ព័ត៌មាន

ពិធីបើកមហោស្រពកាហ្វេ Buon Ma Thuot លើកទី៨ ឆ្នាំ២០២៣

មហោស្រពកាហ្វេ Buon Ma Thuot លើកទី៨ បានបើកជាផ្លូវការនាយប់ថ្ងៃទី១០ ខែមីនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak។ ដោយប្រធានបទ "Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក" មហោស្រពបានផ្តោតលើការជំរុញការអភិវឌ្ឍផលិតផលកាហ្វេដែលមានគុណភាពខ្ពស់ កាហ្វេប្រចាំតំបន់របស់វៀតណាម នាំទីក្រុង Buon Ma Thuot ក្លាយជាគោលដៅនៃកាហ្វេពិភពលោក។
ពិធីបើកមហោស្រពកាហ្វេ Buon Ma Thuot លើកទី៨ ឆ្នាំ២០២៣។ (រូបថត៖ VNP)

អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានវាយតំលៃខ្ពស់ចំពោះម៉ាកយីហោ ក៏ដូចជាសក្តានុពលនៃការនាំចេញកាហ្វេ Buon Ma Thuot ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះសម្រាប់រសជាតិកាហ្វេវៀតណាមនិយាយរួម និងកាហ្វេ Buon Ma Thuot និយាយដោយឡែក បន្តរីកសាយភាយទៅកាន់ទីផ្សារសក្តានុពលថ្មី។ ដើម្បីអភិវឌ្ឍន៍ផ្នែកកាហ្វេប្រកបដោយនិរន្តរភាព លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ “ត្រូវកសាងយុទ្ធសាស្រ្តផ្សព្វផ្សាយ និងកំណត់ម៉ាកយីហោឲ្យបានសមស្រប។ ផ្តោតលើការលើកកម្ពស់ បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ ប្រកបដោយនិរន្តរភាពរវាងសហគ្រាស សហករណ៍ និងអ្នកដាំកាហ្វេ; អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក ធ្វើពិពិធកម្មបណ្តាញចែកចាយ បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់រវាងអ្នកផលិត និងទីផ្សារប្រើប្រាស់។ ជំរុញខ្លាំងការអភិវឌ្ឍផលិតផលកាហ្វេដែលមានគុណភាពខ្ពស់ កាហ្វេប្រចាំតំបន់របស់វៀតណាមដែលមានរសជាតិពិសេស ខុសប្លែក ដែលត្រូវបានបញ្ជាក់តាមស្តង់ដារអន្តរជាតិ ដើម្បីបំពេញតម្រូវការកាន់តែកើនឡើងរបស់អ្នកប្រើប្រាស់”។

បច្ចុប្បន្ននេះ ផ្ទៃដីដាំកាហ្វេរបស់ខេត្ត Dak Lak គឺប្រមាណជាង ២១០ ពាន់ហិកតា ការប្រមូលផលប្រចាំឆ្នាំមានចំនួនជាង ៥២០ ពាន់តោន ស្មើនឹង ៣០% នៃផលិតផលកាហ្វេរបស់ប្រទេសទាំងមូល។ កាហ្វេ Dak Lak ត្រូវបាននាំចេញទៅកាន់ប្រទេស និងដែនដីរាប់រយនៅជុំវិញពិភពលោក៕


top