ពិធីបុណ្យភូមិផ្កាឈូកឆ្នាំ ២០១៨ បានបើកនៅខេត្ត Nghe An
នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ភូមិ Kim Lien ស្រុក Nam Dan ខេត្ត Nghe An (ភាគខាងកណ្តាលវៀតណាម) បានបើកពិធីបុណ្យភូមិផ្កាឈូក ឆ្នាំ ២០១៨។ នេះគឺជាសកម្មភាពមួយដ៏មានអត្ថន័យ ដើម្បីរំលឹកខួបលើទី ១២៨ នៃទិវាកំណើត របស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ - ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨)។
ពិធីបុណ្យភូមិផ្កាឈូកឆ្នាំ ២០១៨ មានសកម្មភាពជាច្រើន ដូចជា ការបញ្ចាំងខ្សែ ភាពយន្តឯកសារអំពីលោកប្រធានហូជីមិញ ការរៀបចំបោះជំរុំយុវជន ការប្រឡង ច្រៀងភូមិផ្កាឈូកជាដើម។ អញ្ជើញថ្លែងមតិក្នុងពិធិនេះ លោក Le Minh Thong អនុប្រធានគណះកម្មាធិការ ប្រជាជនខេត្ត Nghe An បានអះអាងច្បាស់ថា៖
"ការបើកពិធីបុណ្យភូមិផ្កាឈូកឆ្នាំ២០១៨ នៅស្រុកកំណើតរបស់ប្រធានហូជីមិញ គឺជាឱកាសល្អសម្រាប់ប្រជាជន នៅទូទាំងប្រទេសនិយាយរួម និង គណៈកម្មា ធិការបក្សប្រជាជនខេត្ត Nghe An និយាយដោយឡែក ដោយសំដែងនូវការ គោរពយ៉ាងខ្ពង់ខ្ពស់ចំពោះវិញ្ញាណក្ខន្ធ និង គុណូបការៈយ៉ាងអនេត ចំពោះលោក ប្រធានហូជីមិញដ៏មហិមា ក៏ដូចជា រួមចំណែកក្នុងការលើកកម្ពស់ការសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញផងដែរ។ នេះក៏ជាឱកាស សម្រាប់បក្ស ប្រជាជន កងទ័ព ទាំងមូល យល់ដឹងកាន់តែជាក់ស្តែងថែមទៀតអំពី ការទទួល ខុសត្រូវរបស់ខ្លួនក្នុងការលើកកម្ពស់ប្រពៃណីស្នេហាជាតិ និង គុណធម៌ ”ផឹកទឹកនឹកប្រភពដើម” ដើម្បីពង្រឹងនិងកសាងធ្លុងសាមគ្គីភាពប្រជាជាតិ ដើម្បី ផលបុព្វហេតុប្រជាជនប្រកបដោយសម្បូរធូធារ ប្រទេសខ្លាំងក្លា និង ប្រជាធិបតេយ្យសមភាពនិងស៊ីវិល័យ"។
ពិធីបុណ្យភូមិផ្កាឈូក បានក្លាយទៅជាពាណិជ្ជសញ្ញាទេសចរណ៍មួយរបស់ខេត្ត Nghe An និងជាឱកាសមួយសម្រាប់ខេត្ត Nghe An ធ្វើការផ្សព្វផ្សាយ រូបភាពអំពីស្រុកកំណើតរបស់លោកប្រធានហូជីមិញដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ នេះក៏ ជាព្រឹត្តិការណ៍វប្បធម៍ដែលមានសារៈសំខាន់ក្នុងជីវភាពរស់ នៅនិងស្មារតីរបស់ប្រជាជន Nghe An។ តាមរយៈពិធីបុណ្យនេះប្រជាជននឹង យល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតអំពីជីវិតបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ ព្រមទាំង ផ្សព្វផ្សាយនិងអប់រំសតិអារម្មណ៍របស់ហូជីមិញក្នុងការសិក្សា និង ធ្វើតាមគំរូ សីលធម៌ និងរចនាបថ របស់ប្រធានហូជីមិញដ៏មហិមាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម