
ទិដ្ឋភាពនៃពិធី
នាថ្ងៃទី១៦មិនានៅទីក្រុងហាណូយ ពិធីបូកសរុបថ្នាក់រដ្ឋស្តីពីការបញ្ចប់ គំរោងការណ៍បង្កើននិងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ បានប្រារព្វដោយមានការចូលរូម របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong រួមទាំងតំណាងក្រសួងស្ថាប័នមជ្ឈឹមនិងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។ ថ្លែងមតិនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងសមភាគីឡាវ លោក Thongsing Thammavong បានអះអាងថា គំរោងការណ៍នេះជាសក្ខីភាពដ័រស់រវើកមួយនៃទំនាក់ទំនងមិត្តភាព ប្រពៃណីចំណងសាមគ្គីភាពពិសេស និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស ទាំងពីរ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាពបូរណភាពដែនដី និងផលប្រយោជន៍សមហេតុសមផល របស់គ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់ថា គំរោងការណ៍នេះ បានរួមចំណែកបង្ករលក្ខណៈងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ការជួបប្រាស្រ័យវប្បធម៌ ទេសចរណ៍រវាងប្រទេសទាំងពីរ តាមនោះជម្រុញទំនាក់ទំនងយ៉ាងល្អប្រសើរ នៃប្រទេសទាំងពីរ ។
នៅក្នុងពិធីនេះ ក្រោមការធ្វើក្សិណសាក្សីរបស់នាយករដ្ឋមន្ត្រីទាំងពីរ រូបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងសមភាគីឡាវ លោក Thonglun Sisulith បានចុះហត្ថលេខាលើឯកសារគតិ យុត្តិសំខាន់ចំនួន២នោះគឺ “ពិធីការស្តីពីខ្សែព្រំដែននិងបង្គោលព្រំដែនជាតិ” និង “កិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វាព្រំដែនលើដីគោករវាង រដ្ឋាភិបាលវៀតណាមជាមួយរដ្ឋាភិបាលឡាវ”។ នេះជាស្នាដៃគួរឲ្យកត់សម្គាល់ សំដៅអបអរសាទរមហាសន្និបាត ទូទាំងប្រទេសលើកទី១២របស់ បក្សកុម្មុយនិស្តវៀតណាមនិងមហាសន្និបាតលើកទី១០ របស់បក្សប្រជាជន បដិវត្តន៍ឡាវដែលទើបនឹងទទួលបានជោគជ័យផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម