ការស្វែងយល់

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ កើហរស្រែ (Co Ho Sre)

ពិធី​ញ៉ូលី​បុង (Nho Lir Bong) (អំណរ​ស្រូវ​ថ្មី) របស់​ជនជាតិ​​កើហរស្រែ (Co Ho Sre) នៅ​ស្រុក​យ៉ិលីញ​ (Di Linh) ខេត្ត​ឡឹមដុង​ (Lam Dong) ជាបុណ្យ​មួយ​ក្នុង​ចំណោម​បុណ្យទានធំ​​បំផុត​ ពិសេស​បំផុត ​របស់​ជនជាតិ​​កើហរស្រែ (Co Ho Sre)។ ជាក្រុម​ជនជាតិ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ ក្រុម​ជនជាតិ​​កើហរស្រែ (Co Ho Sre)

ជា​ជនជាតិ​មួយ​​ដែល​រស់នៅ​យូ​រឆ្នាំ​នៅលើ​តំបន់ដី​និរតី ជនជាតិ​​កើហរស្រែ (Co Ho Sre) តែង​មាន​មោទនភាព​​អំពី​ប្រពៃណី​វប្បធម៌​ ​អត្តសញ្ញាណ​សម្បូរបែប របស់​​ជនជាតិ​ខ្លួន​។​ ការ​​សម្បូរ​បែប​នេះ បាន​​បង្ហាញ​នៅ​​គ្រប់​ច្រកល្ហក់​​នៃ​ជីវភាព​រស់នៅ​ តាំងពី​​ទំនុក​​គងឃ្មោះ​ ​ទំនុក​បទ​ចម្រៀង​ រហូតដល់​សម្លៀក​បំពាក់​ប្រពៃណី​ ដែល​បង្ហាញ​បាន​ជាក់​ច្បាប់​បំផុត​ គឺ​នៅ​ពិធី​បុណ្យទាន​ប្រជាប្រិយ​ពិសេស​នេះ​។​​

  ចាស់ព្រឹទ្ធាចារ្យ​​និង​​អាចារ្យ​សំណែន​ ត្រៀម​ពិធីកិច្ចសម្រាប់​ថ្ងៃបុណ្យ​ទាន។  

ឈាម​មាន់​នឹ​ងបាន​លាប​លើ​បង្គោល​ទង់​ មុខ​គង​ និង​លាប​លើ​ថ្ងាស​អ្នក​ដែល​ចូល​រួម​ពិធីបុណ្យ​។​

ចាស់​ព្រឹទ្ធាចារ្យ​ផ្លុះ​ត្រែ​​​ប្រកាសប្រាប់​លក្ខណៈ​ពិធី​បុណ្យ​អំណរ​ស្រូវ​ថ្មី​។​


ជនជាតិ​​កើហរស្រែ (Co Ho Sre) ឈរ​ជុំ​បង្គោល​ទង់​ ធ្វើ​ពិធីកិច្ច​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​ស្រូវ​ថ្មី​។  

ក្រោយ​ពេល​ធ្វើ​ការ​ប្រកបដំណាំ​លើ​ដី​ស្រែ​ ស្រូវ​បាន​ពេញ​ជម្រុក​ ជនជាតិ​​កើហរស្រែ (Co Ho Sre) នឹង​បើកពិធីបុណ្យ​អំណរ​ស្រូវ​ថ្មី​ ដើម្បី​ថ្លែង​អំណរ​អរព្រះគុណ​ដល់មេឃដី​ ព្រះអាទិទេព​ ដែល​បាន​ជួយ​ឃុំ​គ្រង​ភូមិស្រុក​មួយ​ឆ្នាំ​កន្លង​ ​មា​ន​ភ្លៀង​ខ្យល់​អំណោយ​ផល​ ដំណាំ​ស្រស់ល្អ​ ស្រូវ​ទុំដាក់​​គ្រាប់​។ ប្រជាជន​នៅទីនេះ​ ត្រៀម​បម្រុង​គ្រឿង​សំណែន​សម្រាប់​ពិធី​ដោយ​ប្រុង​ប្រយត្ន​ជាខ្លាំង​។ ​គ្រឿង​សំណែន​រួម​មាន​ស្រា​ប៊ឺត អង្ករ ត្រី​ងាត​ អំបិល​ បាយ​ដំណើប​​ និង​ផ្លែឈើ​ជាដើម​។ ក្នុង​ពិធីកិច្ច​ របស់​ជនជាតិ​​កើហរស្រែ (Co Ho Sre) តែង​មាន​ទំនៀមទម្លាប់​បូជា​យញ្ញ​​ ដើម្បី​អំណរគុណព្រះអាទិទេព​។ នៅ​ឆ្នាំដែល​មាន​ដំណាំ​​អំណោយ​ផល​ ពិធីបុណ្យបាន​រៀប​ចំ​ឡើង​អធិក​អធម៌​​ ដោយ​ពួកគាត់​មាន​បូជាយញ្ញសត្វ​​​ក្របី​ តូច​បន្តិច​បូជាយញ្ញ​សត្វ​ពពែនិង​មាន់​។​

  ចាស់​ព្រឹទ្ធាចារ្យ​ អញ្ជើញ​ស្រា​ ពាក់កង​ស្ពាន់​ ជូន​ភ្ញៀវ​ និង​អ្នក​ភូមិ​។  

ក្រុម​គង​ឃ្មោះ​ប្រគំ​ទំនុក​អំណរ​ភ្ញៀវ​ នា​បុណ្យ​អំណរ​ស្រូវ​ថ្មី​។​

នារី​​កើហរស្រែ (Co Ho Sre) រាំរបាំ​ជុំវិញ​បង្គោល​ទង់​។​

នៅ​ព្រឹកថ្ងៃបុណ្យ​ ពេល​ប្រជាជន​ជុំគ្នា​ជា​ស្រេច ​នៅ​ជុំ​បង្គោល​ទង់​ ចាស់​ព្រឹទ្ធាចារ្យ​នឹង​ផ្លុះ​ត្រែ​បីបទ​ ប្រកាស​បូជា​មេឃដី​ ព្រះអាទិទេព​ សូម​បើក​ពិធី​បុណ្យ​ទាន​។​ បន្ទាប់មក​ ចាស់ព្រឹទ្ធាចារ្យ​បម្រើកិច្ច​ពិសិដ្ឋបំផុត​ មាន​ពិធីបូជា​យញ្ញ​ និង​​សូម​ដាក់​គងឃ្មោះ​។ គ្រឿងបូជា​យញ្ញ​គឺមាន​​មាន់​ឈ្មោល​ ដំបូង​ចាស់ព្រឹទ្ធាចារ្យ​ប្រើ​ឈាម​មាន់​លាប​លើ​បង្គោល​ទង់​ មុខគង​ រួច​លាប​លើ​ថ្ងាស​អ្នក​ចូល​រួម​ ដើម្បី​បួង​សួង​សូម​សំណាង​ សុខភាព​ សូមឆ្នាំក្រោយ​អាកាសធាតុ​អំណោយ​ផល ដំណាំ​ស្រស់ល្អ​។ ពេល​គង​ឃ្មោះ​បានដាក់ចុះ​ ក្រុម​របាំនឹង​រាំជុំវិញ​បង្គោល​ទង់​ ក្រោមទំនុក​បទភ្លេង​ ហ្គុងម៉ែ (Gung Me) ហ្គុង​ម៉ា (Gung Ma) (បទភ្លេង​អំណរ​​ភ្ញៀវ​)​។ បន្ទាប់មកទៀត​ គឺជា​កិច្ចសែនព្រេន​ ចាស់ព្រឹទ្ធាចារ្យ​នឹង​ចាក់​ស្រា​ថ្វាយ​ដល់​ព្រះអាទិទេព​ រួច​អញ្ជើញ​ស្រា​ ពាក់អង្កាំ ពាក់​កងករ​ស្ពាន់​ ​ជូន​ភ្ញៀវ​និង​អ្នក​ចូល​រួម​ពិធី​​បុណ្យ។​ កិច្ច​សែន​ព្រេង​ក៏ជា​កិច្ច​ការ​​បញ្ចប់​នៃពិធី​បុណ្យទាន​នេះ​ដែរ​ ក្រុមគង​ឃ្មោះ​នៅតែ​​បន្ត​លេង​ទំនុក​បទភ្លេង​អំណរ​ភ្ញៀវ​ រាំ​ជុំ​វិញ​បង្គោល​ទង់ ​ជាមួយ​សំនៀង​​បទ​ ញូតើណើម​​ (Nhu To Nom) (ផឹក​ស្រប៊ឺត)​។​

តាម​ធម្មតា​ បើក​​ឆាក​សម្រាប់ពិធីបុណ្យ​ តែង​មាន​គង​ឃ្មោះ​ប្រគំ​បទ​ភ្លេង​ អំណរភ្ញៀវ បួងសួង​សូម​ភ្លៀង​។ល។ មនុស្ស​គ្រប់គ្នា​ រួម​ផឹក​ស្រាប៊ឺត​ រួម​ច្រៀង​ រាំ​លេង​ជុំគ្នា​ ជាមួយ​បទ​ចម្រៀង​ប្រជាប្រិយ​ប្រពៃណី។ ដូច្នេះ​ ការលេង​សប្បាយ​គួបនឹង​រសជាតិ​ស្រា​ប៊ឺត​រណ្តំចិត្ត​​ សំឡេង​គង​ឃ្មោះ​ក៏​កាន់ឮលាន់​រំពង​ទៅ​ឆ្ងាយ​ រួម​នឹង​សំនៀង​ច្រៀង​​លន្លង់​លន្លោច​ ហើយ​មនុស្ស​គ្រប់​គ្នា​កាន់សប្បាយ​ រីករាយ​ នៅ​ពេល​នឹកដល់​រដូវ​អំណោយ​ផល​នា​ឆ្នាំ​ខាង​មុខ​៕​


top