសំដៅអំពាវនាវឲ្យសហគមន៍ក្នុងប្រទេស គាំទ្រការអភិវឌ្ឍសមត្ថភាពពលកម្ម តាមរយៈសកម្ម ភាពជាក់ស្តែង រួមចំណែកលើកកម្ពស់លទ្ធភាពការងារនិងសមត្ថភាពប្រកួតប្រជែងជាតិ។ លើស ពីនេះទៅទៀត លើកកម្ពស់និងបញ្ជាក់ពីគោលជំហរនិងសារៈសំខាន់របស់កម្មករជំនាញ ជាពិសេសកម្មករដែលមានជំនាញវិជ្ជាជីវៈខ្ពស់ផងដែរ។

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងនិងសាខាបានអនុវត្តពិធីអបអរសាទរទិវាសមត្ថភាពពលកម្មវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top