ព័ត៌មាន

ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”


 ពិធីបើកមហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

ទីក្រុង​មានបំណងចង់បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទីក្រុងហូជីមិញ ជាមួយ​សហគមន៍​ជន​បរទេស ដែលកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មហោស្រពនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១ ខែធ្នូ​ ផងដែរ។
 
ពិធីបើកម​ហោស្រព“ ទីក្រុងហូជីមិញ - ការអភិវឌ្ឍន៍និងសមាហរណកម្ម”បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា សំដៅបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​បណ្ដាប្រទេស​ធ្វើការផ្សព្វ​ផ្សាយលក្ខណៈ​វិសេស​វិសាល អំពីវប្បធម៌​របស់ខ្លួន​ទៅកាន់ប្រជាជនទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ ឧទ្ទេសនាមដល់សហគមន៍​អន្តរជាតិ អំពីអត្ត​សញ្ញាណ​វប្បធម៌​ជាតិវៀតណាម​និយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។
 ​
តាម​រយៈមហោស្រពនេះ ទីក្រុងមានបំណង​ចង់បង្កើន​ការយល់​ដឹងគ្នា​ទៅវិញ​ទៅមក​រវាង​ប្រជាជន​ទីក្រុង​ហូជីមិញ​ ជាមួយសហគមន៍ជនបរទេស ដែលកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មហោស្រព​នឹង​ប្រព្រឹត្តិទៅដល់ថ្ងៃទី ១ ខែធ្នូផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top