ព័ត៌មាន

ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេម ៣២

"មោទនភាពកម្ពុជា" នោះគឺជាចំណងជើងបទចម្រៀងផ្លូវការនៃព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ហើយក៏ជាសារក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ៥ ខែឧសភា នៅពហុ កីឡាដ្ឋានមរតកតេជោនៅ រាជធានីភ្នំពេញ។
ការសម្តែង​សិល្បៈក្នុង​ពិធីនេះ។ រូប​ថត៖ AKP

ក្នុងលើកដំបូងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រទេសកម្ពុជាបានវិនិ យោគយ៉ាងច្រើនសម្រាប់ពិធីបើកចម្រុះពណ៌ តាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនីប្រមាណ១០០០នាក់ និងកីឡាករកីឡាការិនីជាង២០០០នាក់។ ពិធីបើក គឺជា "ពិធីជប់លៀង" មួយនៃសំឡេង ភ្លើង និងរបាំ ដែលពោរពេញទៅដោយអត្ត សញ្ញាណរបស់ប្រទេសម្ចាស់ផ្ទះផង ព្រមទាំងមានលក្ខណៈទំនើបផង។ ចំណុចលេច ធ្លោគឺការសម្តែងដោយមានឈ្មោះថា “អច្ឆរិយអង្គរ” ដែលសិល្បករសិល្បការិនីបាននាំមកជូនទស្សនិកជននូវបរិយាកាសពោរពេញទៅដោយលក្ខណៈប្រពៃណីនៃប្រទេសម្ចាស់ផ្ទះ។ បន្ទាប់ពីរីករាយនឹងការសម្ដែងសិល្បៈជាងមួយម៉ោង ទស្សនិកជនជាង ៧ ម៉ឺននាក់ នៅពហុកីឡាដ្ឋានមរតកតេជោ បានស្វាគមន៍ពិធីដង្ហែរក្បួនរបស់ប្រតិភូកីឡា ចំនួន ១១។ ពិធីបើកបានបង្ហាញយ៉ាងច្បាស់ពីរូបភាពដ៏ស្រស់ស្អាតនៃទឹកដីនិងមនុស្សកម្ពុជា ព្រមទាំងរីកសាយភាយសារថា៖ “កីឡា-រស់នៅក្នុងសន្តិភាព”។
ភ្លើងគប់ស៊ីហ្គេម លើក ទី៣២ ត្រូវបានដុតបំភ្លឺជាផ្លូវការ នៅពហុកីឡាដ្ឋានមរតកតេជោ ស៊ីហ្គេម ៣២ មិន ត្រឹមតែជាការប្រកួតប្រជែងដ៏គគ្រឹកគគ្រេង និងខ្លាំងក្លានៃព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យនៃចំណងសាមគ្គីភាពរវាងបណ្ដាប្រជាជាតិក្នុងតំបន់អាស៊ានផងដែរ៕

top