ព័ត៌មាន

ពិធីបំផុសខែយុវជនឆ្នាំ២០២៥ នៅខេត្តឡុងអាន

នាព្រឹកថ្ងៃទី១ ខែមីនា នៅស្រុក ដឺកហ្វេ ខេត្ត ឡុងអាន គណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសហភាពសហព័ន្ធយុវជនវៀតណាមបាន រៀបចំពិធីបំផុសខែយុវជនឆ្នាំ ២០២៥ និងកម្មវិធី “ខែមីនាព្រំដែន” ឆ្នាំ២០២៥។
សកម្មភាពពិនិត្យសុខភាព ពិគ្រោះ និងចែកថ្នាំដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ និងយុវជនចំនួន ៥០០នាក់ ដែលមានស្ថានភាពលំបាក។ (រូបថត៖ baolongan.vn)
ខែយុវជនឆ្នាំនេះ នឹងដាក់ពង្រាយសកម្មភាពដ៏មានអត្ថន័យជាច្រើន ដែលក្នុង នោះ កម្មាភិបាលសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ នឹងចូលរួមអនុវត្តន៍ចលនាប្រឡង ប្រណាំងរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម; ផ្តោតលើការ អនុវត្តយុទ្ធនាការកំពូល "រយៈពេល ៥០០ ថ្ងៃនិងយប់ប្រឡងប្រណាំងសម្រេចផ្លូវ ល្បឿនលឿនប្រវែង ៣០០០ គីឡូម៉ែត្រ"។ ជាពិសេស សកម្មភាពនានានឹងផ្តោតលើ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យ នយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង ការផ្លាស់ប្តូរឌីជីថលជាតិ។ មជ្ឈិមសម្ព័ន្ធយុវជនក៏នឹងរៀបចំវេទិកាសំឡេងយុវវ័យ - សកម្មភាពរបស់សម្ព័ន្ធយុវជន; ពិធីប្រគល់ពានរង្វាន់គំរូវ័យក្មេងវៀតណាមឆ្នាំ ២០២៤; កម្មវិធីសន្ទនារវាងនាយករដ្ឋមន្ត្រី និងយុវជន។ ល។ នាព្រឹកថ្ងៃដដែល ក្នុងពិធីបំផុសខែយុវជនឆ្នាំ២០២៥ និងកម្មវិធី “ខែមិនាព្រំដែន” ឆ្នាំ២០២៥ មជ្ឈិមសម្ព័ន្ធយុវជន បានប្រគល់អំណោយដល់គ្រួសារគោលនយោបាយ និងកុមារដែលមានស្ថានភាពលំបាក។
បន្ទាប់ពីពិធីបំផុស បណ្ដាក្រុមការងារបានទៅសួរសុខទុក្ខវីរៈអ្នកម្ដាយវៀតណាម; ប្រគល់ ជូនគម្រោង "ទូសៀវភៅសម្រាប់កុមារ"; បើកការសាងសង់ “ផ្ទះមិត្តភាព” សម្រាប់សមាជិកសម្ព័ន្ធយុវជន និងកុមារដែលមានស្ថានភាពលំបាក៕

top