ព័ត៌មាន

ពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅខេត្ត Lao Cai


ទិដ្ឋភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្ត Lao Cai ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅយ៉ាងឱឡារិកពិធីបើកឆ្នាំទេសច​រណ៍ជាតិ២០១៧ដោយប្រធានបទ “ពណ៍របស់តំបន់ពាយ័ព្យ”។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖​ ឆ្នាំទេសចរណ៍ តំបន់ពាយ័ព្យ២០១៧នឹងរួមចំណែកលើកដំកើងតម្លៃវប្បធម៌ ផ្សព្វផ្សាយរួបភាព និង ជួយឲ្យពិភពលោកស្គាល់អំពីតំបន់ពាយ័ព្យរបស់វៀតណាមជាតំបន់ដែលពោរពេញទៅដោយសក្តានុភាពនិងឧត្តម​ភាពសម្រាប់​ការអភិវឌ្ឍន៍វិស័យទេសចរណ៍។ លោក Nguyen Van Binh អញ្ជើញមានប្រសាសន៍ថា៖       

“យើងខ្ញុំរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧នេះ សំដៅចាប់ផ្តើមនូវ
សកម្មភាពអនុវត្តគោលដៅកសាងវិស័យទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ។ តាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋអំណាចតំបន់នានា រួមទាំងសហគមន៍អង្គភាពអាជីវកម្មនិងប្រជាជនច្រើនកុះករនោះ​ ខ្ញុំជឿជាក់ថា វិស័យទេសចរណ៍នៅតំបន់ពាយ័ព្យនិយាយដោយឡែកនិងវិស័យទេសចរណ៍របស់វៀតណាមនិយាយរួមនិង​មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top